Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

សាខាអង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តសៀមរាប បានចុះត្រួតពិនិត្យការចរាចរណ៍ទំនិញ ម្ហូបអាហារ នៅផ្សាលើធំថ្មី ក្រុងសៀមរាប ខណ: បុណ្យចូលឆ្នាំចិន វៀតណាម ខិតជិតមកដល់ !

ដោយ Pothe Thun
19/01/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
351
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីអង្គភាពការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សាខាខេត្តសៀមរាបអំពាវនាវដល់អាជីករលក់ដូរទំនិញ ចំណីអាហារគ្រប់ប្រភេទ ត្រូវពិនិត្យទំនិញរបស់ខ្លួនមុននឹងដាក់លក់ ឯអ្នកប្រើប្រាស់ក៏ត្រូវពិនិត្យដែរមុននឹងទិញយកទៅប្រើប្រាស់ និងបរិភោគ ចៀសវាងទំនិញខូចគុណភាព នាំឱ្យប៉ះពាល់ដល់សុខភាព។

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ មន្ត្រីអង្គភាពការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សាខាខេត្ត សហការជាមួយមន្ត្រីមន្ទីរពាណិជកម្មខេត្ត និងគណ:កម្មការផ្សារលើធំថ្មី បានចុះត្រួតពិនិត្យសុវត្ថិភាពផលិតផលចំណីអាហារ ជាច្រើនមុខនៅផ្សារលើធំថ្មីក្នុងក្រុងសៀមរាប ដើម្បីការពារសុវត្ថិភាព និងទប់ស្កាត់ផលប៉ះពាល់ជាយថាហេតុដល់សុខភាពសាធារណ:ទាំងអស់គ្នា។ការចុះប្រតិបត្តិការពិនិត្យនេះធ្វើឡើង តាមរយ:រថយន្តមានម៉ាសុីនពិសោធន៍ចល័តផ្នែកម្ហូបអាហារ ១គ្រឿង ដើម្បីត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ ក្នុងគោលបំណងរកគ្រឿងឧបភោគ-បរិភោគដែលមិនអនុលោមទៅនឹងបទបញ្ញត្តិសុវត្ថិភាពម្ហូបអាហារ។ ម្យ៉ាងទៀត ដើម្បីជាសារអំពាវនាវជូនដល់បងប្អូនអាជីវករនិងអ្នកប្រើប្រាស់ទំនិញម្ហូបអាហារឲ្យមានការប្រុងប្រយ័ត្ន ខណ:ដែលបុណ្យចូលឆ្នាំប្រពៃណីចិន ជិតមកដល់ និងដោយសារផ្សារលើធំថ្មី ជាមណ្ឌលចែកចាយផលិតផលគ្រឿងឧបភោគ-បរិភោគធំមួយ ដែលចែកចាយមុខទំនិញស្ទើរតែទូទាំងខេត្តសៀមរាប។ការចុះប្រតិបត្តការនេះបានផ្តោតការយកចិត្តទុកដាក់លើការចរាចរណ៍រាល់មុខទំនិញ ដែលមានសារធាតុគីមីហាមឃាត់លើម្ហូបអាហារ ទំនិញហួសថ្ងៃ ខែកំណត់ ការរក្សាទុកបទដ្ឋានព័ត៌មានលើសំបកវេចខ្ចប់។ ការចុះប្រតិបត្តិការជាក់ស្តែងបានត្រួតពិនិត្យមើលទៅលើទំនិញវិចខ្ចប់ស្រាប់ ទំនិញមិនមានវេចខ្ចប់ អាហារផ្អាប់ និងអប់រំណែនាំដល់អាជីវករអំពីការរក្សាទុក សណ្តាប់ធ្នាប់ក្នុងការតាំងលក់ ចំណេះដឹងអំពីបទដ្ឋានព័ត៌មាន និងការពិនិត្យមើលកាលបរិច្ឆេទ។

មន្ត្រីជំនាញបានដកយកគំរូផលិតផលម្ហូបអាហារ មកធ្វើតេស្តបឋម ចំនួន ២២គំរូ ដើម្បីរកសារធាតុគីមីហាមឃាត់ដូចជាសារធាតុ Borax ដែលធ្វើអោយម្ហូបអាហារស្វិត Salicylic Acid ដែលធ្វើអោយជ្រក់ឆាប់ជូរ Sodium Hydrosulfite  ដែលធ្វើអោយផលិតផលម្ហូបអាហារសស្រស់ Fomaline  ដែលធ្វើអោយម្ហូបអាហារស្រស់ល្អ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងការធ្វើតេស្តបឋមរកសារធាតុគីមីនេះ មន្ត្រីជំនាញបានរកឃើញសារធាតុគីមីហាមឃាត់ (Borax) មួយគំរូ លើផលិតផលពពុះសណ្តែក។ សារធាតុ Borax ត្រូវបានបទបញ្ញត្តិ ស្តីពីសុវត្ថិភាពម្ហូបអាហារហាមឃាត់មិនអោយដាក់ចូលដាច់ខាតក្នុងម្ហូបអាហារទោះក្នុងគោលបំណងណាក៏ដោយ។ សារធាតុ Boraxនេះ ដែលអ្នកផលិតតែងតែប្រើប្រាស់វាក្នុងគោលដៅធ្វើអោយផលិតផលខ្លួនមានលក្ខណ:ស្វិតល្អ ដូចជាសសៃគុយទាវ សសៃមី ប្រហិតសាច់ នំលត នំចក័ក្កចាន់ ។ល។ សារធាតុនេះដែរ អាចបណ្តាលអោយពុលតម្រងនោម ខួរក្បាល រលាកប្រព័ន្ធក្រពះពោះវៀន ហើយបើស្រូបចូលក្នុងខ្លួនមនុស្សចាស់លើសពី១៥ក្រាម និងក្មេងលើសពី៥ក្រាម អាចបណ្តាលអោយក្អួតឈាមឬស្លាប់បាន។ នេះបើតាម ការឱ្យដឹងពីលោក ខៀវ បញ្ញាវឌ្ឍន៍ ប្រធានសាខាអង្គភាព ក.ប.ប. ខេត្តសៀមរាប។លោក ខៀវ បញ្ញាវឌ្ឍន៍ បានបញ្ជាក់ថា៖យោងលើលទ្ធផលនៃការធ្វើតេស្តបឋម និងយោងលើការត្រួតពិនិត្យជាក់ស្តែង បើប្រៀបធៀបនឹងដើមឆ្នាំ២០២២ ជាមួយដើមឆ្នាំ២០២៣ នេះ ឃើញថាការប្រើប្រាស់សារធាតុគីមីលើម្ហូបអាហារ ក្នុងខេត្តសៀមរាប មានការថយចុះ៧៥% ហើយការរៀបចំទុកដាក់ ក៏ដូចជាអនុលោមភាពទៅលើបទដ្ឋានព័ត៌មានលើសំបកវេចខ្ចប់ មានការរីកចំរើនគួរអោយកាត់សំគាល់ដែរ។

លោក ប្រធានសាខា ក.ប.ប. ខេត្ត បានសំណូមពរអោយអាជីវករចែកចាយម្ហូបអាហារទាំងអស់ មេត្តារួមចំណែកទទួលខុសត្រូវចំពោះមុខច្បាប់ និងសុខភាពសារធារណ: និងស្វែងយល់ពីវិធានការពារ ការថែរក្សា ការរកវិក័យបត្រច្បាស់លាស់ មុននឹងទទួលទិញម្ហូបអាហារយកមកចែកចាយដល់អ្នកប្រើប្រាស់។ លោកបន្តថា ផ្អែកទៅលើច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ មាត្រា៤១ អ្នកចែកចែកចាយម្ហូបអាហារ ដែលមិនអនុលោមនឹងបទបញ្ញត្តិសុវត្ថិភាពម្ហូបអាហារ ត្រូវពិន័យអន្តរការណ៍រហូតដល់ ២០លានរៀល និង១០លានរៀល ប្រសិនបើចែកចាយផលិតផលម្ហូបអាហារមិនអនុលោមនឹងបទដ្ឋានព័ត៌មាន។
លោក ខៀវ បញ្ញាវឌ្ឍន៍ថា៖ ដើម្បីរក្សាសុវត្ថិភាពម្ហូបអាហារ ត្រូវការការចូលរួមពីយើងទាំងអស់គ្នា ទាំងអ្នកម្ចាស់ផលិត អ្នកចែកចាយ រួមទាំងអ្នកប្រើប្រាស់ និងអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ផងដែរ ពោលគឺអាជីវករលក់ចំណីអាហារ និងទំនិញគ្រប់ប្រភេទ ត្រូវពិនិត្យផលិតផលនិងទំនិញរបស់ខ្លួនមុននឹងដាក់លក់ ឯអ្នកប្រើប្រាស់ក៏ត្រូវពិនិត្យដែរមុននឹងទិញយកទៅប្រើប្រាស់ឬមុននឹងបរិភោគ ចៀសវាងទំនិញខូចគុណភាព នាំឱ្យប៉ះពាល់ដល់សុខភាព៕

 

អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំពិភាក្សាលើការអនុវត្តគម្រោងកែលម្អរផ្លូវប្រវែង ៦៨គីឡូម៉ែត្រ ពីស្រុកស្វាយលើ ខេត្តសៀមរាប ទៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

កិច្ចប្រជុំពិភាក្សាលើការអនុវត្តគម្រោងកែលម្អរផ្លូវប្រវែង ៦៨គីឡូម៉ែត្រ ពីស្រុកស្វាយលើ ខេត្តសៀមរាប ទៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

កុមារកម្ពុជាចំនួន៨នាក់ បានទទួលជ័លាភីក្នុងការប្រឡងប្រណាំងគំនូរកុមារអាស៊ី អេនីគី ២០២១-២០២២ នៅប្រទេសជប៉ុន

កុមារកម្ពុជាចំនួន៨នាក់ បានទទួលជ័លាភីក្នុងការប្រឡងប្រណាំងគំនូរកុមារអាស៊ី អេនីគី ២០២១-២០២២ នៅប្រទេសជប៉ុន

ស្ពានហាលប្រាសាទអង្គរវត្ត ដំណាក់កាលទី២ ដំណើរការជួសជុលសម្រេចលទ្ធផលបានប្រមាណ ៩០ភាគរយហើយ

ស្ពានហាលប្រាសាទអង្គរវត្ត ដំណាក់កាលទី២ ដំណើរការជួសជុលសម្រេចលទ្ធផលបានប្រមាណ ៩០ភាគរយហើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.