អាជ្ញាធរខេត្តសៀមរាបបង្ហាញថាកំណើននៃទំនាស់ដីធ្លីកើតឡើងជាបន្តបន្ទាប់ ខណៈថ្នាក់ដឹកនាំក្រសួងដែនដីបានកំពុងបន្តដោះស្រាយជាបន្តបន្ទាប់
ថ្លែងនៅក្នុង សិក្ខាសាលាស្តីពី“ការផ្លាស់ប្ដូរបទពិសោធន៍លើការដោះស្រាយវិវាទដីធ្លី របស់ ក្រុមការងារដោះស្រាយវិវាទដីធ្លីចល័ត ដែលបានរៀបចំធ្វើឡើងនៅសាលាខេត្តសៀមរាប ថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០១៩ លោក ពិន ប្រាកដ អភិបាលរងខេត្ត បានលើកឡើងថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាល បានខិតខំធ្វើការកែទម្រង់លើគ្រប់វិស័យក្នុងនោះ រួមទាំងកំណែទម្រង់វិស័យដីធ្លីផងដែរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានរៀបចំតាក់តែង និងដាក់ឲ្យចូលជាធរមាននូវច្បាប់ ...