Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់បន្តឆ្នាំ២០២៣ របស់មន្ទីរបរិស្ថានខេត្តសៀមរាប

ដោយ Pothe Thun
18/01/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ មន្ទីរបរិស្ថានខេត្ត បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ឃឹម ហ្វីណង់ អភិបាលរងខេត្ត រួមនឹងវត្តមានឯកឧត្តម លោកជំទាវ ប្រតិភូក្រសួងបរិស្ថាន ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងស្រុក រួមនឹងតំណាងអង្គការដៃគូ ក្រុមហ៊ុនពាក់ព័ន្ឋជាច្រើនរូប។

បន្ទាប់ពីលោកប្រធានមន្ទីរបរិស្ថានខេត្ត បានជម្រាបជូនពិរបាយការណ៍រួចរាល់ លោក ឃឹម ហ្វីណង់ អភិបាលរងខេត្ត បានមានប្រសាសន៏ថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ធម្មជាតិក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ការចូលរួមកិច្ចសហការជាមួយវិស័យឯកជន ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចក្រោម ១០ហិកតា សុទ្ធសឹងតែជាការងារចម្បងដែលមន្ទីរបានចូលរួមអនុវត្ត ក្នុងគោលបំណងពង្រឹងការអភិវឌ្ឍសេដ្ឋ-កិច្ចមូលដ្ឋាន ឈានទៅរកការរស់នៅដោយចីរភាព និងរក្សាបាននិរន្តរភាពបរិស្ថាន។

លោកបន្តថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមថ្លែងការកោតសរសើរ និងទទួលស្គាល់នូវសមិទ្ធផលទាំងអស់ ដែលមន្ទីរបរិស្ថានសម្រេចបានក្នុងឆ្នាំ២០២២។ ជាមួយគ្នានេះ រដ្ឋបាលខេត្តនឹងបន្តផ្តល់ការគាំទ្រលើការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ទីរបរិស្ថានខេត្តឱ្យបានរលូន ហ្មត់ចត់ និងលើកទឹកចិត្តក្នុងការអនុត្តនូវផែនការសកម្មភាពបន្តសម្រាប់ឆ្នាំបន្ទាប់។ ក្នុងនោះលោក ក៏បានសម្តែងការកោតសរសើរដល់មន្ទីរបរិស្ថានខេត្ត ដែលបាននឹងកំពុងជំនះរាល់ការលំបាក និងបានដោះស្រាយប្រកប ដោយប្រសិទ្ធភាព ស្តែងចេញពីភាពជាអ្នកដឹកនាំ ការខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ផ្អែកលើបទពិសោធន៍ និងមេរៀនកន្លងមករួមជាមួយនឹងការពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំខេត្ត និងក្រសួងបរិស្ថាន និងមានកិច្ចសហ-ការល្អជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីសម្រេចបាននូវលទ្ធផលទាំងនេះ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព បានលើកឡើងថា គ្រប់សមទ្ឋិផលពាក់ព័ន្ឋនឹងវិស័យបរិស្ថាន ដែលមន្ទីរបរិស្ថានខេត្តសៀមរាប សម្រេចបានមិនមែនកើតឡើងពីការអនុវត្តតែឯកឯងនោះទេ វាត្រូវមានការចូលរួមគាំទ្រពីគ្រប់សមាសភាពពាក់ព័ន្ឋទាំងអស់ ទើបប្រសិទ្ឋផលការងារទទួលបានលទ្ឋផលល្អប្រសើរ កត្តាមួយទៀត គឺការសាមគ្គីភាពឯកភាពផ្ទៃក្នុង តាមរយៈការចែករំលែកនិងការយកចិត្តទុកដាក់ទៅលើកការគាំពារដល់មន្ត្រីរាជការនៅក្រោមឱវាទ។ ជាមួយគ្នានោះខេត្តសៀមរាប ជាប៉ូលទេសចរណ៍ទី២ របស់កម្ពុជាបន្ទាប់ពីរាជធានីភ្នំពេញ ដែលបញ្ហាសំរាមវាពាក់ព័ន្ឋទៅនឹងមុខមាត់ និងភាពថ្លៃថ្នូររបស់យើង ដោយការទុកដាក់សំណល់សំរាមមិនបានត្រឹមត្រូវវាបង្ហាញពីឥរិយាបទ កិរិយារបស់បុគ្គលខ្វះសណ្តាប់ធ្នាប់ ខ្វះអនាម័យ ដែលនាំឱ្យជះឥទ្ឋិពលមិនល្អដល់សហគមន៍និងសង្គមជាតិយើងទាំងអស់គ្នា។

ជាមួយគ្នានោះ ឯកឧត្តម បានជម្រុញដល់មន្ទីរបរិស្ថាន ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការពិភាក្សាក្នុងក្របខណ្ឌនៃការអនុវត្តគម្រោងផលិតជីសរីរាង្គក្រោមជំនួយពីសាធារណៈរដ្ឋបារាំង និងអនុវត្តគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដោយការពង្រឹងការអនុវត្តច្បាប់ក្នុងតំបន់ការពារធម្មជាតិ ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការប្រែក្លាយតំបន់ដែលមានសក្តានុពលជាតំបន់អេកូទេសចរណ៍ និងពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាកម្មរបស់ប្រជាសហគម ក្នុងសហគមន៍តំបន់ការពារធម្មជាតិ និង អនុវត្តគម្រោង «ជម្រុញការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីសម្រាប់ជីវភាពរស់នៅប្រកបដោយចីរភាពក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង» ក្នុងការគ្រប់គ្រង និងស្តារប្រព័ន្ធអេកូឡូស៊ីនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ព្រមទាំងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ធម្មជាតិនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» និងផ្តល់កិច្ចការជាមួយវិស័យឯកជន ក្នុងការ វិនិយោគគម្រោងទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចក្រោម ១០ហិកតា ដែលទទួលបានការអនុញ្ញាតជាគោលការណ៍ពីក្រសួងបរិស្ថាន៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

សាខាអង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តសៀមរាប បានចុះត្រួតពិនិត្យការចរាចរណ៍ទំនិញ ម្ហូបអាហារ នៅផ្សាលើធំថ្មី ក្រុងសៀមរាប ខណ: បុណ្យចូលឆ្នាំចិន វៀតណាម ខិតជិតមកដល់ !

សាខាអង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តសៀមរាប បានចុះត្រួតពិនិត្យការចរាចរណ៍ទំនិញ ម្ហូបអាហារ នៅផ្សាលើធំថ្មី ក្រុងសៀមរាប ខណ: បុណ្យចូលឆ្នាំចិន វៀតណាម ខិតជិតមកដល់ !

កិច្ចប្រជុំពិភាក្សាលើការអនុវត្តគម្រោងកែលម្អរផ្លូវប្រវែង ៦៨គីឡូម៉ែត្រ ពីស្រុកស្វាយលើ ខេត្តសៀមរាប ទៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

កិច្ចប្រជុំពិភាក្សាលើការអនុវត្តគម្រោងកែលម្អរផ្លូវប្រវែង ៦៨គីឡូម៉ែត្រ ពីស្រុកស្វាយលើ ខេត្តសៀមរាប ទៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.