Thursday, March 30, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរ​ជាតិ​អប្សរាកំពុងបើក​វគ្គ​បណ្តុះបណ្តាល​មួយ ដើម្បី​ដាក់ឱ្យ​ប្រើប្រាស់​ពាក្យ​បច្ចេកទេសដែល​ទាក់ទង​នឹង​កុលាលភាជន៍​

ដោយ Pothe Thun
31/07/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍

25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុង​រយៈពេល​០៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​នេះ មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ​និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុងបើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការដាក់ឱ្យ​ប្រើប្រាស់​ពាក្យ​បច្ចេកទេស ដែល​ទាក់ទង​នឹង​កុលាលភាជន៍ ហើយ​វគ្គ​នេះ នឹង​បង្រៀន​អំពី​ការស្រាវជ្រាវ​កុលាលភាជន៍​ខ្មែរ ពិភាក្សាគ្នា​អំពី​ពាក្យ​បច្ចេកទេស​នៃ​កុលាលភាជន៍​ទាំង​ភាសា​ខ្មែរ​និង​អង់គ្លេស ការចុះបញ្ជី​សារពើ​ភណ្ឌ​វត្ថុ​បុរាណ ថតរូប​ឯកសារ បញ្ចូល​ទិន្នន័យ​ក្នុង​កុំព្យូទ័រ ការជួសជុល និង​ថែរក្សា​វត្ថុ​បុរាណ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​បំពេញការងារ​ប្រចាំថ្ងៃ​និង​ជា​ឯកសារ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ការស្រាវជ្រាវ​ទៅ​អនាគត ។​

​លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ អ្នកជំនាញ​កុលាលភាជន៍ បានឱ្យដឹងថា វា​មាន​ប្រយោជន៍​ណាស់​ក្នុង​ការហៅ​កុលាលភាជន៍​ខ្មែរ​ឱ្យចំ​ទៅនឹង​ពាក្យ​បច្ចេកទេស កុំឱ្យ​ហៅ​ខុស​ពាក្យ ហើយ​ហៅ​ផ្សេងគ្នា​ដោយ​មិន​ច្បាស់លាស់ ដើម្បី​ជា​ការលើកតម្លៃ​កុលាលភាជន៍​ខ្មែរ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ថា ខ្មែរ​យើង​ចេះ​ផលិត​កុលាលភាជន៍​រឹង​តាំងពី​សម័យអង្គរ មុន​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ តែ​គេ​បែរជា​មិនមាន​ការប្រើប្រាស់​ពាក្យ​បច្ចេកទេស​ហៅ​បាន​ត្រឹមត្រូវ ខណៈ​កន្លងមក​សាស្ត្រាចារ្យ ច​យ វ៉ា​យ (Joyce White) នៃ​សាកលវិទ្យាល័យ ផេ​ន​ស៊ី​វ៉ា​នៀ (Pennsylvania) សហរដ្ឋអាមេរិក​បាន​បង្កើត​ពាក្យ​បច្ចេកទេស​ហៅ​កុលាលភាជន៍​ជា​ភាសា​ង​អង់គ្លេស ថៃ វៀតណាម ឡាវ ជប៉ុន ប៉ុន្តែ​មិនមាន​ជា​ភាសា​ខ្មែរ​ទេ​។​

​លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ បានឱ្យដឹង​ទៀតថា បើ​យើង​មិន​កំណត់​ឈ្មោះ​លើ​វត្ថុ​នោះទេ យើង​មិនដឹងថា​ត្រូវ​ហៅ​វត្ថុ​នោះ​យ៉ាងម៉េច​ទេ ឱ្យ​ត្រូវ​នឹង​មុខងារ​ប្រើប្រាស់​ប្រាស់ ដូចជា​ខួច​សម្រាប់​ដាក់​វត្ថុ​រាវ ឆ្នាំង​សម្រាប់​ចម្អិន​អាហារ​ជាដើម ហើយ​ចំពោះ​ការហៅ​ឈ្មោះ​នេះដែរ គឺ​យោងទៅលើ​មុខងារ​ប្រើប្រាស់​នៃ​ប្រភេទ​ភាជន៍​បច្ចុប្បន្ន ហើយ​ប្រៀបធៀប​នឹង​ភាជន៍​ដែល​យើង​រកឃើញ​ពី​អតីតកាល និង​ជួនកាល​នៅ​តំបន់​អង្គរ​គេ​ហៅ​ភាជន៍​នេះ ថា​បែបនេះ តែ​តំបន់​ផ្សេង​គេ​ហៅថា​ខុសពី​នោះ ដូច្នេះ សិក្ខាសាលា​នេះ​ក៏​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការហៅ​ឈ្មោះ​ពី​តំបន់​ផ្សេងៗ​គ្នា​ដែរ ដើម្បី​រក​ឈ្មោះ​ឱ្យបាន​ច្រើន និង​ប្រើប្រាស់​ត្រឹមត្រូវ​តាម​បរិបទ​នៃ​វប្បធម៌​របស់​តំបន់​នីមួយៗ ។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

30/03/2023
វត្ថុយក្សចំនួន៧នឹងមានវត្ដមាននៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣នេះ

វត្ថុយក្សចំនួន៧នឹងមានវត្ដមាននៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣នេះ

30/03/2023

​សូមបញ្ជាក់ថា វិស័យ​កុលាលភាជន៍​នៅក្នុង​ប្រទេស​កម្ពុជា ចាប់ផ្តើម​រីកចម្រើន និង​មានការ​ស្រាវជ្រាវ​ច្រើន បន្ទាប់ពី​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា បាន​សហការ​ជាមួយ​ស្ថាប័ន​ជាតិ អន្តរជាតិ បាន​រកឃើញ​ឡ​ចំនួន​ជាង​១០​ទីតាំង នៅ​តំបន់​អង្គរ​តាំងពី​ឆ្នាំ​១៩៩៥ និង​បាន​ស្រាវជ្រាវ​ដឹង​ពី​ប្រភេទ​កុលាលភាជន៍ ដែល​ផលិត​នៅតាម​ឡ និង​ការប្រើប្រាស់​នៅក្នុង​តំបន់​អង្គរ ក៏ប៉ុន្តែ​ខ្មែរ​នៅ​ពុំទាន់​បាន​ចងក្រង​ពាក្យ​បច្ចេកទេស ទាក់ទង​នឹង​ការហៅ​ឈ្មោះ​កុលាលភាជន៍ និង​ឡ​ទាំងអស់នោះ​ជា​ផ្លូវការ​នៅឡើយ ។​

​វគ្គ​បណ្ដុះបណ្ដាល​នេះ មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ និង​តម្កល់​ឯកសារ​អង្គរ បាន​អញ្ជើញ​ស្ថាប័ន​ជាតិ​មកពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ , រាជបណ្ឌិតសភា , សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ , សារមន្ទីរ​ជាតិ​ភ្នំពេញ , អាជ្ញាធរ​ជាតិ​ព្រះវិហារ , មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកោះកុង , បន្ទាយមានជ័យ និង ខេត្តបាត់ដំបង ។​

​វគ្គ​បណ្ដុះបណ្ដាល​នេះ ក៏​ជាការ​អនុវត្ត​ទៅតាម​អនុសាសន៍​របស់​ឯកឧត្តម ប្រាក់ សុណ្ណ​រ៉ា រដ្ឋលេខាធិការ​ក្រសួងរ​ប្ប​ធម៌​និង​វិចិត្រសិល្បៈ ដែលជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក្នុងពេល​បិទ​សិក្ខាសាលា​អំពី​ការគ្រប់គ្រង អភិរក្ស និង​ជួសជុល​កុលាលភាជន៍​កាលពី​ឆ្នាំ​២០១៧ ដែល​រៀបចំ​ដោយ​អាជ្ញាធរ​អប្សរា​និង​សាកលវិទ្យាល័យ​ហា​វ៉ៃ​នៃ​សហរដ្ឋអាមេរិក ៕

​អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អា​រី​ហ្វី​ន​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: កុលាលភាជន៍​ខ្មែរ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នគរបាល​សេដ្ឋកិច្ច​ខេត្តសៀមរាបរកឃើញ​ឈើហុប​២២​ដើម ស្មើនឹង ២៤,៥៦៣​ម៉ែត្រគូប ហើយ​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​

នគរបាល​សេដ្ឋកិច្ច​ខេត្តសៀមរាបរកឃើញ​ឈើហុប​២២​ដើម ស្មើនឹង ២៤,៥៦៣​ម៉ែត្រគូប ហើយ​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​

អភិបាលរង​ខេត្តសៀមរាប ដឹកនាំ​មន្ត្រី​ក្រុមការងារ​ក្នុង​ខេត្ត ចុះសួរសុខទុក្ខ​ស្ត្រី​រងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​

អភិបាលរង​ខេត្តសៀមរាប ដឹកនាំ​មន្ត្រី​ក្រុមការងារ​ក្នុង​ខេត្ត ចុះសួរសុខទុក្ខ​ស្ត្រី​រងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​

អ្នកវិនិយោគ​ចិន មានបំណង​ចង់​កែច្នៃ​សំរាម​ក្នុង​ខេត្តសៀមរាប ទៅជា​ថាមពល​អគ្គិសនី​

អ្នកវិនិយោគ​ចិន មានបំណង​ចង់​កែច្នៃ​សំរាម​ក្នុង​ខេត្តសៀមរាប ទៅជា​ថាមពល​អគ្គិសនី​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1380 shares
    Share 552 Tweet 345
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    889 shares
    Share 356 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145
  • សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះដោយសាររលំប៉ាណូសង្កត់ ក្នុងក្រុងសៀមរាប

    490 shares
    Share 196 Tweet 123

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (101)
  • ចំណេះដឹង និង ការអប់រំ (478)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,034)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,638)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (704)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (784)
  • សាសនា និង មនុស្សធម៌ (805)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.