Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិនវៀតណាមពីរថ្ងៃ អ្នកទេសចរមកទស្សនានៅអង្គរវត្តជាង៧ម៉ឺននាក់ 

ដោយ Pothe Thun
23/01/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលបន្ដជ្រើសរើសប្រាង្គប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានផ្សេងៗ នៅខេត្ដសៀមរាប ដែលជាកន្លែងដើរកំសាន្ដថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃចិន និងវៀតណាម ក្នុងរយ:ពេល២ថ្ងៃមានចំនួនជាង៧ម៉ឺននាក់។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានបង្ហាញថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍អន្តរជាតិ ដើរកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តនេះ គិតចាប់ពីថ្ងៃទី ២១-២២ ខែមករា ឆ្នាំ២០២៣ មានចំនួនប្រមាណ ៧២,៩១៥នាក់ ក្នុងនោះ ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្ត មានចំនួនប្រមាណ ៦៤,០០០នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណ:គ្រួសារទៅកាន់រមណីយដ្ឋាននានា ក្នុងនោះ រមណីដ្ឋានអង្គរ មានចំនួនប្រមាណ ៤២,៥០០នាក់, រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួប្រមាណ ៥,៦០០នាក់។ តំបន់ទន្លេសាប មានចំនួនប្រមាណ ២,៥០០នាក់។ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗទៀត មានចំនួនប្រមាណ ១៣,៤០០នាក់។ ជាមួយនោះ មានភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ៨,៩១៥នាក់ផងដែរ។

អ្នកទេសចរ មកកំសាន្ដនៅប្រាសាទអង្គរ បានលើកឡើងថា ក្នុងរមណីយដ្ឋានអង្គរ ជាកន្លែងដើរកំសាន្ដមុនគេ នៅពេលទៅដល់ខេត្ដសៀមរាប មិនថាថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃចិន និងវៀតណាម ឬចូលឆ្នាំខ្មែរនោះទេ ព្រោះពួកគាត់ចង់ឃើញ ចង់ដឹងពីការកសាងអង្គរនៃបុព្វបុរស់ខ្មែរ ខណ:ដែលប្រជាពលរដ្ឋមួយចំនួននៅតាមបណ្ដាខេត្ដឆ្ងាយៗ មិនទាន់ស្គាល់ប្រាសាទអង្គរនៅឡើយទេនោះ។ ពួកគាត់បានបន្ដថា ការបានទៅទស្សនាប្រាសាទអង្គរ ដែលជាំកេរតំណែលវប្បធម៌ប្រវត្ដិសាស្ដ្រដ៏អស្ចារ្យ គឺមិនអាចរលងបានឡើយ មានប្រាសាទចំនួនបីដែលអ្នកទេសចរណ៍ភាគច្រើនទៅកំសាន្ត រួមមានប្រាសាទអង្គវត្ដ ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម។ ពួកគាត់បានសម្ដែងមោទកភាព ដែលបានទៅកំសាន្ដ នៅខេត្ដសៀមរាប  ហើយបានលើកឡើងថា ប្រាសាទអង្គរ មានសោភណ្ឌភាពស្រស់ស្អាតទាំងបរិស្ថាន អនាម័យ ជាពិសេសប្រាង្គប្រាសាទបុរាណ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ដោយឡែករបាយការណ៍របស់នាយកដ្ឋានទេសចរណ៍ និងវប្បធម៌របស់អាជ្ញាធរជាតិអប្សរា បង្ហាញថា ក្នុងរយ:ពេល ២ថ្ងៃមកនេះ មានចំនួនជាង ២ម៉ឺនាក់ ទៅមកទស្សនាក្នុងតំបន់អង្គរ ថ្ងៃសែនចិន ទី២១ ខែមករា ឆ្នាំ២០២៣ នៅតាមប្រាសាទនីមួយៗ មានចំនួន ៦,៤០២នាក់ ខណ:ដែលភ្ញៀវបរទេស ទិញសំបុត្រចូលតំបន់អង្គរ មាន ២,៨៧២នាក់។ នៅថ្ងៃចូលឆ្នាំចិនទី២២ ខែមករា ឆ្នាំ២០២៣ ភ្ញៀវខ្មែរ ចូលតាមប្រាសាទនីមួយៗសរុបមានចំនួន ១៩,៣៣៦នាក់ និងភ្ញៀវបរទេស ទិញសំបុត្រចូលតំបន់អង្គរ មាន ៣,៦២០នាក់ ដែលសរុបទាំង ២ថ្ងៃ មាន ២២,៩៥៦នាក់៕

អត្ថបទ និងរូបភាព: លោកបូ សាវី និងលោកជា ស្រស់ កែសម្រួលដោយ លីវ សុខុន!!!

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគារសិក្សាមួយខ្នង នៅក្នុងវិទ្យាល័យរើលស្រុកពួក ដែលជាអំណោយរបស់សប្បុរសជនប្រទេសជប៉ុន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

អគារសិក្សាមួយខ្នង នៅក្នុងវិទ្យាល័យរើលស្រុកពួក ដែលជាអំណោយរបស់សប្បុរសជនប្រទេសជប៉ុន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

សមុច្ច័យ នៃផលិតផលតម្បាញសូត្រខ្មែរ ១១មុខ នឹងដាក់បង្ហាញជូនសាធារណជនទស្សនានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី

សមុច្ច័យ នៃផលិតផលតម្បាញសូត្រខ្មែរ ១១មុខ នឹងដាក់បង្ហាញជូនសាធារណជនទស្សនានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី

អាជ្ញាធរជាតិអប្សរានិងឥណ្ឌា សហការជួសជុលកម្រាលថ្មភក់ នៅតួប្រាង្គកណ្ដាល នៃប្រាសាទតាព្រហ្ម 

អាជ្ញាធរជាតិអប្សរានិងឥណ្ឌា សហការជួសជុលកម្រាលថ្មភក់ នៅតួប្រាង្គកណ្ដាល នៃប្រាសាទតាព្រហ្ម 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.