Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពលរដ្ឋនៅស្រុកពួក ចូលរួមថវិកាគ្នាសាងសង់ផ្លូវមួយខ្សែ ដើម្បីងាយស្រួលធ្វើចរាចរណ៍

ដោយ Pothe Thun
29/12/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ពលរដ្ឋនៅស្រុកពួក ចូលរួមថវិកាគ្នាសាងសង់ផ្លូវមួយខ្សែ ដើម្បីងាយស្រួលធ្វើចរាចរណ៍
52
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋ និងមេភូមិពួកចាស់ ឃុំពួក ស្រុកពួក បានអំពាវដល់សប្បុរសជន ឱ្យជួយឧបត្ថម្ភថិកា សាងសង់ផ្លូវមួយខ្សែ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្ម ព្រមទាំងជួយសម្រួលផ្លូវទឹក សម្រាប់ធ្វើកកសិកម្មរបស់ពួកគាត់ ខណៈដែលផ្លូវនេះ ជាផ្លូវរទេះគោ មានភាពតូចចង្អៀតពិបាកធ្វើដំណើរ។

លោក ព្រហ្ម មេត្ដា ជាអ្នកមើលការខុសត្រូវ និងជាសប្បុរសជនមួយរូប លោកបានឱ្យដឹងថា ដោយមើលឃើញពីការលំបាកធ្វើចរាចរណ៍ ពិបាកការដឹកជញ្ជូនផលិតផលកសិកម្ម ក៍ដូចជាការបង្ហូទឹកធ្វើកសិកម្មរបស់ប្រជាពលរដ្ឋ លោកនិងអាជ្ញាធរភូមិបានសហការគ្នារៃអង្គាសប្រាក់ពីប្រជាពលរដ្ឋក្នុងភូមិ និងសប្បុរសជនជាច្រើននាក់ទៀត កសាងផ្លូវមួយខ្សែប្រវែង៩៨០ម៉ែត្រ ចេញពីភូមិពួកចាស់ ឃុំពួក ទៅកាន់ភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ។លោកបន្ដថា ផ្លូវមួយខ្សែនេះ កន្លងមកជាផ្លូវរទេះគោ ពិបាកធ្វើចរាចរណ៍ ដោយសារផ្លូវតូចចង្អៀត គ្មានប្រព័ន្ធលូ ប្រឡាយទឹក បង្គោលភ្លើង ធ្វើឱ្យការលំបាកដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ទើបពួកគាត់នាំគ្នាប្រមូលថវិកាពីសប្បុរសជន ព្រមទាំងប្រជាពលរដ្ឋក្នុងភូមិផង ពង្រីផ្លូវនោះឡើងវិញ សម្រាប់ប្រជាពលរដ្ឋដឹកជញ្ជូនផលិតផលកសិកម្ម។លោកបន្ដថា ផ្លូវនេះពង្រីកថ្មីមានទំហំទទឹង៧ម៉ែត្រ ក្នុងទំហំសរុប១២ម៉ែត្រ មានប្រឡាយទឹកសងខាង សម្រាប់យកទឹកស្រោចស្រប់ដំណាំកសិកម្មផងដែរ។លោកបន្ដថា កាសាងសង់ថ្មីឡើងវិញ បានចាប់ផ្ដើមធ្វើឡើងមួយសប្ដាហ៍មកហើយ ដែលការសាងសង់នេះ លោកត្រូវចំណាយថវិកាផ្ទាល់ខ្លួន និងបានជំនួយពីសប្បុរសជនខ្លះៗ។លោកថា គម្រោងធ្វើផ្លូវនេះ ក្នុងទំហំទឹកប្រាក់ប្រមាណជិតមួយម៉ឺនដុល្លា ខណៈដែលបានទទួលថវិកាពីសប្បុរសជនបានប្រមាណ៦លានរៀលប៉ុណ្ណោះ។ លោកក៍ដូចជាប្រជាពលរដ្ឋអំពាវនាវដល់សប្បុរសជន ឱ្យជួយចូលរួមឧត្ថម្ភថវិកាជួយកសាងផ្លូវនេះ ដើម្បីជាប្រយោជនរបស់ប្រជាពលរដ្ឋផងដែរ ។

លោក ប៊ុន គឿម មេភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្ដសៀមរាប លោកមានប្រសាសន៍ថា ផ្លូវគមនាគមន៍នេះ មានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋនៅទីនោះ ដែលពង្រីទំហំធំ មានប្រឡាយទឹក សម្រាប់រក្សាទឹកធ្វើដំណាំកសិកម្មពេលរដូវប្រាំង និងងាយស្រួលអ្នកភូមិបានធ្វើដំណើរទៅមកផងដែរ ជាពិសេសអាចស្រោចស្រូវដំណាំកសិកម្មអ្នកភូមិពួកចាស់ ព្រោះទឹកនេះបានហូរចេញពីទំនប់បារាណ៍ទឹកថ្លាខាងលិចអង្គរវត្ដ។ លោកបានបន្ដថា ការពង្រីកផ្លូវបានប៉ះពាល់ខ្លះ ប៉ន្ដែត្រូវតែពង្រីអោយធំ ដើម្បីយស្រួលធ្វើដំណើរទាំងអស់គ្នា និងទុកជាប្រយោជន៍រួមសម្រាប់ទៅថ្ងៃមុខ។លោកបានអំពាវដល់ក្រុមហ៊ុន អង្គការនានា ព្រមទាំងសប្បុរជនជួយជ្រោមជ្រែងថវិកាសាងសង់ផ្លូវមួយខ្សែនេះឱ្យរួចរាល់ជាស្ថាពរដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមលោកមេភូមិ ផ្លូវ និងប្រឡាយទឹកនេះ មានការលំបាកធ្វើចរាចរណ៍ជាច្រើនឆ្នាំហើយ និងមិនដែលមានអ្នកណាស្ដារវានោះទេ ទើបតែប្រជាពលរដ្ឋសហការជួយចេញថវិកាគ្នានាពេលនេះ ដើម្បីងាយស្រួលធ្វើចរាចរណ៍ និងសម្រាប់ប្រព័ន្ធទឹកស្រោចស្រប់ដំណាំកសិកម្ម ខណៈដែលប្រជាពលរដ្ឋនៅតំបន់នោះស្ទើរ១០០ភាគរយជាអ្នកធ្វើស្រែចំការឆ្លងកាត់តាមផ្លូវនោះ៕

Tags: ផ្លូវ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការបើកដាក់ឲ្យដេញថ្លៃនៅមន្ទីរពេទ្យឃុំស្វាយចេក ១ខ្នង និងធ្វើប្រឡាយ ១ខ្សែនៅក្នុងឃុំចាន់សរបស់រដ្ឋបាលឃុំសង្កាត់បានប្រព្រឹត្តិទៅដោយភាពប្រក្រតី

ការបើកដាក់ឲ្យដេញថ្លៃនៅមន្ទីរពេទ្យឃុំស្វាយចេក ១ខ្នង និងធ្វើប្រឡាយ ១ខ្សែនៅក្នុងឃុំចាន់សរបស់រដ្ឋបាលឃុំសង្កាត់បានប្រព្រឹត្តិទៅដោយភាពប្រក្រតី

វត្តព្រៃធុតង្គព្រះនិពាន្វ បើកអង្គធុតង្គវគ្គខ្លីលើកទី៣ ដើម្បីចម្រើនសមថៈវិបស្សនាកម្មដ្ឋាន

វត្តព្រៃធុតង្គព្រះនិពាន្វ បើកអង្គធុតង្គវគ្គខ្លីលើកទី៣ ដើម្បីចម្រើនសមថៈវិបស្សនាកម្មដ្ឋាន

អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.