Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទ និងឥរិយាបថអវិជ្ជមានរបស់សង្គមលើកុមារមានពិការភាព

ដោយ Pothe Thun
21/07/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទ និងឥរិយាបថអវិជ្ជមានរបស់សង្គមលើកុមារមានពិការភាព
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្រោមកិច្ចសហការ និងគាំទ្រពីអង្គការ People’s Action for Inclusive Development (PAfID) បានបើកវគ្គផ្សព្វផ្សាយ ស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទ និងឥរិយាបថអវិជ្ជមានរបស់សង្គមលើកុមារមានពិការភាព ជូនដល់ប្អូនៗជាយុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស ចំនួន២៦០នាក់ មកពីវិទ្យាល័យចំនួន៣ មាន៖ វិទ្យាល័យ ១០ មករា ១៩៧៩ ,វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ និងវិទ្សាល័យ ហ៊ុន សែន សៀមរាប។

លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានមានប្រសាសន៍ថា គោលបំណងនៃការបើកវគ្គអប់រំផ្សព្វផ្សាយនេះ គឺដើម្បីឱ្យយុវជនកាកបាទក្រហមកម្ពុជា និងយុវសិស្សទាំងអស់ ទទួលបាននូវចំណេះដឹង ដើម្បីបង្ការការពារពីការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ ហើយយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយបន្តដល់មិត្តភក្តិ បងប្អូន និងប្រជាពលរដ្ឋក្នុងសហគមន៍ ឱ្យចូលរួមការពារ និងទប់ស្កាត់ពីការកេងប្រវ័ញ្ចគ្រប់រូបភាព និងជាការបង្កើនឱកាសនៃការចូលរួមរបស់កុមារក្នុងសកម្មភាពអភវឌ្ឍសង្គមដោយគ្មានការរំលោភបំពាន និងការភ័យខ្លាច។ លោកនាយកប្រតិបត្តិសាខា ក៍បានលើកឡើងអំពីអត្ថប្រយោជន៍ និងផលប៉ះពាល់ពីការប្រើប្រាស់អ៊ិនធឺណែត និងបានលើកទឹកចិត្តឱ្យក្មួយៗ យុវជនចេះទាញយកបទពិសោធន៍ រឿងល្អៗ ទាក់ទងនឹងការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាថ្មីៗ ដើម្បីអភិវឌ្ឍន៍នាពេលអនាគតផងដែរ។

លោក ស៊ិន កុសល ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានមានប្រសាសន៍បន្ថែមថា ក្នុងរយៈពេលនៃការផ្ទុះជំងឺរាតត្បាតនៃជំងឺកូវីដ-១៩ នៅទូទាំងទាំងពិភពលោក អំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ត្រូវបានរកឃើញថា បានកើនឡើងជាលំដាប់ ហើយអំពើជួញដូររូបអាសអាភាសរបស់កុមារលើប្រព័ន្ធអ៊ីនធឺណិត ត្រូវបានកើតឡើងក្នុងបរិបទជាសកល ស្របពេលកម្ពុជាក៏មានសន្ទុះកើនឡើង នៃការប្រើប្រាស់ប្រព័ន្ធអនឡាញរបស់កុមារក្នុងពេលបច្ចុប្បន្នផងដែរ។ លោកបន្តថាដើម្បីបង្ការពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ត្រូវប្រុងប្រយ័ត្នការពារខ្លួនដូចជា គួរយល់ដឹងអំពីកម្មវិធីសុវត្ថិភាពថ្មីៗតាមអនឡាញ និងហានិភ័យនៃការប្រើប្រាស់អ៊ីនធឺណិត។ ប្រសិនបើមានការទទួលធ្វើមិត្តមើលទៅគួរឱ្យសង្ស័យសូមកុំទទួលត្រូវកំណត់ឯកជនភាពរបស់អ្នកថា មានតែមនុស្សត្រឹមត្រូវដែលអាចឃើញអ្វីអ្នកបានបង្ហោះ ត្រូវចាត់ទុកថា ការធ្វើសកម្មភាពតាមអនឡាញប្រៀបបានដូចការធ្វើសកម្មភាពជាសាធារណៈ សូមជៀសវាងផ្ញើរូបភាព ឫវីដេអូរបស់អ្នកទៅកាន់ជនមិនស្គាល់ សូមមានការប្រុងប្រយ័ត្នពេលមានគេឲ្យកាដូតាមអនឡាញ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច ប្រសិនអ្នកសំរេចចិត្តជួបនរណាដោយផ្ទាល់ ដាច់ខាតមិនត្រូវផ្ញើរូបអាក្រាតកាយទៅកាន់នរណាក៏ដោយ ទោះបីអ្នកនោះជាសាច់ញាតិ ឫជាមិត្តភក្តិជិតស្និត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមលោកស្រី សំ សាវ៉ាង មន្រ្តីទទួលបន្ទុកការងារយុវជន នៃសាខាកាកបាទក្រហមខេត្ត បានមានប្រសាសន៍បញ្ជាក់ថា វគ្គផ្សព្វផ្សាយស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទ និងឥរិយាបថអវិជ្ជមានរបស់សង្គមលើកុមារមានពិការភាពនាពេលនេះ គឺមានប្រធានបទចំនួន៣ ដែលត្រូវយកមកធ្វើបទបង្ហាញជូនប្អូនយុវជនកាកបាទក្រហមកម្ពុជា និងយុវសិស្ស នាពេលនេះគឺមាន ១.ការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញ ដោយមានខ្សែវីដេអូរអប់រំខ្លី ,២.ការលើកកម្ពស់កុមារមានពិការភាពក្នុងការចូលរួមការងារសង្គម និង៣.បញ្រ្ជាបពីតួនាទី និង គោលការណ៍គ្រឹះទាំង៧ កាកបាទក្រហមកម្ពុជា ការងារយុវជនកាកបាទក្រហមកម្ពុជា និងសុវត្ថិភាពចរណ៍ ការថែរក្សាសុខភាពរក្សានូវវិធានការ ៣ការពារ ៣កុំ និងសម្រាកក្នុងមុងការពារពីជំងឺគ្រុនឈាម ហើយព្រមទាំងមានការចែកខិតប័ណ្ណផងដែរ៕

អត្ថបទ និង រូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: កេងប្រវ័ញ្ចផ្លូវភេទសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលរងខេត្តសៀមរាបជម្រុញដល់សិក្ខាកាមដែលបញ្ចប់វគ្គបណ្តុះបណ្ដាលវគ្គសសេរព័ត៌មានបឋម ត្រូវយកបទពិសោធន៍នៃការសិក្សានេះ ទៅអនុវត្តក្នុងស្ថាប័នរបស់ខ្លួនឱ្យមានប្រសិទ្ធភាព

អភិបាលរងខេត្តសៀមរាបជម្រុញដល់សិក្ខាកាមដែលបញ្ចប់វគ្គបណ្តុះបណ្ដាលវគ្គសសេរព័ត៌មានបឋម ត្រូវយកបទពិសោធន៍នៃការសិក្សានេះ ទៅអនុវត្តក្នុងស្ថាប័នរបស់ខ្លួនឱ្យមានប្រសិទ្ធភាព

ឯកឧត្តមអភិបាលខេត្តសៀមរាប ព្រមានចាត់វិធានផ្លូវច្បាប់ ចំពោះមន្ដ្រី ឬអាជ្ញាធរ ចូលទៅកាន់កាប់ដីព្រៃលិចទឹកនៅបឹងទន្លេសាបក្រោយការកាត់ឆ្វៀល

ឯកឧត្តមអភិបាលខេត្តសៀមរាប ព្រមានចាត់វិធានផ្លូវច្បាប់ ចំពោះមន្ដ្រី ឬអាជ្ញាធរ ចូលទៅកាន់កាប់ដីព្រៃលិចទឹកនៅបឹងទន្លេសាបក្រោយការកាត់ឆ្វៀល

សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ជាសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាលនាំកម្ពុជាចេញផុតពីគោលដៅរបស់ក្រុមភេរវនិយម

សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ជាសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាលនាំកម្ពុជាចេញផុតពីគោលដៅរបស់ក្រុមភេរវនិយម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.