Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

អភិបាលរងខេត្តសៀមរាប ៖ ការសរសេរព័ត៌មាន គឺដើម្បីប្រយោជន៍សាធារណៈ និងសង្គម កុំសរសេរព័ត៌មានបង្កឱ្យចលាចលសង្គម

ដោយ Pothe Thun
20/07/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិទូទៅ, សន្តិសុខ និង សង្គម
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងបរិបទឌីជីថលនាពេលបច្ចុប្បន្ន សារព័ត៌មានបានជះឥទ្ធិពលយ៉ាងខ្លាំងទៅការអភិវឌ្ឍសង្គម និងប្រយោជន៍សាធារណៈ ក្នុងនោះការសរសេរព័ត៌មានមិនពិត និងក្លែងក្លាយ បានរីករាលដាលយ៉ាងច្រើននៅក្នុងប្រព័ន្ធបណ្ដាញសង្គមនានា នេះបើតាមការលើកឡើងរបស់ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលផ្នែកផលិតព័ត៌មាន “ការសសេរព័ត៌មានបឋម” ដល់មន្ត្រីមកពីតាមបណ្តាមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកក្នុងខេត្ត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ។

លោក លី សំរិទ្ធ បន្តថា សារព័ត៌មានគឺជាវិស័យដ៏មានសារសំខាន់មួយ ក្នុងចំណោមវិស័យផ្សេងៗទៀត ដែលបានផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងរាជរដ្ឋាភិបាល និងពីអាជ្ញាធរ ទៅកាន់ប្រជាពលរដ្ឋ។ លោកបន្ថែមថា នៅជុំវិញខ្លួនយើង អ្វីក៏ដោយគឺសុទ្ធតែជាព័ត៌មាន តែសូមផ្សព្វផ្សាយព័ត៌មានដែលជាប្រយោជន៍ដល់សាធារណជន និងចៀសវាងផ្សព្វផ្សាយព័ត៌មានមិនពិតបំពុលដល់សង្គម។ ជាមួយនោះ វគ្គបណ្តុះបណ្តាលផ្នែកផលិតព័ត៌មាន មានសារសំខាន់ណាស់ សម្រាប់មន្ត្រីនៅតាម មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ដែលជាការពង្រឹងសមត្ថភាពក្នុងការផលិតព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានពិតរបស់អង្គភាពខ្លួន ក្នុងការទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលជាការបំពុលសង្គម និងបង្កឱ្យមានការភ័ន្តច្រឡំមកលើរាជរដ្ឋាភិបាល។

គួររំលឹកថា នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មានទូទាំងប្រទេសលើកទី៤ កាលពីខែមករា ឆ្នាំ២០២០ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បានផ្តល់អនុសាសន៍ ជំរុញដល់ស្ថាប័នវិស័យព័ត៌មានរដ្ឋ និងឯកជន ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលសមត្ថភាពដល់អ្នកសារព័ត៌មាន ក្នុងការផលិតព័ត៌មាន ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ក្រោមស្មារតីទទួលខុសត្រូវក្នុងវិជ្ជាជីវៈ និងគោរពឱ្យបានខ្ជាប់ខ្ចួនតាមច្បាប់ស្តីពី “របបសារព័ត៌មាន”។

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានកោតសរសើរដល់មន្ទីរព័ត៌មានខេត្ត និងសិក្ខាកាម មកពីបណ្ដាមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ក្នុងខេត្ត ដែលបានបង្ហាញពីឆន្ទៈក្នុងការចូលរួមលើកកម្ពស់ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងខេត្តសៀមរាប តាមរយៈការពង្រឹងសមត្ថភាពផលិតព័ត៌មាន ដែលជាប្រយោជន៍ដល់សង្គម និងប្រជាពលរដ្ឋ។

អត្ថបទ៖ លោក ជា ស្រស់
រូបភាព ៖ សហការី
កែសម្រួល៖ លោក សេង ផល្លី

Tags: ការសសេរព័ត៌មានបឋមផ្សព្វផ្សាយព័ត៌មានពិតពិធីបើកវគ្គបណ្តុះបណ្តាលផ្នែកផលិតព័ត៌មានមន្ទីរ​ព័ត៌មានមន្ទីរព័ត៌មាន ខេត្តសៀមរាបលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាបអភិបាលរង​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទ និងឥរិយាបថអវិជ្ជមានរបស់សង្គមលើកុមារមានពិការភាព

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទ និងឥរិយាបថអវិជ្ជមានរបស់សង្គមលើកុមារមានពិការភាព

អភិបាលរងខេត្តសៀមរាបជម្រុញដល់សិក្ខាកាមដែលបញ្ចប់វគ្គបណ្តុះបណ្ដាលវគ្គសសេរព័ត៌មានបឋម ត្រូវយកបទពិសោធន៍នៃការសិក្សានេះ ទៅអនុវត្តក្នុងស្ថាប័នរបស់ខ្លួនឱ្យមានប្រសិទ្ធភាព

អភិបាលរងខេត្តសៀមរាបជម្រុញដល់សិក្ខាកាមដែលបញ្ចប់វគ្គបណ្តុះបណ្ដាលវគ្គសសេរព័ត៌មានបឋម ត្រូវយកបទពិសោធន៍នៃការសិក្សានេះ ទៅអនុវត្តក្នុងស្ថាប័នរបស់ខ្លួនឱ្យមានប្រសិទ្ធភាព

ឯកឧត្តមអភិបាលខេត្តសៀមរាប ព្រមានចាត់វិធានផ្លូវច្បាប់ ចំពោះមន្ដ្រី ឬអាជ្ញាធរ ចូលទៅកាន់កាប់ដីព្រៃលិចទឹកនៅបឹងទន្លេសាបក្រោយការកាត់ឆ្វៀល

ឯកឧត្តមអភិបាលខេត្តសៀមរាប ព្រមានចាត់វិធានផ្លូវច្បាប់ ចំពោះមន្ដ្រី ឬអាជ្ញាធរ ចូលទៅកាន់កាប់ដីព្រៃលិចទឹកនៅបឹងទន្លេសាបក្រោយការកាត់ឆ្វៀល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.