Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានកីឡា

ការប្រកួតបាល់ទាត់ ពានរង្វាន់ ២៩ធ្នូ លើកដំបូងក្នុងក្រុងសៀមរាប ត្រូវបានបិទបញ្ចប់ !

ដោយ Pothe Thun
20/01/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានកីឡា, ព័ត៌មានជាតិ
ការប្រកួតបាល់ទាត់ ពានរង្វាន់ ២៩ធ្នូ លើកដំបូងក្នុងក្រុងសៀមរាប ត្រូវបានបិទបញ្ចប់ !
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការប្រកួតបាល់ទាត់ពានរង្វាន់ ២៩ធ្នូ ដែលធ្វើឡើងលើកដំបូងនៅក្នុងខេត្ដសៀមរាប ត្រូវបានបានបិទបញ្ចប់ហើយនៅរសៀលថ្ងៃទី១៩ ខែមករាឆ្នាំ២០២៣នេះ បន្ទាប់ពីបានធ្វើការប្រកួតដ៏ស្វិតស្វាញអស់រយ:ពលជាច្រើនថ្ងៃកន្លងមក ដែលមានក្រុមកីឡាករទាំង ១២សង្កាត់ ក្នុងក្រុងសៀមរាប ។

លោក ស៊ុន ចំណាន អ្នករៀបចំកម្មវិធីប្រកួតបានឱ្យដឹងថា ការប្រកួតកីឡាពាន់រង្វាន់បាល់ទាត់ ២៩ធ្នូនេះ ធ្វើឡើង ដើម្បីរំលឹកដល់គុណ នៃទិវានយោបាយឈ្នះ ឈ្នះ ថ្ងៃទី២៩ ធ្នូ និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះផងដែរ។ ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ដែលចលនាយុវជនឱ្យមានការគិតគូរអំពីសុខភាព មិត្តភាព ការផ្សារភ្ជាប់ទំនាក់ទំនងល្អយុវជននៅក្នុងសង្កាត់ និងក្នុងក្រុងសៀមរាប។ ជាមួយគ្នានោះ ក៏ជាការជំរុញយុវជនឱ្យចូលរួមលេងកីឡា ដើម្បីជៀសផុតពីអំពើអបាយមុខផ្សេងៗ ជាពិសេស គឺបំផុសបំផុលសកម្មភាពបាល់ទាត់នៅក្នុងខេត្តសៀមរាប ដែលជាផ្នែកមួយនៃការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជា។ លោក បន្ដថា កីឡាករជាយុវជននៅតាមបណ្តាសង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប តែមិនមែនជាកីឡាករអាជីពនោះទេ ដែលមួយសង្កាត់មានកីឡាករ ១៥នាក់ និងថ្នាក់ដឹកនាំក្រុម ៥នាក់ កីឡាករសរុប ១៨០នាក់ និងថ្នាក់ដឹកនាំក្រុម ៦០នាក់។ រូបមន្តប្រកួត ៧នាក់ ទល់នឹង ៧នាក់ ដោយប្រើប្រាស់ច្បាប់ដូចគ្នាទៅនឹងច្បាប់ទីលាន ១១នាក់ ទល់នឹង ១១នាក់ផងដែរ។ ការប្រកួតជម្រុះ បានចាប់ផ្តើមពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។


ឯកឧត្តម ទៀសីហា អភិបាលខេត្ដសៀមរាប មានប្រសាសន៍ថា វិស័យកីឡា គឺជាចលករមួយដ៏សំខាន់ ក្នុងវិស័យទេសចរណ៍ ក៏ជាសម្ព័ន្ធភាពមួយដ៏សំខាន់ ក្នុងការទំនាក់ទំនងប្រាស្រ័យទាក់ទងគ្នា និង ធ្វើឲ្យកាយសម្បទាយើងមានភាពរឹងមាំ សុខភាពមាំមួនទៀតផង ។ ឯកឧត្តម ក៏បានបន្តទៀតថា នេះជាលើកទី១ហើយ ដែលក្រុមសហភាពសហព័ន្ធយុវជនក្រុងសៀមរាប បានរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ ២៩ធ្នូ  ក្នុងការរំលឹកដល់គុណ នៃទិវានយោបាយឈ្នះ ឈ្នះ ថ្ងៃទី២៩ ធ្នូ ក្រោមពាក្យស្លោក អរគុណសន្តិភាព។ ជាមួយគ្នានោះ ការប្រកួតកីឡានេះ គឺធ្វើឲ្យយុវជន សិស្សានុសិស្ស និងមហាជនយើងបង្កើនសាមគ្គីភាព និងមានទំនាក់ទំនងល្អរវាងសង្កាត់ និងសង្កាត់ ឃុំ និងឃុំ ស្រុក និងស្រុក ខេត្ត និងខេត្ត ដើម្បីពង្រឹងការយកចិត្តទុកដាក់លើវិស័យអប់រំកាយនិងកីឡា នៅតាមសាលារៀនទូទាំងខេត្ត ក៏ជាការចូលរួមលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន នៅក្នុងសាលារៀន សហគមន៍ និងនៅទីសាធារណ:ជាដើម ។ ឯកឧត្ដមបន្ថែមថា កាប្រកួតពានរង្វាន់នេះ នឹងបន្តធ្វើជារៀងរាល់ឆ្នាំ ទៅតាមរូបភាព នៃពានរង្វាន់ ដោយមានការចូលរួមប្រកួតពីគ្រប់វិទ្យាល័យ អនុវិទ្យាល័យ ក្រុង ស្រុក និងមហាជន ឃុំ សង្កាត់ ក្នុងការជម្រុញឲ្យវិស័យកីឡានៅខេត្តសៀមរាប មានការអភិវឌ្ឍន៍ ព្រោះលេងកីឡាធ្វើឲ្យរាងកាយ សុខភាពរឹងមាំ ។ ឯកឧត្តមជម្រុញដល់ក្រុមកីឡាទាំងអស់ ត្រូវបង្កើនការហ្វឹកហាត់បន្តទៀត ហើយការប្រកួតពេលនេះ ក៏ជាការដកស្រងបទពិសោធន៍បច្ចេកទេសពីគ្នាទៅវិញទៅមក និងកុំមោទកភាពចំពោះជ័យជន្នះរបស់ខ្លួន គឺត្រូវបង្កើនការហ្វឹកហាត់ឲ្យមានគុណភាព និងទៅលទ្ធផលល្អ ដើមី្បរក្សាឲ្យបាននូវភាពជោគជ័យរបស់នៅពេលក្រោយៗទៀត៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Tags: បាល់ទាត់ពានរង្វាន់ ២៩ធ្នូ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំស្តីពីការស្នើសុំសហការផ្សព្វផ្សាយកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ និងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣

កិច្ចប្រជុំស្តីពីការស្នើសុំសហការផ្សព្វផ្សាយកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ និងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣

ថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិនវៀតណាមពីរថ្ងៃ អ្នកទេសចរមកទស្សនានៅអង្គរវត្តជាង៧ម៉ឺននាក់ 

ថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិនវៀតណាមពីរថ្ងៃ អ្នកទេសចរមកទស្សនានៅអង្គរវត្តជាង៧ម៉ឺននាក់ 

អគារសិក្សាមួយខ្នង នៅក្នុងវិទ្យាល័យរើលស្រុកពួក ដែលជាអំណោយរបស់សប្បុរសជនប្រទេសជប៉ុន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

អគារសិក្សាមួយខ្នង នៅក្នុងវិទ្យាល័យរើលស្រុកពួក ដែលជាអំណោយរបស់សប្បុរសជនប្រទេសជប៉ុន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.