សិស្សានុសិស្សជាង១០០នាក់ ទទួលបានការបណ្តុះបណ្ដាលស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងឥរិយាបថវិជ្ជមាន លើកុមារមានពិការភាព
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដោយមានការសហការជាមួយមន្ទីរអប់រំ យុជន និងកីឡាខេត្តសៀមរាប តាមរយៈសកម្មភាពក្លិបយុវជនកាកបាទក្រហមកម្ពុជា បានបើកវគ្គផ្សព្វផ្សាយមួយស្តីពី ការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងឥរិយាបថវិជ្ជមាន លើកុមារមានពិការភាព ជូនដល់សិស្សានុសិស្សចំនួន ១១២នាក់ ស្រី៦៦នាក់ នៅវិទ្យាល័យហ៊ុនសែនសៀមរាប និងវិទ្យាល័យបាយ័ន ខេត្តសៀមរាប ដែលវគ្គផ្សព្វផ្សាយនេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែក្កដា ឆ្នាំ២០២៤។ ...