Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រសួងអប់រំយុវជននិងកីឡាបើកកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អ”កូនល្អ សិស្សល្អ មិត្តល្អ”  ថ្នាក់ជាតិរបស់ក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជានៅក្នុងខេត្តសៀមរាប

ដោយ Pothe Thun
19/11/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ក្រសួងអប់រំយុវជននិងកីឡាបើកកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អ”កូនល្អ សិស្សល្អ មិត្តល្អ”  ថ្នាក់ជាតិរបស់ក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជានៅក្នុងខេត្តសៀមរាប
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះក្រសួងអប់រំយុវជននិងកីឡាបានបើកកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អ”កូនល្អ សិស្សល្អ មិត្តល្អ”ថ្នាក់ជាតិ របស់ក្រុមប្រឹក្សាយុវជនកម្ពុជានិងក្រុមប្រឹក្សាកុមារកម្ពុជាក្រោមប្រធានបទ “ការចាប់ផ្តើមរបស់កុមារ និងយុវជនដើម្បីក្លាយខ្លួនជាប្រជាពលរដ្ឋ ឌីជីថល” របស់យុវជន និងកុមារឆ្នាំ២០២៤ ដែលមានរយៈពេល២ថ្ងៃគឺថ្ងៃទី១៩-២០ ខែវិច្ឆិកា នៅសណ្ឋាគាររីជិនស៊ីអង្គរក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវ ស្រូយ សុជាតិ  អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជនក្រសួងអប់រំយុវជននិងកីឡា និងដោយមានការចូលរួមពីប្រធានប្រតិភូដឹកនាំនិងបេក្ខជនជាសមាជិកក្រុមប្រឹក្សាយុវជនកម្ពុជានិងសមាជិកក្រុមប្រឹក្សាកុមារកម្ពុជាដែលជាសិស្សានុសិស្សមកពីរាជធានីខេត្តទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា។

លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជននិងកុមារបានមានប្រសាសន៍ថា ដើម្បីលើកទឹកចិត្ត និងគាំទ្រដល់សមាជិក និងក្រុមប្រឹក្សាឆ្នើមប្រចាំឆ្នាំសិក្សានីមួយៗ ក្រសួងអប់រំ យុវជន និងកីឡា តែងតែរៀបចំកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង ៣ល្អ “កូនល្អ សិស្សល្អនិងមិត្តល្អ” នេះឡើង ក្នុងគោលបំណងផ្តល់ឱកាសដល់ក្រុមប្រឹក្សាយុវជនកម្ពុជា និង ក្រុមប្រឹក្សាកុមារកម្ពុជា ធ្វើការចែករំលែកបទពិសោធ និងឧត្តមានុវត្តន៍ពីគ្នាទៅវិញទៅមក ទៅលើការអនុវត្តសកម្មភាពក្រុមប្រឹក្សានៅក្នុងសាលារៀន មានស្នាដៃល្អលើផ្នែកបរិស្ថាន អនាម័យ សោភ័ណសាលារៀន និងការចូលរួមចំណែកគាំទ្រដល់ការរៀននិងការបង្រៀនជាពិសេសសកម្មភាពក្រៅម៉ោងសិក្សាដើម្បីលើកកម្ពស់បំណិន ការគោរពវិន័យ និងសីលធម៌វិជ្ជមានសម្រាប់យុវជន និងកុមារ។ លោកក៏បានបន្តថា នៅក្នុងរយះពេលនៃការកិច្ចនេះក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា នឹងធ្វើផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងផ្តល់ជាវិធីសាស្ត្រល្អៗ ក៏ដូចជាការចូលរួមផ្តល់ជាធាតុចូលថ្មីៗ ការក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម សិក្សាសាធារណៈ ឱ្យកាន់មានភាពល្អប្រសើរឡើង ក្នុងការអនុវត្តការងារក្រុមប្រឹក្សានៅតាមគ្រឹះស្ថានគាំទ្រដល់ការប្រែក្លាយសាលារៀនទៅជាសាលារៀនគំរូចូលរួមក្នុងការកែលម្អគុណភាពអប់រំនៅកម្ពុជាផងដែរ។

លោកជំទាវ ស្រូយ សុជាតិ  អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជនក្រសួងអប់រំយុវជននិងកីឡា បានថ្លែងថា ចលនា៣ល្អរបស់យុវជន និងកុមារ គឺជាចំណែកមួយ ដ៏សំខាន់បំផុតក្នុងគោលដៅនៃការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ បច្ចុប្បន្នវិស័យអប់រំកំពុងមានការអភិវឌ្ឍគ្រប់ផ្នែកដើម្បីលើកកម្ពស់សមត្ថភាពសិស្ស-និស្សិត និង ប្រជាពលរដ្ឋទូទៅឱ្យមានជំនាញបច្ចេកទេស និងវិទ្យាសាស្រ្តវ័យឆ្លាត ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារ ពិសេសផ្តោតការយកចិត្តទុកដាក់អភិវឌ្ឍកម្លាំងយុវជន ជាកម្លាំងដ៏ខ្លាំងក្លាសម្រាប់បន្តវេន្តអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន និងទៅអនាគត។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកជំទាវបន្តថាការរៀបចំកម្មវិធីប្រជុំបូកសរុបចលនាប្រឡងប្រណាំង ៣ល្អ របស់ក្រុមប្រឹក្សាយុវជនកម្ពុជា ក្រុមប្រឹក្សាកុមារកម្ពុជា គឺសំដៅបណ្តុះបំណិនសតវត្សរ៍ទី២១ និងសម្បទាចំនួន៤ប្រចាំជីវិតគឺ វិជ្ជាសម្បទា. បំណិនសម្បទា. ចរិយាសម្បទា .និងកាយសម្បទា។លោកជំទាវ ស្រូយ សុជាតិ បានមានប្រសាសន៍បន្ថែមថាឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ចលនា៣ល្អរបស់ក្រុមប្រឹក្សាយុវជន-កុមារកម្ពុជា គឺជាចំណែកមួយដ៏សំខាន់ ក្នុងការលើកកម្ពស់ការចូលរួមការងារស្ម័គ្រចិត្ត ការគោរពវិន័យ និងកែប្រែសីលធម៌និង ឥរិយាបថរបស់យុវជន កុមារ ក្នុងគោលដៅ នៃការអភិវឌ្ឍមូលធនមនុស្សរបស់សង្គម។ ផ្តើមចេញពីសកម្មភាពជំរុញ ចលនា៣ល្អកន្លងមក ប្អូនៗយុវជន-កុមារជាច្រើនបានចាប់អារម្មណ៍ និងបានផ្លាស់ប្តូរផ្នត់គំនិត និងទំលាប់ធ្វើការងារ ស្ម័គ្រចិត្ត និងចូលរួមយ៉ាងសកម្មក្នុងការងារសង្គមប្រកបដោយមោទនភាពជាតិ និងការខិតខំកសាងអំពើល្អរបស់ខ្លួន ចេះយកចិត្តទុកដាក់ជួយមិត្តភ័ក្តិ គ្រួសារ និងសង្គមជាតិ ព្រមទាំងសង្វាតសិក្សារៀនសូត្របានជាបន្តបន្ទាប់។ លោកជំទាវក៏បានមានប្រសាសន៍ណែនាំ  មន្ត្រីដឹកនាំយុវជនគ្រប់ថ្នាក់ ពិសេសក្មួយៗយុវជន-កុមារ ដែលបានចូលរួមការប្រជុំបូកសរុបចលនា៣ល្អនាពេលនេះ ត្រូវប្រើប្រាស់ឱកាសដ៏មានតម្លៃនេះ ធ្វើការពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍នៃឧត្តមានុវត្តកន្លងមកពីគ្នាទៅវិញទៅមក និងវិភាគពិចារណារកវិធានការគន្លឹះសម្រាប់ ដោះស្រាយបញ្ហាប្រឈមនានា ដើម្បីពង្រឹងការអនុវត្តសេចក្តីណែនាំ ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្ត ចលនាប្រឡងប្រណាំង ៣ល្អ របស់កុមារ និងយុវជន ក្លាយជាសកម្មភាពអនុវត្ត និងការបង្កើតក្រុមប្រឹក្សាយុវជន-កុមារកម្ពុជានៅតាមសាលារៀនប្រកបដោយប្រសិទ្ធភាព ក្នុងការស្រូបទាញសិស្សានុសិស្ស ចូលរួមឱ្យកាន់តែសកម្មពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយជំនាន់ទៅមួយជំនាន់ផងដែរ៕


អត្ថបទ៖លោក ទ្រា ពន្លឺ
កែសម្រួល៖លោកស្រី សូ ស៊ីមាន

Tags: កូនល្អ សិស្សល្អ មិត្តល្អ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

សារមន្ទីរតេជោសន្ដិភាព ត្រៀមខ្លួនរួចរាល់ក្នុងការទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូមកពីបណ្តាប្រទេសនៃអនុសញ្ញាអូតាវ៉ា

ក្រសួងផែនការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលអង្កេតនវានុវត្តន៍រាជធានីខេត្តឆ្នាំ២០២២ នៅខេត្តសៀមរាប

ក្រសួងផែនការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលអង្កេតនវានុវត្តន៍រាជធានីខេត្តឆ្នាំ២០២២ នៅខេត្តសៀមរាប

គណៈប្រតិភូនៃ IDC-CDI អញ្ជើញបំពេញទស្សនកិច្ច នៅតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រអង្គរ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ

គណៈប្រតិភូនៃ IDC-CDI អញ្ជើញបំពេញទស្សនកិច្ច នៅតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រអង្គរ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.