Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីស្រីលង្កា ត្រូវបានភៀសខ្លួនចេញពីប្រទេសមុនពេលត្រូវលាលែងចេញពីតំណែង

ដោយ Pothe Thun
13/07/2022
នៅក្នុង ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីស្រីលង្កា ត្រូវបានភៀសខ្លួនចេញពីប្រទេសមុនពេលត្រូវលាលែងចេញពីតំណែង
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងនៅថ្ងៃពុធនេះថា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ប្រធានាធិបតីស្រីលង្កា បានភៀសខ្លួនចេញពីប្រទេសហើយក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងលោកត្រូវលាលែងចេញពីតំណែងតាមការទាមទាររបស់ក្រុមបាតុករ ដែលខឹងសម្បារចំពោះការដឹកនាំ និងបរាជ័យក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់លោក។

មន្ត្រីអន្តោប្រវេសន៍ស្រីលង្កាម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងទៀតថាលោក រ៉ាចាប៉ាកសា និងភរិយា ព្រមទាំងអង្គរក្សពីរនាក់ បានភៀសខ្លួនចេញពីប្រទេសដោយជិះលើយន្ដហោះមួយគ្រឿងរបស់កងទ័ពអាកាសនៃប្រទេសស្រីលង្កា។ ចំណែកមន្ត្រីរដ្ឋាភិបាលម្នាក់ទៀត ក៏បានបញ្ជាក់ដែរថាប្រធានាធិបតីរូបនេះបានចាកចេញពីប្រទេសឆ្ពោះទៅកាន់រដ្ឋធានីម៉ាលេ (Male) នៃប្រទេសម៉ាល់ឌីវ ខណៈក្រុមមន្ត្រី អន្តោប្រវេសន៍បានអះអាងថា ពួកគេមិនមានអំណាចឃាត់ប្រធានាធិបតីដែលកំពុងអំណាច មិនឱ្យចាកចេញពីប្រទេសបាននោះទេ។

គួរបញ្ជាក់ថា លោក រ៉ាចាប៉ាកសា ត្រូវបានគេរំពឹងថានឹងលាលែងចេញពីតំណែងនៅថ្ងៃពុធនេះ ដើម្បីបើកផ្លូវបង្កើតរដ្ឋាភិបាលថ្មីមួយ ក្រោយក្រុមបាតុករបានសម្រុកចូល កាន់កាប់គេហដ្ឋានរបស់លោក និងរបស់លោកនាយករដ្ឋមន្ត្រីកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ទាមទារឱ្យអ្នកទាំង២ ចុះចេញពីតំណែង។ លោក រ៉ាចាប៉ាកសា មិនបានបង្ហាញ ខ្លួនជាសាធារណ ចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមកម្ល៉េះ ហើយសភាស្រីលង្កា គ្រោងនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី២០ ខែកក្កដានេះ៕

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
Tags: ប្រធានាធិបតីស្រីលង្កា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

Comment enregistrer un fichier DLL sous Windows 【2022 】

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: ចុះយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្ម នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប !

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: ចុះយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្ម នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប !

ពលរដ្ឋខ្មែរក្នុងសៀមរាប រៀបចំពិធីបុណ្យកាន់ទុក្ខ ចំពោះមរណៈភាពអតីតនាយករដ្ឋមន្ដ្រីជប៉ុន លោក ស៊ីន ហ្សូអាបេ

ពលរដ្ឋខ្មែរក្នុងសៀមរាប រៀបចំពិធីបុណ្យកាន់ទុក្ខ ចំពោះមរណៈភាពអតីតនាយករដ្ឋមន្ដ្រីជប៉ុន លោក ស៊ីន ហ្សូអាបេ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.