ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជ្រើសរើសយកខេត្តសៀមរាប សម្រាប់ការបើកសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារ នៅថ្នាក់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសម្រេចជ្រើសរើសយកខេត្តសៀមរាប សម្រាប់ការបើកសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារ នៅថ្នាក់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងរយៈពេល០៤ថ្ងៃ ដែលពិធីបើយបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ...