Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

ដោយ Pothe Thun
19/01/2023
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
878
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដោយសារមើលឃើញពីកំណើននៃការប្រើប្រាស់សេវារបស់សាខាធនាគារ ABA ក្នុងខេត្តសៀមរាប ជាពិសេសសាខាធនាគារស្ថិតនៅលើផ្លូវស៊ីវត្ថា នៅជិតផ្សារកណ្ដាល ក្រុងសៀមរាប នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ ធនាគារ ABA បានប្រកាសផ្លាស់ប្ដូរទីតាំងចាស់ មកកាន់ទីតាំងថ្មី ដែលស្ថិតតាមផ្លូវអាចារ្យស្វា ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ទល់មុខវត្តព្រះព្រហ្មរ័ត្ន ព្រមជាមួយអគារធំផ្ដល់ផាសុខភាព ចំណតធំទូលាយ ដែលងាយស្រួលដល់ការមកទទួលសេវារបស់អតិថិជន។

មានប្រសាសន៍ ក្នុងពិធីសម្ពោធសាខាធនាគារ ABA ថ្មី តាមបណ្ដោយស្ទឹងសៀមរាបនេះ លោក យិន ចិន្ដាភក្ដី ប្រធានសាខាប្រចាំខេត្តសៀមរាប លើកឡើងថា ធនាគារ ABA ពិតមានកិត្តិយសណាស់ ដែលសមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារជាតិនៃកាណាដា ដែលជាម្ចាស់ភាគហ៊ុនរបស់យើង បានចុះមកបំពេញទស្សនកិច្ចការងារ នៅប្រទេសកម្ពុជា ជាពិសេសជាថ្ងៃសម្ពោធអគារសាខាធនាគារ ABA ខេត្តសៀមរាបថ្មីជាផ្លូវការ។ នេះបានបង្ហាញពីសារៈសំខាន់នៃប្រតិបត្តិការរបស់ ABA ចំពោះម្ចាស់ភាគហ៊ុន និងបង្ហាញពីការគាំទ្ររបស់ពួកគាត់ ចំពោះវឌ្ឍនភាពរបស់យើង។

 

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក បញ្ជាក់ថា សម្រាប់ទីតាំងថ្មីនេះ បានបំពាក់បន្ថែមនូវម៉ាស៊ីនដក ដាក់ប្រាក់ និង Self-Banking ជាដើម ដែលជួយដល់ការមកទទួលសេវារបស់អតិថិជនកាន់តែឆាប់រហ័ស ព្រមជាមួយចំណតយានយន្តធំទូលាយ បរិយាកាស អមដោយធម្មជាតិដ៏ស្រស់បំព្រងនៅតាមបណ្ដោយស្ទឹងសៀមរាប។ លោកបន្តថា បន្ថែមពីលើសេវាកម្មពេញលេញ ដែលផ្តល់ជូនដោយបុគ្គលិកមានវិជ្ជាជីវៈរបស់យើងនៅតាមសាខា អតិថិជន ABA ក៏អាចប្រើប្រាស់ម៉ាស៊ីនស្វ័យសេវា ២៤ ម៉ោងលើ ២៤ម៉ោង និង ៧ថ្ងៃក្នុងមួយសប្តាហ៍ ដែលមាននៅតាមសាខាផងដែរ។

លោក យិន ចិន្ដាភក្ដី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអតិថិជនរបស់ធនាគារ ABA ដែលបានគាំទ្រ និងជឿទុកចិត្តមកលើ ABA ជាជម្រើសធនាគារល្អបំផុតរបស់ពួកគាត់។ យើងខ្ញុំនឹងរង់ចាំបម្រើសេវាកម្មជូនលោកអ្នកដោយក្តីរីករាយនៅឆ្នាំ 2023 និងឆ្នាំក្រោយៗទៀត ជាមួយនឹងផលិតផលជាច្រើនពីធនាគាយើងខ្ញុំ ទៅតាមតម្រូវការពិតប្រាកដរបស់លោកអ្នក។

គួរជម្រាបថា ធនាគារ ABA បានចាប់ផ្តើមប្រតិបត្តិការនៅក្នុងខេត្តសៀមរាប ចាប់តាំងពីឆ្នាំ២០០៧ បច្ចុប្បន្នសាខាធនាគារនេះមាន ៣ទីតាំងក្នុងក្រុងសៀមរាប និងមានអតិថិជនកំពុងប្រើប្រាស់សេវាប្រមាណ៣ម៉ឹននាក់ និងជាង២លាននាក់នៅទូទាំងប្រទេស។

អត្ថបទ និងរូបភាព៖ លោក សេង ផល្លី

Tags: ABA
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាអង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តសៀមរាប បានចុះត្រួតពិនិត្យការចរាចរណ៍ទំនិញ ម្ហូបអាហារ នៅផ្សាលើធំថ្មី ក្រុងសៀមរាប ខណ: បុណ្យចូលឆ្នាំចិន វៀតណាម ខិតជិតមកដល់ !

សាខាអង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តសៀមរាប បានចុះត្រួតពិនិត្យការចរាចរណ៍ទំនិញ ម្ហូបអាហារ នៅផ្សាលើធំថ្មី ក្រុងសៀមរាប ខណ: បុណ្យចូលឆ្នាំចិន វៀតណាម ខិតជិតមកដល់ !

កិច្ចប្រជុំពិភាក្សាលើការអនុវត្តគម្រោងកែលម្អរផ្លូវប្រវែង ៦៨គីឡូម៉ែត្រ ពីស្រុកស្វាយលើ ខេត្តសៀមរាប ទៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

កិច្ចប្រជុំពិភាក្សាលើការអនុវត្តគម្រោងកែលម្អរផ្លូវប្រវែង ៦៨គីឡូម៉ែត្រ ពីស្រុកស្វាយលើ ខេត្តសៀមរាប ទៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

កុមារកម្ពុជាចំនួន៨នាក់ បានទទួលជ័លាភីក្នុងការប្រឡងប្រណាំងគំនូរកុមារអាស៊ី អេនីគី ២០២១-២០២២ នៅប្រទេសជប៉ុន

កុមារកម្ពុជាចំនួន៨នាក់ បានទទួលជ័លាភីក្នុងការប្រឡងប្រណាំងគំនូរកុមារអាស៊ី អេនីគី ២០២១-២០២២ នៅប្រទេសជប៉ុន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.