Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ការបើកដាក់ឲ្យដេញថ្លៃនៅមន្ទីរពេទ្យឃុំស្វាយចេក ១ខ្នង និងធ្វើប្រឡាយ ១ខ្សែនៅក្នុងឃុំចាន់សរបស់រដ្ឋបាលឃុំសង្កាត់បានប្រព្រឹត្តិទៅដោយភាពប្រក្រតី

ដោយ Pothe Thun
30/12/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សៀមរាប៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ រដ្ឋបាលឃុំទាំង២ គឺរដ្ឋបាលឃុំស្វាយចេក ក្នុងស្រុកនគរធំ និងរដ្ឋបាលឃុំចាន់ស ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប បានបើកការដេញថ្លៃមន្ទីរពេទ្យឃុំស្វាយចេក ១ខ្នង និងធ្វើប្រឡាយ ១ខ្សែ ស្ថិតនៅក្នុងឃុំចាន់សរបស់រដ្ឋបាលឃុំសង្កាត់ ដោយមានគណៈកម្មការលទ្ធកម្មឃុំទាំង២ និងអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់បានចូលរួមផងដែរ។

កិច្ចលទ្ធកម្មគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២២នេះ គឺចាប់ផ្តើមទទួលសំណើរដេញថ្លៃនៅម៉ោង ០៩:០០នាទីព្រឹក និងពេលវេលាឈប់ទទួលសំណើរដេញថ្លៃនៅម៉ោង ០៩:១០នាទីព្រឹក និងពេលរសៀល ចាប់ពីម៉ោង ០២:៣០នាទី និងពេលវេលាឈប់ទទួលសំណើរដេញថ្លៃនៅម៉ោង ០២:៤០នាទីរសៀល (ដែលមានរយៈពេលទទួលសំណើរដេញថ្លៃ១០នាទីដូចៗគ្នា) ទើបឈប់ទទួលសំណើរដេញថ្លៃ ក្នុងនោះ ក៏មានក្រុមហ៊ុនបានដាក់សំណើរដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ២០២២ នៅឃុំស្វាយចេក និងឃុំចាន់ស ត្រូវបានទទួលសំណើរដេញថ្លៃចំនួន ២១ ក្រុមហ៊ុន ឃុំស្វាយចេក ទទួលបានសំណើរដេញថ្លៃមន្ទីរពេទ្យចំនួន ០៨ ក្រុមហ៊ុន និងឃុំចាន់ស ទទួលបានសំណើរដេញថ្លៃប្រឡាយមានចំនួន ១៣ ក្រុមហ៊ុនផងដែរ។

បន្ទាប់មកគណៈកម្មការលទ្ធកម្មទាំង២ឃុំ បានធ្វើការបើកស្រង់តម្លៃដាក់លើក្រដាសផ្ទាំងឆាតដែលក្រុមហ៊ុននីមួយៗ បានដាក់ក្នុងសំណើរដេញថ្លៃ ហើយគណៈកម្មការលទ្ធកម្មឃុំបានពិនិត្យ និងវាយតម្លៃទៅលើសំណើររបស់ក្រុមហ៊ុននីមួយៗ ដែលមានតម្លៃទាបជាងគេទើបជ្រើសរើសយក ដោយមានការចូលរួមពីតំណាងទីចាត់ការផែនការ និងវិនិយោគខេត្ត មន្ត្រីបច្ចេកទេសស្រុក និងការិយាល័យផែនការ និងគាំទ្រឃុំ ក្នុងការបើកសំណើរដេញថ្លៃនោះ ចំពោះការដេញថ្លៃគម្រោងរបស់ថ្នាក់មូលដ្ឋាន ដែលមានឃុំខាងលើបានដំណើរការល្អប្រសើរទៅតាមគោលការសៀវភៅភីមរបស់ឃុំសង្កាត់ ពុំមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។
លោក ឈួន ឯម ប្រធានគណ:កម្មការលទ្ធកម្មឃុំស្វាយចេក មានប្រសាសន៏ថា នៅឃុំយើងឃើញថា គណៈកម្មការបានធ្វើការត្រឹមត្រូវមិនមានការខ្សឹបខ្សៀវ មិនហួសម៉ោង មិនមានការលាក់លៀមខ្សឹបខៀវ ដើម្បីកេញប្រវ៉ាញ់ថវិការដ្ឋនោះទេ គឺធ្វើទៅតាមច្បាប់ ទៅតាមគោលការរបស់រដ្ឋត្រឹមត្រូវ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក បានបង្ហាញទៀតថា ក្រោយពីយើងបានពិនិត្យធ្វើការវាយតម្លៃរួចមក ពាក់ព័ន្ធសំណើរដេញថ្លៃនីមួយៗ គឺមានសុពលភាពគ្រប់គ្រាន់ដែលអាចទទួលយកបាន ហើយគណៈកម្មលទ្ធកម្មឃុំបានធ្វើការប្រកាសលទ្ធផលដល់ក្រុមហ៊ុន ដែលទទួលបានជោគជ័យក្នុងការដាក់សំណើរដេញថ្លៃនេះតែម្តង ។
លោក សួន ជំនិត ប្រធានគណ:កម្មការលទ្ធកម្មឃុំចាន់ស បានលើកឡើងថា រាល់គណៈកម្មការលទ្ធកម្មឃុំទាំងអស់ នៅក្នុងកិច្ចដំណើរការនៃការអនុវត្តនីតិវិធីនៃកិច្ចលទ្ធកម្ម ចាប់តាំងពីពេលដំណើរការរហូតដល់ការប្រកាសលទ្ធផល នៃការដេញថ្លៃ គឺពុំមានបាតុភាពអសកម្មណាមួយមិនប្រក្រតីឡើយ នៅក្នុងបរិវេននិងទីកន្លែងនៃកិច្ចប្រជុំបើកសំណើដេញថ្លៃនោះទេ ដោយពុំមានការរារាំងការបង្ខិតបង្ខំដល់អ្នកទទួលការឬក្រុមហ៊ុន ដែលបានចូលរួមដាក់សំណើរដេញថ្លៃនោះដែរ។

ដោយឡែក ការពិនិត្យរបស់គណៈកម្មការលទ្ធកម្មឃុំ និងការអនុត្តនិតិវិធីលទ្ធកម្ម ជាទូទៅយើងតែងតែអនុវត្តកិច្ចលទ្ធកម្មដោយសន្តិវិធី ដោយជោគជ័យ និងតម្លាភាពខ្ពស់ ។ ប្រសិនបើយើងត្រួតពិនិត្យឃើញថា អ្នកទទួលការអនុវត្តមិនត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេសនិងកិច្ចសន្យានានានោះ គឺយើងតម្រូវអោយអ្នកទទួលការអនុវត្តគម្រោងនោះត្រូវតែធ្វើការឡើងវិញតាមលក្ខណៈបច្ចេកទេស ដែលបានចុះក្នុងកិច្ចសន្យាទើបរដ្ឋបាលសង្កាត់សម្រេចទូទាត់ថវិកា ក្នុងការអនុវត្តគម្រោងដល់អ្នកទទួលការដែលបានអនុវត្តនោះជាដើម៕

អត្ថបទ និង វីដេអូ ៖ លោកស៊ាន សុផាត

Tags: យដេញថ្លៃនៅមន្ទីរពេទ្យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្តព្រៃធុតង្គព្រះនិពាន្វ បើកអង្គធុតង្គវគ្គខ្លីលើកទី៣ ដើម្បីចម្រើនសមថៈវិបស្សនាកម្មដ្ឋាន

វត្តព្រៃធុតង្គព្រះនិពាន្វ បើកអង្គធុតង្គវគ្គខ្លីលើកទី៣ ដើម្បីចម្រើនសមថៈវិបស្សនាកម្មដ្ឋាន

អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

ក្នុងព្រឹត្ដិការណ៍ឆ្លងឆ្នាំសាកលរយ: ៣ថ្ងៃ ខាងមុខនេះ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ កក់បន្ទប់ទុកបានប្រមាណពី៧០ ទៅ ៨០%ហើយ គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ !

ក្នុងព្រឹត្ដិការណ៍ឆ្លងឆ្នាំសាកលរយ: ៣ថ្ងៃ ខាងមុខនេះ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ កក់បន្ទប់ទុកបានប្រមាណពី៧០ ទៅ ៨០%ហើយ គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.