Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុងសៀមរាបត្រូវការពេលប្រមាណយ៉ាងតិច៥ឆ្នាំ ដើម្បីក្លាយជាក្រុងវៃឆ្លាតដូចបណ្ដាប្រទេសនៅតំបន់អាស៊ាន

ដោយ Pothe Thun
13/07/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុងសៀមរាបត្រូវការពេលប្រមាណយ៉ាងតិច៥ឆ្នាំ ដើម្បីក្លាយជាក្រុងវៃឆ្លាតដូចបណ្ដាប្រទេសនៅតំបន់អាស៊ាន
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំ ស្តីពីការអភិវឌ្ឍន៍សហគមន៍សំណង់ លំនៅឋានបណ្តោះអាសន្ន និងការកសាងភាពជាដៃគូចម្រុះ ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប លើកឡើងថា ក្រុងសៀមរាបត្រូវការប្រើពេលប្រមាណពី៥ ទៅ១០ឆ្នាំទៀត ដើម្បីក្លាយជាក្រុងវៃឆ្លាត ដូចបណ្តាទីក្រុងវៃឆ្លាតនៃបណ្ដាប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន។

លោក លី សំរិទ្ធ បានរំលឹកថា ចាប់តាំងពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទីក្រុងចំនួនបីរបស់កម្ពុជា រួមមាន រាជធានីភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាប ជាទីក្រុងវៃឆ្លាតអាស៊ាន ខណៈបណ្តាប្រទេសក្នុងតំបន់អាស៊ានទាំង១០ មានទីក្រុងប្រមាណជិត៣០ បានក្លាយជាសមាជិកទីក្រុងវៃឆ្លាតអាស៊ាន។

លោកអភិបាលរងខេត្ត លើកឡើងថា ពាក្យថាទីក្រុងវៃឆ្លាត វាមិនចម្លែកទេសម្រាប់ប្រជាពលរដ្ឋប្រទេសផ្សេងៗ ក្រៅពីកម្ពុជា។ ប៉ុន្តែសម្រាប់កម្ពុជា យើងពុំទាន់យល់ដឹងថា តើទីក្រុងវៃឆ្លាតមានរូបរាងដូចម្ដេច? មានតួនាទីបែបណាខ្លះ? ដូច្នេះ យើងចាំបាច់ត្រូវប្រើពេលបន្ថែមទៀត ដើម្បីឆ្ពោះទៅរកគោលដៅ ដូចបណ្តាទីក្រុងវៃឆ្លាតដទៃទៀតក្នុងតំបន់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត បន្ថែមថា ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការប្រែក្លាយទីក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃអាស៊ាន រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវថវិកាប្រមាណ ១៥០លានដុល្លាអាមេរិក សម្រាប់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែ រួមជាមួយការស្តារឡើងវិញនូវប្រព័ន្ធលូទឹកភ្លៀង លូទឹកកខ្វក់ ស្តារសោភណ្ឌភាពដងស្ទឹងសៀមរាបជាដើម។

ជាមួយនោះ លោក លី សំរិទ្ធ ក៏បានបញ្ជាក់ដែរថា នាពេលកន្លងមក រដ្ឋបាលខេត្តសៀមរាប បានដោះស្រាយ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះការសម្របសម្រួល ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសំណង់មិនរៀបរយ លើដីចំណីផ្លូវ លើផ្លូវសាធារណៈ និងតាមមាត់ស្ទឹងសៀមរាប ប្រមាណជិតមួយពាន់គ្រួសារ ដើម្បីទទួលបានដីលំនៅឋានសមរម្យ និងជាកម្មសិទ្ធស្របច្បាប់សម្រាប់ពួកគាត់។ តែទោះជាយ៉ាងនេះក្តី ក្រុងសៀមរាប ក៏នៅមានប្រជាពលរដ្ឋដែលរស់នៅលើសំណង់មិនរៀបរយប្រមាណជា ៥ពាន់គ្រួសារទៀត ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាព។

អត្ថបទ និង រូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក សេង ផល្លី

Tags: ក្រុងសៀមរាបទីក្រុងវៃឆ្លាត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគ្គលេខាធិការដ្ឋានអចិន្រៃ្តយ៍ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី រៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីស្វែងយល់អំពីស្ថានភាពរបស់ស្រ្តីក្នុងមុខងារសាធារណៈ និងវិស័យពាក់ព័ន្ឋផ្សេងៗ ក្នុងខេត្តសៀមរាប

អគ្គលេខាធិការដ្ឋានអចិន្រៃ្តយ៍ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី រៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីស្វែងយល់អំពីស្ថានភាពរបស់ស្រ្តីក្នុងមុខងារសាធារណៈ និងវិស័យពាក់ព័ន្ឋផ្សេងៗ ក្នុងខេត្តសៀមរាប

មេដឹកនាំក្រុម ISIS ម្នាក់ក្នុងប្រទេសស៊ីរី ត្រូវបានសម្លាប់ដោយសារយន្ដហោះដ្រូនអាមេរិក

មេដឹកនាំក្រុម ISIS ម្នាក់ក្នុងប្រទេសស៊ីរី ត្រូវបានសម្លាប់ដោយសារយន្ដហោះដ្រូនអាមេរិក

ប្រធានាធិបតីស្រីលង្កា ត្រូវបានភៀសខ្លួនចេញពីប្រទេសមុនពេលត្រូវលាលែងចេញពីតំណែង

ប្រធានាធិបតីស្រីលង្កា ត្រូវបានភៀសខ្លួនចេញពីប្រទេសមុនពេលត្រូវលាលែងចេញពីតំណែង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.