Tuesday, April 14, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អគ្គលេខាធិការដ្ឋានអចិន្រៃ្តយ៍ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី រៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីស្វែងយល់អំពីស្ថានភាពរបស់ស្រ្តីក្នុងមុខងារសាធារណៈ និងវិស័យពាក់ព័ន្ឋផ្សេងៗ ក្នុងខេត្តសៀមរាប

ដោយ Pothe Thun
13/07/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អគ្គលេខាធិការដ្ឋានអចិន្រៃ្តយ៍ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី រៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីស្វែងយល់អំពីស្ថានភាពរបស់ស្រ្តីក្នុងមុខងារសាធារណៈ និងវិស័យពាក់ព័ន្ឋផ្សេងៗ ក្នុងខេត្តសៀមរាប
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អគ្គលេខាធិការដ្ឋានអចិន្រៃ្តយ៍ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី (ក.ជ.ក.ស) នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បានសហការជាមួយរដ្ឋបាលខេត្តសៀមរាបរៀបចំកិច្ចប្រជុំពិភាក្សាស្វែងយល់អំពីស្ថានភាពរបស់ស្រ្តីក្នុងមុខងារសាធារណៈ និងវិស័យផ្សេងៗ បញ្ហាប្រឈម និងវិធានការនានាក្នុងការអនុវត្តច្បាប់ គោលនយោបាយ របស់អង្គភាពមន្ទីរពាក់ព័ន្ឋក្នុងខេត្ត និងដើម្បីប្រមូលព័ត៌មាន ទិន្នន័យ សមិទ្ឋផលនានាដែលអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ និងមន្ទីរអង្គភាពពាក់ព័ន្ឋសម្រេចបានក្នុងការលើកកម្ពស់ ស្ថានភាព ជីវភាព ឋានៈ តួនាទី និងសុខុមាលភាពស្ត្រីក្នុងការអនុវត្តច្បាប់ គោលនយោបាយជាតិ វិធានការ អនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនិងអនុសញ្ញាអន្តរជាតិ ស៊ី-ដ (CEDAW) ដើម្បីចងក្រងរបាយការណ៍របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក៍ដូចជាដើម្បីស្វែងយល់អំពីបញ្ហាប្រឈម និងឧបសគ្គ ព្រមទាំថវិធានការទាំងឡាយក្នុងការដោះស្រាយបញ្ហាស្ត្រី ជាពិសេសក្នុងពេលជួបវិបត្តិនៃជំងឺកូវីដ-១៩។

លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បីរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងនីតិកាលទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តបានចូលរួមជំរុញ និងអនុវត្តច្បាប់ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានា ព្រមទាំងបានដាក់បញ្ចូលផែនការអនុវត្ត នៅក្នុងផែនការអភិវឌ្ឍន៍ខេត្ត ក្រុងស្រុក និងឃុំសង្កាត់ ឲ្យឆ្លើយតបនឹងយេនឌ័រ ជំរុញការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី និងធានាឲ្យមានវិធានការផ្លូវច្បាប់សមស្រប ក្នុងការទប់ស្កាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តី និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទ ព្រមទាំងធ្វើការផ្លាស់ប្តូរនូវឥរិយាបថ និងផ្នត់គំនិតដែលរើសអើងលើស្រ្តី ជាមួយនឹងការអភិវឌ្ឍន៍ សមត្ថភាព និងដោះស្រាយនូវឧបសគ្គ ដែលរារាំងដល់ការទទួលបាននូវសិទ្ធិក្នុងការចូលរួម និងការទទួលផលប្រយោជន៍របស់ស្រ្តី ក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ដោយរួមទាំងការធ្វើសេចក្តីសម្រេច។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

លោកស្រី យូ សុភា បានបញ្ជាក់ថា ទោះបីយើងខិតខំយ៉ាងណាក្តី ប៉ុន្តែតាមការសង្កេតឃើញកន្លងមកបញ្ហាមួយចំនួននៅតែមានដូចជា៖ អំពើហិង្សា ដូចជាអំពើហិង្សាទាក់ទងនឹងយេនឌ័រ បញ្ហាគ្រឿងញៀន ការចំណាកស្រុកនៅតែបន្តកើតមានឥតស្រាកស្រាន្ត និងជាចំណុចកង្វល់របស់យើងចំពោះមុខ។ ហើយបញ្ហាអសកម្មទាំងនេះបណ្តាលមកពីកក្តាសត្យានុម័ត និងអន្តោម័តជាច្រើន ដែលជាចលករធ្វើឲ្យរាំងស្ទះ និងពុំសូវមានប្រសិទ្ធភាព ដែលទាមទារឲ្យយើងទាំងអស់ត្រូវបន្តការខិតខំបន្ថែមទៀត។ ជាមួយគ្នានោះលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងប្រតិភូគណៈមេធាវី ធ្វើការផ្តល់ធាតុចូលសំខាន់ៗ អំពីការអនុវត្តច្បាប់ជាតិពាក់ព័ន្ធ គោលនយោបាយ វិធានការ និងអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី អំពីការលើកកម្ពស់ស្ថានភាព ជីវភាព ឋានៈ តួនាទី និងសុខុមាលភាពស្រ្តី នៅក្នុងខេត្តសៀមរាបបានយ៉ាងផុសផុល។

ថ្លែងបូកសរុបកិច្ចប្រជុំពិភាក្សាលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន ក.ជ.ក.ស បាន សម្តែងនូវក្តីបារម្ភជាមួយនឹងអត្រាខ្ពស់ នៃការបោះបង់ការសិក្សារបស់ក្មេងស្រី ដែលទាមទារចាំបាច់ឱ្យយើងត្រូវសិក្សាស្វែងយល់ប៉ាន់ប្រមាណពីឬសគល់នៃមូលហេតុព្រោះកត្តានេះ វានាំជួបជោគវាសនាមិនល្ទៅអអនាគតរបស់ក្មេងស្រីនោះ។ ជាមួយគ្នានោះបញ្ហាចំណាកស្រុកក្នុងភាពប្រថុយប្រថានដោយចាញ់បោកមេខ្យល់ នៅតែបន្តកើតមាន ឥតស្រាកស្រាន្ត និងជាចំណុចកង្វល់របស់យើងចំពោះមុខ។

លោកជំទាវរដ្ឋលេខាធិការ ក៏បានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តសង្កេត និងយកចិត្តទុកដាក់បន្ថែមទៀត ចំពោះស្រ្តីដែលគេជួលឱ្យពរពោះ ដើម្បីលក់ទារកឱ្យគេ វាគឺជាការប្រថុយប្រថានទៅនឹងសុខភាពជាបទល្មើសជួញដូរមនុស្ស និងជាគំរូអាក្រក់ដល់គ្រួសារ អ្នកដទៃ និងសង្គមជាតិទាំងមូលរបស់យើង បញ្ហានេះធ្លាប់បង្ក្រាបបានជាច្រើនករណីរួចមកហើយ។ បញ្ហាទាំងនេះ ទាមទារឲ្យយើងទាំងអស់ត្រូវបន្តការខិតខំបន្ថែមទៀត ដើម្បីធ្វើការអប់រំ ពន្យល់ណែនាំ ដើម្បីឱ្យគាត់ផ្លាស់ប្តូរឥរិយាបទ និងត្រូវមានវិធានការសមស្រប ជាក់ស្តែងបំផុតក្នុងការការពារជនរងគ្រោះ ឬជនងាយរងគ្រោះផ្សេងៗ ប្រកបដោយតម្លភាព គណនេយ្យភាព យុត្តិធម៌ ឈរលើស្មារតីវិជ្ជាជីវៈខ្ពស់ និងការទុកប្រយោជន៍រួម ប្រយោជន៍ជាតិជាធំទាំងអស់គ្នា៕

 

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មេដឹកនាំក្រុម ISIS ម្នាក់ក្នុងប្រទេសស៊ីរី ត្រូវបានសម្លាប់ដោយសារយន្ដហោះដ្រូនអាមេរិក

មេដឹកនាំក្រុម ISIS ម្នាក់ក្នុងប្រទេសស៊ីរី ត្រូវបានសម្លាប់ដោយសារយន្ដហោះដ្រូនអាមេរិក

ប្រធានាធិបតីស្រីលង្កា ត្រូវបានភៀសខ្លួនចេញពីប្រទេសមុនពេលត្រូវលាលែងចេញពីតំណែង

ប្រធានាធិបតីស្រីលង្កា ត្រូវបានភៀសខ្លួនចេញពីប្រទេសមុនពេលត្រូវលាលែងចេញពីតំណែង

Comment enregistrer un fichier DLL sous Windows 【2022 】

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    20 shares
    Share 8 Tweet 5
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    34 shares
    Share 14 Tweet 9
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    46 shares
    Share 18 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.