ក្រសួងអប់រំយុវជននិងកីឡាបើកកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អ”កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ជាតិរបស់ក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជានៅក្នុងខេត្តសៀមរាប
នៅព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះក្រសួងអប់រំយុវជននិងកីឡាបានបើកកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អ"កូនល្អ សិស្សល្អ មិត្តល្អ"ថ្នាក់ជាតិ របស់ក្រុមប្រឹក្សាយុវជនកម្ពុជានិងក្រុមប្រឹក្សាកុមារកម្ពុជាក្រោមប្រធានបទ "ការចាប់ផ្តើមរបស់កុមារ និងយុវជនដើម្បីក្លាយខ្លួនជាប្រជាពលរដ្ឋ ឌីជីថល" របស់យុវជន និងកុមារឆ្នាំ២០២៤ ដែលមានរយៈពេល២ថ្ងៃគឺថ្ងៃទី១៩-២០ ខែវិច្ឆិកា នៅសណ្ឋាគាររីជិនស៊ីអង្គរក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជនក្រសួងអប់រំយុវជននិងកីឡា និងដោយមានការចូលរួមពីប្រធានប្រតិភូដឹកនាំនិងបេក្ខជនជាសមាជិកក្រុមប្រឹក្សាយុវជនកម្ពុជានិងសមាជិកក្រុមប្រឹក្សាកុមារកម្ពុជាដែលជាសិស្សានុសិស្សមកពីរាជធានីខេត្តទាំង២៥ ...