ខេត្តសៀមរាបបានត្រៀម និងកំពុងយកចិត្តទុកដាក់កែលម្អសោភ័ណភាពក្នុងក្រុង និងរៀបចំទីក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃអាស៊ាន ដើម្បីចូលរួមបំរើវិស័យទេសចរណ៍ ស្របពេលដែលរាជរដ្ឋាភិបាលបើកដំណើរការប្រទេសឡើងវិញ
ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី “ការទទួលទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ចូលក្នុងព្រះរាជាណាចក្រកម្ពុជា” ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បីឱ្យខេត្តសៀមរាប ស័ក្តិសមជាខេត្តប៉ូលទេសចរណ៍មួយដ៏សំខាន់ របស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកទស្សនាកម្សាន្តក្នុងខេត្ត ...