Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ជំរុញ និងលើកទឹកចិត្ត ដល់បណ្ដាអង្គការសង្គមស៊ីវិលទាំអស់ បន្តកិច្ចសហការក្នុងភាពជាដៃគូ ដ៏ស្មោះត្រង់

ដោយ Pothe Thun
17/11/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ជំរុញ និងលើកទឹកចិត្ត ដល់បណ្ដាអង្គការសង្គមស៊ីវិលទាំអស់ បន្តកិច្ចសហការក្នុងភាពជាដៃគូ ដ៏ស្មោះត្រង់
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប លើកឡើងថា ក្នុងនាមជាសេនាធិការជូនក្រសួងមហាផ្ទៃ លោកបានថ្លែងនូវការស្វាគមន៍ និងស្នើឲ្យដៃគូអភិវឌ្ឍទាំងអស់ បន្តការគំាទ្រ និងចូលរួមដោយស្មោះត្រង់បំផុត ជាមួយរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរខេត្ត ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស គំាទ្រកិច្ចដំណើរការវិស័យកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ លោក ពៅ ពិសិដ្ឋ មានប្រសាសន៍យ៉ាងដូច្នេះក្នុងវេទិកាពិគ្រោះយោបល់ ស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តសៀមរាប និងអង្គការសង្គមស៊ីវិល នៅនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ។

លោក ពៅ ពិសិដ្ឋ បានបញ្ជាក់ថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ព្រមទាំងសមាគម និងអង្គការក្រៅរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សរណៈជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបន្តអនុវត្តសកម្មភាពរបស់ខ្លួន ស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានានាជាធរមាន។ លើសពីនេះ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ត្រូវចៀសវាងឲ្យបានដាច់ខាត នូវសកម្មភាពទំាងឡាយណា ដែលអាចជាប់ពាក់ព័ន្ធ ឬគំាទ្រដល់ការលាងសម្អាតប្រាក់ ហិរញ្ញប្បទាន និងភេរវកម្មជាដើម ដើម្បីចៀសផុតពីការធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងបញ្ជីប្រផេះ និងទទួលបច្ច័យជាអវិជ្ជមាន លើផ្នែកប្រព័ន្ធហិរញ្ញវត្ថុ លំហូរវិនិយោគ និងនយោបាយ។ ទន្ទឹមនោះ លោកអភិបាលរងខេត្ត ក៏បានថ្លែងការកោតសរសើរ ចំពោះអង្គការសមាគមស៊ីវិលក្នុងខេត្ត ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្រោមកិច្ចសហការជាមួយស្ថាប័នរដ្ឋ ចូលរួមក្នុងការងារអភិវឌ្ឍសង្គម ពាក់ព័ន្ធលើវិស័យអប់រំ កសិកម្ម សិប្បកម្ម សុខាភិបាល សង្គមកិច្ច បណ្តុះបណ្តាលវិជ្ជាជីវៈ សិល្បៈ កិច្ចការបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ ទេសចរណ៍ គ្រឿងញៀន សាសនា លើកកម្ពស់សិទ្ធិស្ត្រី កុមារ និងការពារជនងាយរងគ្រោះ ច្បាប់ និងសិទ្ធិមនុស្ស ជាដើម។

បើតាមរបាយការណ៍សង្ខេបស្តីពីសកម្មភាពសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានារបស់ របស់ទីចាត់ការអន្តរវិស័យ នៃរដ្ឋបាលខេត្តសៀមរាប បង្ហាញថា កន្លងមក សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនក្នុងខេត្ត ពុំបានជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីការធ្វើវិសោធនកម្មលក្ខន្តិកៈ ឬផ្លាស់ប្តូរទីស្នាក់ការ ឬការផ្លាស់ប្តូរតួនាទីថ្នាក់ដឹកនាំស្ថាប័ន ឬការប្រែប្រួលព័ត៌មានគណនីធនាគារ របាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ជូនទៅក្រសួង-ស្ថាប័ន តាមច្បាប់បានកំណត់នៅឡើយ។ ក្នុងនោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនក្នុងខេត្តមួយចំនួនទៀត បានធ្វើសកម្មភាព និងដើរតួនាទីជាអាជ្ញាធរមានសមត្ថកិច្ច ក្នុងការរៀបចំដីសម្បទានសង្គមកិច្ច និងការទប់ស្កាត់សកម្មភាពល្មើសច្បាប់មួយចំនួន ជាពិសេសបទល្មើសព្រៃឈើ ជលផល និងធនធានធម្មជាតិ និងពុំសូវមានកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានឡើយ ជាពិសេសការដាក់ទីតាំងត្រួតពិនិត្យដូចជាអាជ្ញាធរមានសមត្ថកិច្ចទៀតផង៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក អ៊ុន ណារាជ្យ, លោក ស៊ាន សុផាត

Tags: អង្គការសង្គមស៊ីវិលអាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប បើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូប នៅក្រុងសៀមរាប

អាជ្ញាធរខេត្តសៀមរាប បើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូប នៅក្រុងសៀមរាប

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ណែនាំការងារមួយចំនួនដល់រដ្ឋបាលខេត្តសៀមរាប និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីទទួលទេសចរអន្តរជាតិ បានចាក់វ៉ាក់សាំងពេញលេញឱ្យចូលមកកម្ពុជា

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ណែនាំការងារមួយចំនួនដល់រដ្ឋបាលខេត្តសៀមរាប និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីទទួលទេសចរអន្តរជាតិ បានចាក់វ៉ាក់សាំងពេញលេញឱ្យចូលមកកម្ពុជា

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំប្រតិភូក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម រស សែ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអតីតប្រធានមន្ទីរព័ត៌មាន ខេត្តកំពត

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំប្រតិភូក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម រស សែ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអតីតប្រធានមន្ទីរព័ត៌មាន ខេត្តកំពត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.