Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ខេត្តសៀមរាបបានត្រៀម និងកំពុងយកចិត្តទុកដាក់កែលម្អសោភ័ណភាពក្នុងក្រុង និងរៀបចំទីក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃអាស៊ាន ដើម្បីចូលរួមបំរើវិស័យទេសចរណ៍ ស្របពេលដែលរាជរដ្ឋាភិបាលបើកដំណើរការប្រទេសឡើងវិញ

ដោយ Pothe Thun
17/11/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ខេត្តសៀមរាបបានត្រៀម និងកំពុងយកចិត្តទុកដាក់កែលម្អសោភ័ណភាពក្នុងក្រុង និងរៀបចំទីក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃអាស៊ាន ដើម្បីចូលរួមបំរើវិស័យទេសចរណ៍ ស្របពេលដែលរាជរដ្ឋាភិបាលបើកដំណើរការប្រទេសឡើងវិញ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី “ការទទួលទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ចូលក្នុងព្រះរាជាណាចក្រកម្ពុជា” ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បីឱ្យខេត្តសៀមរាប ស័ក្តិសមជាខេត្តប៉ូលទេសចរណ៍មួយដ៏សំខាន់ របស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកទស្សនាកម្សាន្តក្នុងខេត្ត នាពេលខាងមុខនេះ បានកាន់តែច្រើន បច្ចុប្បន្ននេះរដ្ឋបាលខេត្ត អាជ្ញាធរជាតិអប្សរា រដ្ឋបាលក្រុងសៀមរាប និងមន្ទីរ-អង្គភាពជំនាញ កំពុងជម្រុញ និងយកចិត្តទុកដាក់លើការកែលម្អ សោភ័ណភាពក្នុងក្រុងឱ្យបានកាន់តែល្អប្រសើរ ពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការបំពាក់ប្រព័ន្ធបំភ្លឺសាធារណៈ ការរៀបចំប្រព័ន្ធបណ្តាញលូទឹកភ្លៀង និងទឹកកខ្វក់ ភ្លើងសញ្ញាចរាចរណ៍ កាមេរ៉ាសុវត្ថិភាព និងការដាំដើមឈើ ការរៀបចំសួនច្បារ ការដាក់ឈ្មោះផ្លូវ ការរៀបចំសណ្តាប់ធ្នាប់ សាធារណៈ និងការរៀបចំកែលម្អ នៅតាមតំបន់រមណីយដ្ឋានអង្គរ។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍ទៀតថា តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប នឹងជំរុញដល់ការលើកកម្ពស់សោភ័ណភាពក្រុង ពិសេសបានរួមចំណែកយ៉ាងខ្លាំងដល់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប កាន់តែល្អប្រសើរថែមទៀត។ ជាពិសេសរដ្ឋបាលខេត្តសៀមរាប បានកំពុងសិក្សា និងរៀបចំទីក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃអាស៊ាន (SMART CITY) ក្រោមកិច្ចសហប្រតិបត្តិការបច្ចេកទេសពីទីភ្នាក់ការងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីរៀបចំផែនការអភិវឌ្ឍទីក្រុងឆ្លាតវៃក្រុងសៀមរាប ដោយផ្តោតទៅលើការដោះស្រាយនូវវិស័យចំនួន ៤គឺ ១.វិស័យទេសចរណ៍ឆ្លាតវៃ, ២.វិស័យចល័តឆ្លាតវៃ, ៣.វិស័យសន្តិសុខឆ្លាតវៃ និង៤.វិស័យគ្រប់គ្រងសំណល់ឆ្លាតវៃ។

ឯកឧត្តម ទៀ សីហា បន្ថែមថា ដើម្បីជាឱកាសសម្រាប់ត្រៀមលក្ខណៈទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ រយៈពេលវែង ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប ដោយគិតត្រឹមថ្ងៃទី១០ ខែវិចិ្ឆកានេះ សម្រេចបានលទ្ធផលចំនួន ៩០% និងគម្រោងការស្តារ-កែលម្អដងស្ទឹងសៀមរាប សម្រេចបានចំនួន ៦៦%។ ទន្ទឹមនឹងនេះ ដោយមានសំណើសុំពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង សម្តេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពផ្តល់គម្រោងចំនួន ២បន្ថែមទៀត គឺការតភ្ជាប់បណ្តាញលូទឹកភ្លៀង និងទឹកកខ្វក់ចូលផ្ទះប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងការធ្វើចំណតរថយន្តតាមបណ្តោយផ្លូវជាតិលេខ៦ ដោយចាក់ជាបេតុង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជំរាបដែរថា កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី “ការទទួលទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ចូលក្នុងព្រះរាជាណាចក្រកម្ពុជា នៅព្រឹកនេះដែរ ប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ដោយមានវត្តមាន អញ្ជើញចូលរួមរបស់ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន នៃក្រសួងទេសចរណ៍ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុងស្រុក ទាំង១២នៃខេត្តសៀមរាបផងដែរ៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: កែលម្អសោភ័ណភាពក្នុងក្រុងសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ជំរុញ និងលើកទឹកចិត្ត ដល់បណ្ដាអង្គការសង្គមស៊ីវិលទាំអស់ បន្តកិច្ចសហការក្នុងភាពជាដៃគូ ដ៏ស្មោះត្រង់

អាជ្ញាធរខេត្តសៀមរាប ជំរុញ និងលើកទឹកចិត្ត ដល់បណ្ដាអង្គការសង្គមស៊ីវិលទាំអស់ បន្តកិច្ចសហការក្នុងភាពជាដៃគូ ដ៏ស្មោះត្រង់

អាជ្ញាធរខេត្តសៀមរាប បើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូប នៅក្រុងសៀមរាប

អាជ្ញាធរខេត្តសៀមរាប បើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូប នៅក្រុងសៀមរាប

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ណែនាំការងារមួយចំនួនដល់រដ្ឋបាលខេត្តសៀមរាប និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីទទួលទេសចរអន្តរជាតិ បានចាក់វ៉ាក់សាំងពេញលេញឱ្យចូលមកកម្ពុជា

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ណែនាំការងារមួយចំនួនដល់រដ្ឋបាលខេត្តសៀមរាប និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីទទួលទេសចរអន្តរជាតិ បានចាក់វ៉ាក់សាំងពេញលេញឱ្យចូលមកកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.