Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំស្តីពីការស្នើសុំសហការផ្សព្វផ្សាយកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ និងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣

ដោយ Pothe Thun
20/01/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំស្តីពីការស្នើសុំសហការផ្សព្វផ្សាយកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ និងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ សមាគមន៍វិទ្យុ និងទូរស្សន៍កម្ពុជា បើកកិច្ចប្រជុំស្តីពីការស្នើសុំសហការផ្សព្វផ្សាយកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមលើកទី៣២ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ និងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ ដោយកិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធវីដេអូ Zoom នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៍មាន និង ឯកឧត្តម សុខ សប្បាយណា អនុប្រធានសហភាពសហព័នយុវជនកម្ពុជា និងជាប្រធានក្រុមប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ លោកលោកស្រីតំណាងអង្គភាពសារព័ត៍មានជាច្រើននាក់ទៀត។

ឯកឧត្តម សុខ សប្បាយណា មានប្រសាសន៍ថា នៅឆ្នាំ២០២៣នេះ ស.ស.យ.ក.បានគ្រោងនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាប្រាព្ធខួបទី១០ របស់អង្គរសង្ក្រាន្ត ក្រោមប្រធានបទ “ក្តីស្រមៃ និងក្តីសង្ឃឹម‌” ដែលនឹងនាំយកនូវសម្បត្តិវប្បធម៌ ទំនៀមទំលាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមកសម្តែងនៅទឹកដីដ៏ពិសិដ្ឋនៃតំបន់ឧទ្យានអង្គរ។ ទន្ទឹមនឹងនោះ អង្គរសង្រ្កាន្ត ២០២៣ ក៏គ្រោងនឹងនាំយកកម្មវិធីរំលឹកអនុស្សាវរីយ៍សំខាន់ៗជាច្រើន រំលេចឡើងនូវខួប ១០ឆ្នាំរបស់ខ្លួនផងដែរ។ ដើម្បីចូលរួមផ្តល់កិច្ចសហការ និងសម្របសម្រួលអោយព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ បានប្រព្រឹត្តទៅដោយជោគជ័យ។ ព្រឹត្តិការណ៍នេះនឹងផ្តល់ជាឱកាសចូលរួមដ៏អធិកអធម និងសប្បាយរីករាយ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តក្រៅខេត្ត នឹងជួយទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិឲ្យកាន់តែច្រើនថែមទៀត។ ឯកឧត្តម បានបញ្ជាក់ថា អង្គរសង្ក្រាន្តជានិមិត្តរូបដែលជំរុញឱ្យមានការរៀបចំសង្ក្រាន្ដតាមបណ្តារាជធានី/ខេត្ត ស្រុក/ខណ្ឌ ឃុំ/ សង្កាត់ វត្តអារាម សាលារៀន ព្រមទាំងនៅក្រៅប្រទេស ដូចជាសាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ និងជប៉ុនជាដើម។

នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម សុខ សប្បាយណា ក៏បានស្នើសុំបង្កើតក្រុមការងារបច្ចេកទេស និងចាត់តាំងជនបង្គោលពីក្រសួង ដើម្បីសហការ និងសម្របសម្រួលការងារជាមួយក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្រ្គាន្ត។ ស្នើសុំជំរុញឱ្យស្ថាប័នផ្សព្វផ្សាយក្នុងស្រុក និងមន្ទីរព័ត៌មានខេត្តក្រុងនានា ចូលរួមផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ទាំងមុន និងអំឡុងពេលព្រឹត្តិការណ៍ ស្នើសុំកិច្ចសហការពីមន្ទីរព័ត៌មាននត្តសៀមរាបក្នុងការសម្របសម្រួលរៀបចំ និងផ្តល់ទីតាំងសម្រាប់កិច្ចជំនួបរវាងអ្នកសារព័ត៌មាន និងក្រុមការងារៀបចំព្រឹត្តិការណ៍ ដើម្បីត្រៀមសម្រាប់ការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍។ ស្នើសុំកិច្ចសហការសម្របសម្រួលលើការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីចូលរួមយកព័ត៌មានអំឡុងពេលព្រឹត្តិការណ៍។ ស្នើសុំអ្នកបច្ចេកទេសដើម្បីរៀបចំប្រព័ន្ធផ្សព្វផ្សាយនៅក្នុងបរិវេណទីតាំងកម្មវិធី។ ស្នើសុំជួយសម្របសម្រួលជាមួយស្ថាប័នសារព័ត៌មានក្នុងស្រុកនៅក្រោមឱវាទរបស់ក្រសួង ក្នុងការចូលរួមរៀបចំ និងជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយពីព្រឹត្តិការណ៍អង្គរសង្រ្កាន្តរួមមាន៖ សមាគមទូរទស្សន៍កម្ពុជា ទស្សនាវដ្ដី ការសែត រួមជាមួយនឹងការស្នើសុំផ្សព្វផ្សាយស្អតវីដេអូ បទសម្ភាន៍ កម្រងវិដេអូឯកសារ និងអក្សរត់តាមអេក្រង់ តាមរយៈស្ថានីយ៍ទូរទស្សន៍កម្ពុជា និងវិទ្យុកម្ពុជាពីព្រឹត្តិការណ៍ចំនួន ១២ដងក្នុងមួយថ្ងៃចាប់ពីថ្ងៃទី ១២ ខែមីនា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។ នឹងអញ្ជើញអ្នកសារព័ត៍មានចូលរួមយកព័ត៌មាន ធ្វើបទយកការណ៍ បទសម្ភាសន៍ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត

Tags: កីឡាស៊ីហ្គេមព្រឹត្តិការណ៍អង្គរសង្រ្កាន្ត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិនវៀតណាមពីរថ្ងៃ អ្នកទេសចរមកទស្សនានៅអង្គរវត្តជាង៧ម៉ឺននាក់ 

ថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិនវៀតណាមពីរថ្ងៃ អ្នកទេសចរមកទស្សនានៅអង្គរវត្តជាង៧ម៉ឺននាក់ 

អគារសិក្សាមួយខ្នង នៅក្នុងវិទ្យាល័យរើលស្រុកពួក ដែលជាអំណោយរបស់សប្បុរសជនប្រទេសជប៉ុន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

អគារសិក្សាមួយខ្នង នៅក្នុងវិទ្យាល័យរើលស្រុកពួក ដែលជាអំណោយរបស់សប្បុរសជនប្រទេសជប៉ុន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

សមុច្ច័យ នៃផលិតផលតម្បាញសូត្រខ្មែរ ១១មុខ នឹងដាក់បង្ហាញជូនសាធារណជនទស្សនានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី

សមុច្ច័យ នៃផលិតផលតម្បាញសូត្រខ្មែរ ១១មុខ នឹងដាក់បង្ហាញជូនសាធារណជនទស្សនានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.