Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំពិភាក្សាលើការអនុវត្តគម្រោងកែលម្អរផ្លូវប្រវែង ៦៨គីឡូម៉ែត្រ ពីស្រុកស្វាយលើ ខេត្តសៀមរាប ទៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

ដោយ Pothe Thun
19/01/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំពិភាក្សាលើការអនុវត្តគម្រោងកែលម្អរផ្លូវប្រវែង ៦៨គីឡូម៉ែត្រ ពីស្រុកស្វាយលើ ខេត្តសៀមរាប ទៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ មានបើកកិច្ចប្រជុំពិភាក្សាលើការអនុវត្តគម្រោងកែលម្អរផ្លូវប្រវែង ៦៨គីឡូម៉ែត្រ ពីភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ទៅដល់ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្រោមកិច្ចដឹកនាំប្រជុំដោយឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ដោយមានតំណាងអញ្ជើញចូលរួមពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុន មន្ទីរជំនាញពាក់ព័ន្ធនៃខេត្តទាំងពីរ នាយករដ្ឋបាលសាលាខេត្ត ទីចាត់ការហិរញ្ញវត្ថុ និងអាជ្ញាធរស្រុក ឃុំ ពាក់ព័ន្ធនៃខេត្តទាំងពីរផងដែរ។

តាមការបញ្ជាក់របស់ ឯកឧត្តម ប៉ែន កុសល្យ បានឲ្យដឹងថា ផ្លូវមួយខ្សែប្រវែង ៦៨គីឡូម៉ែត្រ ដែលឆ្លកាត់ភូមិសាស្ត្រខេត្តសៀមរាប និង ខេត្តឧត្តរមានជ័យ ដែលមានគម្រោងស្ថាបនាផ្លូវ DBST ឆ្លងកាត់ភូមិអង្កាញ់ ឃុំស្វាយលើ ទៅភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប មានប្រវែង ៤១គីឡូម៉ែត្រ និងភូមិទំនប់ថ្មី ទៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានប្រវែង ២៧គីឡូម៉ែត្រ ដែលស្ថាបនាដោយក្រុមហ៊ុន លី ឈួន ត្រូវបានរាជរដ្ឋាភិបាលបានឲ្យផ្អាកមួយរយៈក៏ត្រូវបានរងការរឹះគុណពីប្រព័ន្ធបណ្តាញសង្គមទៀតផង។ ផ្លូវមួយខ្សែនេះផ្តល់អត្ថប្រយោជន៍ដល់ខេត្តទាំងពីរ ក្នុងការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សារ និងប្រើពេលវេលាខ្លីឆ្ពោះទៅកាន់ច្រកព្រំដែនទៀតផង។ ម៉្យាងទៀតផ្លូវនេះដែរ គឺជាផ្លូវយុទ្ធសាស្ត្ររបស់កងទ័ព និងជួយសម្រួលនូវភាពងាយស្រួល របស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រនៃខេត្តទាំងពីរ។

ឆ្លងតាមកិច្ចពិភាក្សានៃអង្គប្រជុំទាំងមូលក៏បានផ្តោតសំខាន់ទៅលើបច្ចេកទេសក្នុងការស្ថាបនាផ្លូវ និងថវិកា។ ក្នុងនោះតំណាំងក្រុមហ៊ុន លី ឈួន ក៏បានលើកផងដែរថា ក្រោយពីការទូទាត់នូវថ្លៃសំណងដល់ក្រុមហ៊ុនរួចរាល់ បើក្រសួងឲ្យក្រុមហ៊ុនបន្តធ្វើ ក្រុមហ៊ុននឹងធ្វើបន្តផងដែរ។ ក្នុងនោះដែរតំណាងក្រសួងសាធារណការ ក៏បានបញ្ជាក់ថា គម្រោងផ្លូវមួយខ្សែនេះ គឺត្រូវបានប្រគល់ឲ្យកងវិស្វកម្មកងទ័ព ស្ថាបនាបន្ត នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ប្រវែង៤១ គីឡូម៉ែត្រ និង ប្រវែង ២៧គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ត្រូវបានប្រគល់ឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរ មានជ័យជាអ្នកស្ថាបនា ក្នុងគម្រោងផែនការ ៣ឆ្នាំរំកិលរបស់ក្រសួង ដែលនឹងធើ្វឲ្យរួចរាល់នៅឆ្នាំ២០២៤ ហើយគម្រោង ផ្លូវនេះមិនបានប្រគល់ឲ្យក្រុមហ៊ុន លី ឈួន ធ្វើបន្តទៀតឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមការបញ្ជាក់របស់តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្រសួងបានផ្តល់ថវិកាចំនួន ២លានដុល្លា សម្រាប់ធ្វើការសម្រួលផ្លូវឡើងវិញក្នុងភូមិសាស្ត្រខេត្តទាំងពីរ និង ធ្វើសំណង់សិល្បះការ្យ ក្នុងភូមិសាស្ត្រខេត្តសៀមរាប និង ធ្វើស្ពាន ៣០កន្លែងក្នុងភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ ។

ជាមួយគ្នានោះដែរ ឯកឧត្តម ទៀ សីហា ក៏បានលើកឡើងថា សក្តានុពលរបស់ខេត្ត មានវិស័យកសិកម្ម វិស័យទេសចរណ៍ ដែលជាវិស័យសេដ្ឋកិច្ចមួយមិនចេះរីងស្ងួនរបស់កម្ពុជា។ ដោយកត្តានេះហើយ ទោះបីប្រទេសកម្ពុជាបានជួបនូវវិបត្តិជម្ងឺកូវិដ១៩ ប្រមុខរាជរដ្ឋាភិបាលបានផ្តល់ថវិកា ក្នុងការស្ថាបនាផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប និងកែលម្អរដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ក្នុងគោលដៅលើកម្ពស់វិស័យទេសចរណ៍ ក្រោយពេលវិបត្តិជំងឺកូវិដ-១៩ មានភាពធូស្រាល នៅកម្ពុជា ក៏បានធ្វើឲ្យវិស័យទេសចរណ៍នៅខេត្តសៀមរាប កាន់តែមានភាពប្រសើរឡើងវិញ។ ទាំងនេះក៏សរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល បានដាក់វិនិយោគ ក្នុងស្ថាបនាផ្លូវថ្នល់នេះ គឺដើមី្បសេដ្ឋកិច្ចប្រទេសជាតិ និងប្រជាពលរដ្ឋ។

ក្នុងនោះឯកឧត្តម ទៀ សីហា និង ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងអំណរគុណដល់ក្រសួងដែលតែងគាំទ្ររាល់ការចំណាយ លើកិច្ចអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅទូទាំងប្រទេស ។ ក្នុងនោះឯកឧត្តមទាំងពីរ ក៏បានជម្រុញឲ្យក្រុមហ៊ុន លីឈួន ធ្វើការពន្លឿន ការរៀបចំធ្វើឯកសារ ដើមី្បធ្វើការទូទាត់រាល់សំណង ក្នុងរយៈពេលស្ថាបនាផ្លូវមួយខ្សែនេះ ព្រមទាំងបាន បញ្ជាក់ផងដែរថា ផ្លូវមួយខ្សែនេះ ជាគម្រោងផែនការ ៣ឆ្នាំរំកិលរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ព្រមទាំងបានធ្វើការប្រគល់ឲ្យកងវិស្វកម្មកងទ័ព និង មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ធ្វើការស្ថាបនា ហើយផ្លូវមួយ នេះជាផ្លូវយុទ្ធសាស្ត្ររបស់កងទ័ពទៀតផង។ ម៉្យាងទៀត ក្រសួងជំនាញក៏ត្រូវរៀបចំបង្កើតក្រុមការងារ ក្នុងការត្រួតពិនិត្យ លើការងារនេះ ព្រមទាំងត្រូវអនុវត្តទៅតាមលិខិត្តរបស់ក្រសួងេសដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងសាធារណការ និងដឹកជញ្ជូនឲ្យទទួលបានលទ្ធផលល្អទៀតផង៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ផ្លូវ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កុមារកម្ពុជាចំនួន៨នាក់ បានទទួលជ័លាភីក្នុងការប្រឡងប្រណាំងគំនូរកុមារអាស៊ី អេនីគី ២០២១-២០២២ នៅប្រទេសជប៉ុន

កុមារកម្ពុជាចំនួន៨នាក់ បានទទួលជ័លាភីក្នុងការប្រឡងប្រណាំងគំនូរកុមារអាស៊ី អេនីគី ២០២១-២០២២ នៅប្រទេសជប៉ុន

ស្ពានហាលប្រាសាទអង្គរវត្ត ដំណាក់កាលទី២ ដំណើរការជួសជុលសម្រេចលទ្ធផលបានប្រមាណ ៩០ភាគរយហើយ

ស្ពានហាលប្រាសាទអង្គរវត្ត ដំណាក់កាលទី២ ដំណើរការជួសជុលសម្រេចលទ្ធផលបានប្រមាណ ៩០ភាគរយហើយ

ការប្រកួតបាល់ទាត់ ពានរង្វាន់ ២៩ធ្នូ លើកដំបូងក្នុងក្រុងសៀមរាប ត្រូវបានបិទបញ្ចប់ !

ការប្រកួតបាល់ទាត់ ពានរង្វាន់ ២៩ធ្នូ លើកដំបូងក្នុងក្រុងសៀមរាប ត្រូវបានបិទបញ្ចប់ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.