អាជ្ញាធរជាតិអប្សរាកំពុងបើកវគ្គបណ្តុះបណ្តាលមួយ ដើម្បីដាក់ឱ្យប្រើប្រាស់ពាក្យបច្ចេកទេសដែលទាក់ទងនឹងកុលាលភាជន៍
ក្នុងរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ មជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា កំពុងបើកវគ្គបណ្តុះបណ្តាល ស្តីពីការដាក់ឱ្យប្រើប្រាស់ពាក្យបច្ចេកទេស ដែលទាក់ទងនឹងកុលាលភាជន៍ ហើយវគ្គនេះ នឹងបង្រៀនអំពីការស្រាវជ្រាវកុលាលភាជន៍ខ្មែរ ពិភាក្សាគ្នាអំពីពាក្យបច្ចេកទេសនៃកុលាលភាជន៍ទាំងភាសាខ្មែរនិងអង់គ្លេស ការចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណ ថតរូបឯកសារ បញ្ចូលទិន្នន័យក្នុងកុំព្យូទ័រ ការជួសជុល និងថែរក្សាវត្ថុបុរាណ ដើម្បីជាប្រយោជន៍ដល់អ្នកបំពេញការងារប្រចាំថ្ងៃនិងជាឯកសារដ៏មានសារៈសំខាន់សម្រាប់ការស្រាវជ្រាវទៅអនាគត ។ ...