សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល
ដោយសារមើលឃើញពីកំណើននៃការប្រើប្រាស់សេវារបស់សាខាធនាគារ ABA ក្នុងខេត្តសៀមរាប ជាពិសេសសាខាធនាគារស្ថិតនៅលើផ្លូវស៊ីវត្ថា នៅជិតផ្សារកណ្ដាល ក្រុងសៀមរាប នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ ធនាគារ ABA បានប្រកាសផ្លាស់ប្ដូរទីតាំងចាស់ មកកាន់ទីតាំងថ្មី ដែលស្ថិតតាមផ្លូវអាចារ្យស្វា ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ទល់មុខវត្តព្រះព្រហ្មរ័ត្ន ព្រមជាមួយអគារធំផ្ដល់ផាសុខភាព ចំណតធំទូលាយ ...