Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

ការចាក់វ៉ាក់សំាងដូសលើកទី២ សម្រាប់កងកម្លាំងប្រដាប់អាវុធចម្រុះ នៃយោធភូមិភាគទី៤ បានចាប់ផ្ដើមហើយនៅថ្ងៃនេះ

ដោយ Pothe Thun
18/03/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ការចាក់វ៉ាក់សំាងដូសលើកទី២ សម្រាប់កងកម្លាំងប្រដាប់អាវុធចម្រុះ នៃយោធភូមិភាគទី៤ បានចាប់ផ្ដើមហើយនៅថ្ងៃនេះ
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីបញ្ចប់ការចាក់វ៉ាក់សាំងដូសលើកទី១ លើកងកម្លាំងប្រដាប់អាវុធចម្រុះ សរុបចំនួន២២.៥៤១នាក់រួចមក ការចាក់វ៉ាក់សាំងដូសលើកទី២ បានចាប់ផ្ដើមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ចំពោះកងកម្លាំងប្រដាប់អាវុធចម្រុះ នៃយោធភូមិភាគទី៤ នៅក្នុងគោលដៅផ្សេងៗគ្នា រួមមាន៖ នៅយោធភូមិភាគទី៤ , ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ , កងពលតូចថ្មើរជើងលេខ៤២ , ទិសយោធភូមិភាគទី៤ខេត្ដព្រះវិហារ និងនៅទីតំាងជាច្រើនទៀតដែលចំណុះឲ្យយោធភូមិភាគទី៤នេះ។

លោក សុក រីនណា នាយសេនាធិការនៃយោធភូមិភាគទី៤ បានឲ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងដូសលើកទី២នេះ គឺបានចាប់ផ្ដើមពីថ្ងៃទី១៨ ថ្ងៃនេះ រហូតដល់ថ្ងៃទី២៣ខែមីនាឆ្នាំ២០២១នេះ ក្នុងនោះ ៖ គោលដៅទីបញ្ជាការយោធភូមិភាគទី៤ ក្នុងខេត្ដសៀមរាប មានកម្លាំងយោធា កងរាជអាវុធហត្ថ មូលដ្ឋានកងទ័ពអាកាស ប៉ូលីសព្រំដែន គ្រួសារកងទ័ពផងដែរ និងកងកម្លាំងយោធាជាច្រើនទៀត ត្រូវបានចាក់ថ្នាំនៅកងអន្ដរាគមន៍លេខ២ ស្រុកបន្ទាយស្រី , ទិសទី១ប្រាសាទព្រះវិហារ , ទិសទី២ ស្រុកអងន្លង់វែង ខេត្ដឧត្ដរមានជ័យ , ទិសទី៣ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ រួមទាំងនៅខេត្ដព្រះវិហារ និង ខេត្តកំពង់ធំផងដែរ ។

លោកបានបញ្ជាក់បន្ថែមថា កងកម្លាំងដែលបានធ្វើការចាក់វ៉ាក់សាំងដូសលើកទី១ហើយនោះ គឺមកទល់ពេលនេះស្ថានភាពសុខភាពល្អប្រសើរ ដោយគ្មាននរណាម្នាក់ប្រតិកម្មថ្នាំវ៉ាក់សាំងនោះឡើយ ព្រោះពួកគាត់ អនុវត្តបានតាមការណែនាំតាមរបស់ក្រុមគ្រូពេទ្យ ហើយសង្ឃឹមថា ការចាក់វ៉ាក់សំាងដូសលើកទី២ ក៏មិនមានប៉ះពាល់សុខភាពកងកម្លាំងយើងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក សុក រីនណា បានឲ្យដឹងបន្ដថា ចំពោះថ្នាក់វ៉ាក់សាំងនេះ គឺ៖ យោធភូមិភាគទី៤ បានទទួលវ៉ាក់សាំងចំនួន២២.៥៤១ដូស ក្នុងនោះទីបញ្ជាការយោធភូមិភាគទី៤ បានទទួលចំនួនវ៉ាក់សាំងចំនួន៥.៦៧៧ដូស , ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ចំនួន៥.១៩៩ដូស , ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ចំនួន៤.៤៥១ដូស និង ទីតាំងមន្ទីរពេទ្យតេជោសែន ស្រអែម ខេត្ដព្រះវិហារ ចំនួន ៧.២១៤ដូស ។

ជាមួយគ្នានេះដែរ លោកនាយសេនាធិការ បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានចាក់ថ្នាំវ៉ាក់សាំង ទំាងដូសលើកទី១ និងដូសលើកទី២ សូមឲ្យអនុវត្ដតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ជាពិសេសសូមចូលរួមអនុវត្ដវិធានការ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលឲ្យបានត្រឹមត្រូវ ៕

អត្ថបទ និង រូបថត ៖ លោក ឈិត សាវី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ចាក់វ៉ាក់សំាងយោធភូមិភាគ​ទី​៤វ៉ាក់សាំងការពារកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរា អំពាវនាវដល់អ្នកដែលទៅលេងអង្គរ សូមគោរពក្រមប្រតិបត្តិអង្គរ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល

អាជ្ញាធរជាតិអប្សរា អំពាវនាវដល់អ្នកដែលទៅលេងអង្គរ សូមគោរពក្រមប្រតិបត្តិអង្គរ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល

រថយន្តផ្ទុកឈើកែច្នៃខុសច្បាប់មួយគ្រឿងត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្គ្រាបបាន ក្នុងស្រុកជីក្រែង

រថយន្តផ្ទុកឈើកែច្នៃខុសច្បាប់មួយគ្រឿងត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្គ្រាបបាន ក្នុងស្រុកជីក្រែង

ឯកឧត្តមអភិបាលខេត្តសៀមរាប ដឹកនាំប្រតិភូចុះពិនិត្យមណ្ឌលចត្តាឡីស័កនៅស្រុកក្រឡាញ់

ឯកឧត្តមអភិបាលខេត្តសៀមរាប ដឹកនាំប្រតិភូចុះពិនិត្យមណ្ឌលចត្តាឡីស័កនៅស្រុកក្រឡាញ់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.