Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលរងខេត្តសៀមរាបជម្រុញដល់សិក្ខាកាមដែលបញ្ចប់វគ្គបណ្តុះបណ្ដាលវគ្គសសេរព័ត៌មានបឋម ត្រូវយកបទពិសោធន៍នៃការសិក្សានេះ ទៅអនុវត្តក្នុងស្ថាប័នរបស់ខ្លួនឱ្យមានប្រសិទ្ធភាព

ដោយ Pothe Thun
21/07/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អភិបាលរងខេត្តសៀមរាបជម្រុញដល់សិក្ខាកាមដែលបញ្ចប់វគ្គបណ្តុះបណ្ដាលវគ្គសសេរព័ត៌មានបឋម ត្រូវយកបទពិសោធន៍នៃការសិក្សានេះ ទៅអនុវត្តក្នុងស្ថាប័នរបស់ខ្លួនឱ្យមានប្រសិទ្ធភាព
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលផ្នែកផលិតព័ត៌មាន (សសេរព័ត៌មានបឋម) នៅសាលាខេត្តសៀមរាប ដែលបានសហការរៀបចំឡើងដោយមន្ទីរព័ត៌មានខេត្ត នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ លោក លីសំរិទ្ឋ អភិបាលរងខេត្តសៀមរាប បានជម្រុញដល់សិក្ខាកាមទាំងអស់ដែលមកពីតាមស្ថាប័ន មន្ទីរ អង្គភាព រដ្ឋបាលក្រុង-ស្រុក ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្ដាលនេះ ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សានេះ ទៅអនុវត្តក្នុងស្ថាប័នរបស់ខ្លួន ឱ្យមានប្រសិទ្ធភាព ហើយត្រូវសហការឲ្យបានល្អទៅលើបញ្ជូនរបាយការណ៍លទ្ធផលសកម្មភាពការងាររបស់ខ្លួនដែលសម្រេចបាន និងកំពុងបន្តអនុវត្ត មករដ្ឋបាលខេត្ត និងមន្ទីរព័ត៌មាន ដើម្បីសម្រួលផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជូនដល់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទៅ ចំពោះសមទ្ធិផល ក៏ដូចជាក្តីកង្វល់ បញ្ហាប្រឈម និងសុំណូមពរនានា ពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាលដើម្បីធ្វើការដោះស្រាយ។

ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត បានសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្ត ដែលបានសហការជាមួយរដ្ឋបាលខេត្ត រៀបចំបើកវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងឲ្យមន្ត្រីព័ត៌មាន មន្ទីរ-អង្គភាព និងរដ្ឋបាលក្រុង-ស្រុក ក្នុងខេត្ត មានសមត្ថភាពក្នុងការសរសេរព័ត៌មាន ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងមានវិជ្ជាជីវៈតាមស្តង់ដារ។ ជាក់ស្ដែងបច្ចុប្បន្ននេះ ស្ថានភាពសកលលោកកំពុងប្រឈមទៅនឹងព័ត៌មានក្លែងក្លាយ ការញុះញង់ បញ្ជេះកំហឹង ការជេរប្រមាថ នាំឱ្យមានការស្អប់ខ្ពើម និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ដូចជាការចាប់ជំរិតទារប្រាក់ ការចូលបំផ្លាញឯកសារ និងការរំលោភលើសិទ្ធិបុគ្គលជាដើម-ល- បាននឹងកំពុងគំរាមដល់សន្តិសុខនៅលើសកលលោក។ ដូចនេះតម្រូវឲ្យភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាបង្កើតនូវកិច្ចសហប្រតិបត្តិការណ៍ឲ្យកាន់តែជិតស្និតថែមទៀត ទាំងក្របខណ្ឌរដ្ឋ វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យានេះ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើបញ្ហាធ្វើវិសោធទនកម្មច្បាប់ ស្តីពីរបបសារព័ត៌មានហើយសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ក៏និងដាក់ចេញឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុននេះ ដើម្បីឱ្យស្របនឹងបរិបទនៃការរីកចំរើនរបស់បច្ចេកវិទ្យាព័ត៌មានក្នុងយុគសម័យ Digital ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា វគ្គបណ្តុះបណ្តាលផ្នែកផលិតព័ត៌មាន (សសេរព័ត៌មានបឋម) មានរយៈពេល០១ថ្ងៃកន្លះ គឺថ្ងៃទី២០ និង២១ ខែកក្កដា ឆ្នាំ២០២២នេះ ដោយផ្តោតលើមូលដ្ឋានសំខាន់២ គឺមូលដ្ឋានគ្រឹះនៃការសសេរដំណឹង និងមូលដ្ឋានគ្រឹះនៃការថតរូប។ វគ្គបណ្តុះបណ្ដាលនេះធ្វើឡើងនៅសាលាខេត្តសៀមរាប ក្រោមកិច្ចសហការរៀបចំឡើងដោយមន្ទីរព័ត៌មានខេត្ត និងរដ្ឋបាលខេត្ត ដែលមានសិក្ខាកាមចំនួន ៩៨នាក់ មកពី ៥៨ស្ថាប័នបានចូលរួម មាន៖ មន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក ទូទាំងខេត្តសៀមរាប។

 

ផ្អែកតាមការវាយតម្លៃរបស់គណៈគ្រប់គ្រងវគ្គបណ្តុះបណ្ដាលនេះ លោក លីវ សាន្ត ប្រធានស្តីទីនៃមន្ទីរព័ត៌មានខេត្ត បានពិនិត្យឃើញថា ក្នុងវគ្គបណ្ដាលនេះ មានសិក្ខាកាមចំនួន ៧០ភាគរយ ហាក់បានយល់ដឹងខ្ពស់ និងសិក្ខាកាម ចំនួន ៣០ភាគរយ បានយល់ដឹងបង្កួរ។ ក្នុងនោះលោកក៏បានស្នើសុំឱ្យថ្នាក់ដឹកនាំស្ថាប័ន មន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក យកចិត្តទុកដាក់គាំទ្រ ដោយជំរុញឱ្យមន្ត្រីដែលបានចូលរួមវគ្គបណ្តុះបណ្តាលយកចំណេះដឹងដែលទទួលបានពីការសិក្សានេះ ទៅអនុវត្តប្រកបកដោយប្រសិទ្ធភាព តម្លាភាព សំដៅចែករំលែកព័ត៌មាន ជូនដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ និងសហការផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មាន តាមលទ្ធភាពដែលអាចផ្តល់ជូនបាន។

លោកប្រធានមន្ទីរព័ត៌មានខេត្តស្តីទី ក៏បានបញ្ជាក់ដែរថា កន្លងមកមន្ទីរព័ត៌មានខេត្ត បានបើកវគ្គបណ្តុះបណ្តាល វគ្គបំប៉នសសេរព័ត៌មាន ថតរូបភាព ផ្នែកអានព័ត៌មាន លិខិតជូនដំណឹង លិខិតបទដ្ឋាន សារអប់រំ អត្ថាធិប្បាយ ដល់អ្នកសារព័ត៌មាន និងមន្ត្រីរបស់វិទ្យុ និងទូទស្សន៍ ជាតិខេត្តសៀមរាប ចំនួន ៤លើក និងបានសហការជាមួយអង្គការដៃគូរនានា ក្នុងការសម្របសម្រួលបើកវគ្គបណ្តុះបណ្តាល ស្តីពីច្បាប់របបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានចំនួន ០៣លើកផងដែរ៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: វគ្គបណ្តុះបណ្ដាលវគ្គសសេរព័ត៌មានបឋម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តមអភិបាលខេត្តសៀមរាប ព្រមានចាត់វិធានផ្លូវច្បាប់ ចំពោះមន្ដ្រី ឬអាជ្ញាធរ ចូលទៅកាន់កាប់ដីព្រៃលិចទឹកនៅបឹងទន្លេសាបក្រោយការកាត់ឆ្វៀល

ឯកឧត្តមអភិបាលខេត្តសៀមរាប ព្រមានចាត់វិធានផ្លូវច្បាប់ ចំពោះមន្ដ្រី ឬអាជ្ញាធរ ចូលទៅកាន់កាប់ដីព្រៃលិចទឹកនៅបឹងទន្លេសាបក្រោយការកាត់ឆ្វៀល

សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ជាសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាលនាំកម្ពុជាចេញផុតពីគោលដៅរបស់ក្រុមភេរវនិយម

សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ជាសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាលនាំកម្ពុជាចេញផុតពីគោលដៅរបស់ក្រុមភេរវនិយម

ប្រទេសថៃព្រមានពីទឹកជំនន់នៅអាងទន្លេមេគង្គ

ប្រទេសថៃព្រមានពីទឹកជំនន់នៅអាងទន្លេមេគង្គ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.