ខេត្តសៀមរាបទទួលជាម្ចាស់ផ្ទះបើកកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧
កិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ ហៅកាត់ថា APPF បានបើកកិច្ចប្រជុំគណៈកម្មការប្រតិបត្តិហើយ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ នៅក្រុងសៀមរាប ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។ ឯកឧត្តម ឈាង វុនសមាជិករដ្ឋសភាកម្ពុជា ទទួល បន្ទុកកិច្ចការឃោសនាការ ព័ត៌មាន និងកិច្ចសហប្រតិបត្តិអន្តរជាតិបានមានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺជាការត្រៀមមុននឹងឈានទៅបើកកិច្ចប្រជុំជាផ្លូវការនៅថ្ងៃទី១៥ខែមករាស្អែកនេះ ...