Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ត្រីជាន់ខ្ពស់អង្គការសកម្មភាពដើម្បីកុមារ បង្ហាញថាគិតត្រឹមឆ្នាំ២០២១ នៅទូទាំងពិភពលោក ករណីកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញបានកើនឡើងដល់ជាង ២៩លានករណី

ដោយ Pothe Thun
28/12/2022
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មន្ត្រីជាន់ខ្ពស់អង្គការសកម្មភាពដើម្បីកុមារ បង្ហាញថាគិតត្រឹមឆ្នាំ២០២១ នៅទូទាំងពិភពលោក ករណីកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញបានកើនឡើងដល់ជាង ២៩លានករណី
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិសម្រាប់កុមារបាត់ខ្លួន និងត្រូវបានកេងប្រវ័ញ្ច (NCMEC) របស់សហរដ្ឋអាមេរិកបានបង្ហាញថា គិតត្រឹមឆ្នាំ២០២១ នៅទូទាំងពិភពលោក ករណីកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញ មានចំនួនកើនឡើងដល់ជាង ២៩,៣លានករណី ឬកើន៣៥% ធៀបនឹងឆ្នាំ២០២០ ក្នុងនោះ ៨១% នៃកុមាររងគ្រោះពីរូបភាពរំលោភបំពានផ្លូវភេទ មានអាយុពី ៣ ទៅ ១៣ឆ្នាំ, ១%ជាកុមារមានអាយុក្រោម ២ឆ្នាំ និង ៩៦%ជាក្មេងស្រី។

ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការប្រមូលធាតុចូលការអនុវត្តល្អៗ កត្តាប្រឈម និងអនុសាសន៍សម្រាប់ការឆ្លើយតបទៅនឹងអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ នៅខេត្តសៀមរាប នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ លោក ខឹម វ៉ាន់ដូ ប្រធានបច្ចេកទេសផ្នែកកិច្ចការពារកុមារ នៃអង្គការសកម្មភាពដើម្បីកុមារ មានប្រសាសន៍ថា សម្រាប់ការរៀបចំសិក្ខាសាលានាពេលនេះដែរ គឺមានសារៈសំខាន់ណាស់ក្នុងការពិភាក្សាលើចំណុចល្អៗ ដែលបានអនុវត្តកន្លងមក ការលើកយកចំណុចប្រឈម និងចន្លោះខ្វះខាតនានា ជាពិសេសពិភាក្សាស្វែងរកអនុសាសន៍នានា ក្នុងគោលដៅគិតគូរពិចារណា បន្តការគាំទ្រទៅវិញទៅមក។ ជាពិសេសសិក្ខាសាលានេះ ក៏បានជម្រុញឱ្យមានការប្រើប្រាស់អនុសាសន៍ទាំងនោះ ក្នុងការគិតពិចារណានៅពេលរៀបចំ គោលនយោបាយ ផែនការសកម្មភាព បទដ្ឋានគតិយុទ្ធ ឬគោលនយោបាយនានាសំដៅពង្រឹងការការពារកុមារឱ្យកាន់តែមានប្រសិទ្ធភាពពីការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ ខណៈដែលការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញជាបញ្ហាសកល និងកំពុងបង្កហានិភ័យដល់កុមារ គួរឱ្យព្រួយបារម្ភ។

លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការនគរបាលខេត្តសៀមរាប បានមានថ្លែងថា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញកំពុងក្លាយជាក្ដីព្រួយបារម្ភសម្រាប់ពិភពលោកទាំងមូល និយាយជារួម និងនិយាយឡែកសម្រាប់ប្រទេសកម្ពុជាជាពិសេសកុមារដែលជួបប្រទះបញ្ហានេះរួចទៅហើយ។ នៅក្នុងបរិបទនៃការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា ព័ត៌មាន និងទូរគមនាគមន៍ និងកំណើននៃការប្រើប្រាស់ កម្ពុជាបានបោះជំហាន ទៅមុខក្នុងការប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញនិងខិតខំប្រឹងប្រែងធ្វើឱ្យកាន់តែប្រសើរឡើងនូវសុវត្ថិភាពអ៊ីនធឺណិតដើម្បីផ្ដល់បិរយាកាសឌីជីថលវិជ្ជមាន និងប្រកបដោយសុវត្ថិភាពដល់អ្នកប្រើប្រាស់។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកវរសេនីយ៍ឯក បន្តថា ដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញនេះ អ្នកពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងប្រសិទ្ធភាពការអនុវត្តគោលនយោបាយ និងអភិបាលកិច្ច លើកកម្ពស់យុត្តិធម៌ព្រហ្មទណ្ឌ លើកកម្ពស់វិធានការបង្ការទប់ស្កាត់ និងស្តារនីតិសម្បទាជនរងគ្រោះដោយអំពើកេងប្រវ័ញ្ចផ្លូវតាមប្រព័ន្ធអនឡាញ ពង្រឹងសុវត្ថិភាពសហគមន៍ពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ រួមនឹងការពង្រឹងលក្ខន្តិកៈសម្រាប់ការផ្តល់សេវាអ៊ីនធឺណិត និងបង្កើនការផ្សព្វផ្សាយ និងការយល់ដឹងត្រឹមត្រូវអំពីបញ្ហាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។

សូមជម្រាបថា យោងតាមការសិក្សាស្រាវជ្រាស្តីពីការវិភាគស្ថានភាពដំបូងនៃការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញនៅកម្ពុជាឆ្នាំ២០២០ ដែលក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានដឹកនាំ និងសម្របសម្រួលប្រមាណ៦០% នៃកុមារកម្ពុជាដែលបានចូលរួមក្នុងដំណើរការអង្កេតត្រូវបានរាយការណ៍ថា ធ្លាប់បានជួបប្រទះហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ នៅពេលពួកគេប្រើប្រាស់អ៊ីនធឺណិតដូចជាការលួងលោមក្នុងគោលបំណងផ្លូវភេទ និងការបង្ខំផ្ញើរូបអាក្រាតរបស់កុមារជាដើម។ ឆ្លើយតបនឹងបញ្ហាខាងលើ ពិភពលោកក៏ដូចជាប្រទេសកម្ពុជា បានកំពុងយកចិត្តទុកដាក់ និងរួមកម្លាំងគ្នា ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: កេងប្រវ័ញ្ចផ្លូវភេទកុមារអង្គការសកម្មភាពដើម្បីកុមារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត គោលដៅចុងក្រោយ សម្រាប់ក្រុងសៀមរាប និងស្រុកពួក

រដ្ឋបាលខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត គោលដៅចុងក្រោយ សម្រាប់ក្រុងសៀមរាប និងស្រុកពួក

អ្នកទេសចរបង្ហាញការពេញចិត្ដ ចំពោះការកែលំអរសោភ័ណ្ឌភាពក្នុងក្រុងសៀមរាប ត្រៀមពិធីឆ្លងឆ្នាំសកលនាពេលខាងមុខ

អ្នកទេសចរបង្ហាញការពេញចិត្ដ ចំពោះការកែលំអរសោភ័ណ្ឌភាពក្នុងក្រុងសៀមរាប ត្រៀមពិធីឆ្លងឆ្នាំសកលនាពេលខាងមុខ

ពលរដ្ឋនៅស្រុកពួក ចូលរួមថវិកាគ្នាសាងសង់ផ្លូវមួយខ្សែ ដើម្បីងាយស្រួលធ្វើចរាចរណ៍

ពលរដ្ឋនៅស្រុកពួក ចូលរួមថវិកាគ្នាសាងសង់ផ្លូវមួយខ្សែ ដើម្បីងាយស្រួលធ្វើចរាចរណ៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.