Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប ប្រកាសបង្កើតការដាក់ទីតាំងត្រួតពិនិត្យសុខភាពបឋមមួយកន្លែងបន្ថែមទៀត នៅផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និង ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

ដោយ Pothe Thun
18/03/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
135
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្ដីពីការដាក់ទីតាំងត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និង ស្តេន QR Code ទប់ស្កាត់កូវីដ-១៩ ចំពោះអ្នកធ្វើដំណើរចូលមកក្នុងខេត្តសៀមរាប ដែលគ្រោងនឹងបង្កើតដាក់ទីតាំងត្រួតពិនិត្យសុខភាពបឋមមួយកន្លែងបន្ថែមទៀត នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និង ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នេះតទៅ ខណៈដែលទីតាំងទីមួយនៅផ្លូវជាតិលេខ៦ ចំណុចព្រំ ប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប-ខេត្តកំពង់ធំ បាននឹងកំពុងតែដំណើរការអនុវត្តត្រួតពិនិត្យនាពេលបច្ចុប្បន្ននេះ ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា ការបង្កើតការដាក់ទីតាំងត្រួតពិនិត្យសុខភាពបឋមនេះ ធ្វើឡើងក្នុងគោលបំណងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងបង្កលក្ខណៈងាយស្រួលដល់មន្ត្រីជំនាញ ក្នុងការស្រាវជ្រាវពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ ចូលរួមផ្តល់កិច្ចសហការ និងផ្តល់ព័ត៌មានជូនដល់ក្រុមការងារ ដែលប្រចាំការនៅទីតាំងនោះ ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត នៃរដ្ឋបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ១៩នេះ រដ្ឋបាលខេត្តសៀមរាប ក្រោមការដឹកនាំរបស់ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត បានផ្ដួចផ្ដើមបង្កើតប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋមដំបូង នៅចំណុចព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីត្រួតពិនិត្យសុខភាពពលរដ្ឋដែលមានបំណងចូលមកក្នុងខេត្តសៀមរាប គោលបំណងសំខាន់នៃការត្រួតពិនិត្យនេះ គឺការការពារ និង ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ទៅក្នុងក្រុមគ្រួសាររបស់យើង និង សហគមន៍របស់យើង បានទាន់ពេលវេលា ដូច្នេះសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលមកក្នុងខេត្តសៀមរាប មេត្តាអធ្យាស្រ័យ និង ចូលរួមសហការជាមួយរដ្ឋបាលខេត្តក្នុងការអនុវត្តការងារនេះប្រកបដោយភាពរលូន ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ខែមីនា ឆ្នាំ២០២១នេះ ឯកត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានសម្រេចដាក់ចេញវិធានការត្រួតពិនិត្យសុខភាពបឋម នៅចំណុចព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកស្ទោង ខេត្តកំពង់ធំ ហើយការដឹកទំនិញ និងប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា ដោយមិនមានការហាមឃាត់នោះឡើយ ដោយគ្រាន់តែមានការត្រួតពិនិត្យសុខភាពបឋម ប៉ុន្តែមិនមានតម្រូវឱ្យធ្វើចត្តាឡីស័ក លើកលែងតែករណីសង្ស័យ ហើយក្នុងនោះ ក្រុមការងារក៏បានណែនាំដល់ជាពលរដ្ឋ ឱ្យអនុវត្តការវាស់កំដៅខ្លួន និង ការស្កែន QR Code Stop COVID-19 “ទប់ស្កាត់ ជំងឺកូវីដ១៩”ផងដែរ ៕

អត្ថបទ ៖ លោក លីវ សាន្ត

Tags: ប៉ុស្តិត្រួតពិនិត្យសុខភាពបឋមផ្លូវជាតិលេខ៦រដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការចាក់វ៉ាក់សំាងដូសលើកទី២ សម្រាប់កងកម្លាំងប្រដាប់អាវុធចម្រុះ នៃយោធភូមិភាគទី៤ បានចាប់ផ្ដើមហើយនៅថ្ងៃនេះ

ការចាក់វ៉ាក់សំាងដូសលើកទី២ សម្រាប់កងកម្លាំងប្រដាប់អាវុធចម្រុះ នៃយោធភូមិភាគទី៤ បានចាប់ផ្ដើមហើយនៅថ្ងៃនេះ

អាជ្ញាធរជាតិអប្សរា អំពាវនាវដល់អ្នកដែលទៅលេងអង្គរ សូមគោរពក្រមប្រតិបត្តិអង្គរ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល

អាជ្ញាធរជាតិអប្សរា អំពាវនាវដល់អ្នកដែលទៅលេងអង្គរ សូមគោរពក្រមប្រតិបត្តិអង្គរ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល

រថយន្តផ្ទុកឈើកែច្នៃខុសច្បាប់មួយគ្រឿងត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្គ្រាបបាន ក្នុងស្រុកជីក្រែង

រថយន្តផ្ទុកឈើកែច្នៃខុសច្បាប់មួយគ្រឿងត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្គ្រាបបាន ក្នុងស្រុកជីក្រែង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.