Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ខេត្ត​សៀមរាប​បង្ហាញថាកំណើន​នៃ​ទំនាស់​ដីធ្លី​កើតឡើង​ជា​បន្តបន្ទាប់ ខណៈ​ថ្នាក់ដឹកនាំ​ក្រសួង​ដែនដីបាន​កំពុង​បន្ត​ដោះស្រាយ​ជា​បន្តបន្ទាប់​

ដោយ Pothe Thun
13/02/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
99
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្លែង​នៅក្នុង សិក្ខាសាលា​ស្តីពី​“​ការផ្លាស់ប្ដូរ​បទពិសោធ​ន៍​លើ​ការដោះស្រាយ​វិវាទ​ដីធ្លី របស់ ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​ចល័ត ដែល​បាន​រៀបចំ​ធ្វើឡើង​នៅ​សាលាខេត្ត​សៀមរាប ថ្ងៃទី​១៣ ខែ​កុម្ភៈ​ឆ្នាំ​២០១៩ លោក ពិន ប្រាកដ អភិបាលរង​ខេត្ត បាន​លើកឡើង​ថា​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រាជរដ្ឋាភិបាល បាន​ខិតខំ​ធ្វើ​ការកែទម្រង់​លើ​គ្រប់​វិស័យ​ក្នុង​នោះ រួម​ទាំង​កំណែទម្រង់​វិស័យ​ដីធ្លី​ផងដែរ​។​

​ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏​បាន​រៀបចំ​តាក់តែង និង​ដាក់ឲ្យចូល​ជា​ធរមាន​នូវ​ច្បាប់ អនុក្រឹត្យ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ដីធ្លី​។ ទន្ទឹម​នឹង​ការកសាង​លិខិតបទដ្ឋាន ដើម្បី​ជា​ឧបករណ៍​សម្រាប់​គ្រប់គ្រង​ដីធ្លី រាជរដ្ឋាភិបាល ក៏​បាន​បង្កើត​យន្តការ​សម្រាប់​ដោះស្រាយ ជាពិសេស​គណៈកម្មការ​សុរិយោដី​ទាំងបី​ថ្នាក់ ក្នុង​គោលបំណង តាមដាន និង​ដោះស្រាយ​ទំនាស់​ដីធ្លី​ក្រៅ​ប្រព័ន្ធតុលាការ ដែល​កន្លងមក​បាន​អនុវត្ត​ដោយ​អន្លើរៗ​។​

​លោក អភិបាលរង​ខេត្ត បន្តថា​៖ យន្តការ​ទាំងអស់នេះ នៅតែ​ពុំ​ទាន់​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ទំនាស់​ដីធ្លី​នាពេល​បច្ចុប្បន្ន ដោយសារ​កំណើន​នៃ​ទំនាស់​ដីធ្លី បាន​កើតឡើង​ជា​បន្តបន្ទាប់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ការកើនឡើង​ជា​បន្តបន្ទាប់​នេះ ដោយសារ​៖
​ទី​១-​ខ្វះ​ការយកចិត្តទុកដាក់រ​បស់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការគ្រប់គ្រង​ដីធ្លី​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។​
​ទី​២-​ខ្វះ​ការយល់ដឹង​ក្នុង​ការប្រើប្រាស់​យន្តការ​គណៈកម្មការ​សុរិយោដី​ថ្នាក់ក្រុង ស្រុក និង​ខេត្ត​។​
​ទី​៣-​ខ្វះ​ឆន្ទះ​ក្នុង​ការចូលរួម​ដោះស្រាយរវាង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​។​
​ទី​៤-​ខ្វះ​ការយល់ដឹង​អំពី​ច្បាប់ និង​លិខិត​បទដ្ឋាន​គិត​យុត្ត​។​

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​ជា​ការពិត ទំនាស់​ដីធ្លី​នាពេល​បច្ចុប្បន្ន​នេះ មាន​ភាពស្មុគស្មាញ​ដោយសារ​បងប្អូន​ប្រជាពលរដ្ឋ ពុំ​ទាន់​យល់​ដឹង​អំពី​ច្បាប់់ និង​នីតិវិធី​នៃ​ការប្តឹង មានន័យ​ថា បណ្តឹង​តែ​មួយ ពួក​គាត់​យក​ទៅ​ដាក់​ប្តឹង​គ្រប់​ទីកន្លែង ជាពិសេស ពួកគាត់ ប្តឹង​ទៅ​រដ្ឋសភា ព្រឹទ្ធសភា ក្រសួង ស្ថាប័ន ថ្នាក់​ជាតិ​ដោយ​ពួកគាត់​ពុំ​បាន​ប្តឹង​មក​យន្តការ​ដោះស្រាយ​ថ្នាក់ក្រុង ស្រុក និង​ខេត្ត​ឡើយ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង សំណង់ និង​ជា​អគ្គលេខាធិការ អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ដីធ្លី មានប្រសាសន៍ថា​៖​ការដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ នៅតែ​ជា​ការងារ​អាទិភាព​របស់​ក្រសួង ដែល​តម្រូវ​ឲ្យ​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​បន្ត​ខិតខំ​បន្ថែមទៀត​ដោយ​ត្រូវ​ចុះ​ពិនិត្យ ស្រាវជ្រាវ អង្គហេតុ​ឲ្យបាន​ច្បាស់លាស់ និង​ព្យាយាម​ដោះស្រាយ​ជួយ​ឲ្យ​គូរ​ភាគី​វិវាទ បាន​សម្រុះសម្រួល​នឹង​គ្នា​បង្កើត​ភាព​សុខ​ដុម​ក្នុង​សហគមន៍ និង​ក្នុង​សង្គម​ជាតិ​ទាំងមូល​។​

​ឯកឧត្តម ទេព ធន បាន​ជម្រុញ​ដល់​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​និង​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​ចល័ត ត្រូវ​មាន​ភាពម្ចាស់ការ ក្នុង​ការរៀបចំ​ផែនការ​ដោះស្រាយ​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ហើយ​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​ចល័ត ក៍​ត្រូវ​អនុវត្ត​តាម​លិខិត​បទដ្ឋាន​គតិយុត្ត​នានា ជាមួយគ្នា​នោះ មន្ត្រី​ក៍​គួរ​ខិតខំ​ស្វែងយល់​នូវ​បទដ្ឋាន​គតិយុត្ត​របស់​ក្រសួង​ពាក់ព័ន្ឋ​លើ​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី ហើយ​រាល់​ការដោះស្រាយ​ត្រូវ​តម្លើង​ផែនទី​ទីតាំង​វិវាទ ដើម្បី​ងាយស្រួល​ក្នុង​ការកំណត់​ទីតាំង​មានទំនាស់ និង​ទីតាំង​ដែល​មិន​ពាក់ព័ន្ឋ​។​

​សូមជម្រាបថា​៖​សិក្ខាសាលា “​ការផ្លាស់ប្ដូរ​បទពិសោធ​ន៍​លើ​ការដោះស្រាយ​វិវាទ​ដីធ្លី របស់ ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​ចល័ត​”​រៀបចំ​ដោយ នាយកដ្ឋាន​កិច្ចការ​វៅវាទ​ដីធ្លី​នៃ​អគ្គនាយកដ្ឋាន​សុរិយោដី​និង​ភូមិសាស្ត្រ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ មាន​រយៈពេល​បី​ថ្ងៃ​នៅ​ខេត្ត​សៀមរាប ដោយ​មាន​សិក្ខាកាម​ចូលរួម ជា​អ្នកអនុវត្ត​ផ្ទាល់​មកពី​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី តាំង​២៥​រាជធានី​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ក្រុង​ស្រុក​នៃ​ខេត្ត​សៀមរាប​សរុប​ចំនួន​១៣០​រូប ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ​និង​ចែករំលែក​ចំណេះដឹង​ឲ្យ​គ្នា​ទៅវិញទៅមក​។

វគ្គ​សិក្ខាសាលា​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ផ្តល់​ចំណេះដឹង​ជូន​សិក្ខាកាម​ឲ្យបាន​ជ្រាប​ពី​បេសកកម្ម​របស់​មន្ត្រី​ក្នុង​ការសម្របសម្រួល​ដោះស្រាយ​វិវាទ​ដីធ្លី និង​យក​ចំណេះដឹង​និង​បទពិសោធ​ដែល​ទទួលបាន​ពី​អង្គសិក្ខាសាលា​យកទៅ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅតាម​មូលដ្ឋាន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ប្រកប​ដោយ​ប្រសិទ្ឋភាព សមភាព និង​យុត្តិធម៌​។​
​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង សំណង់ខេត្តសៀមរាប​ទំនាស់​ដីធ្លីអាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ខេត្ដ​សៀមរាបអំពាវនាវ​ដល់​យុវជន​ទាំង​អស់កុំ​យក​ថ្ងៃ​១៤​កុម្ភៈ​ធ្វើ​ជា​វប្បធម៌​របស់​ខ្មែរ​

អាជ្ញាធរ​ខេត្ដ​សៀមរាបអំពាវនាវ​ដល់​យុវជន​ទាំង​អស់កុំ​យក​ថ្ងៃ​១៤​កុម្ភៈ​ធ្វើ​ជា​វប្បធម៌​របស់​ខ្មែរ​

ជនសង្ស័យ​ចំនួន​០៤​នាក់ រួម​នឹង​វត្ថុតាងត្រូវបាន​នគរបាល​គ្រឿងញៀន​ខេត្ត​សៀមរាបបញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

ជនសង្ស័យ​ចំនួន​០៤​នាក់ រួម​នឹង​វត្ថុតាងត្រូវបាន​នគរបាល​គ្រឿងញៀន​ខេត្ត​សៀមរាបបញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

ទិវា​នៃ​ក្ដី​ស្រលាញ់១៤កុម្ភៈ ពុំមែន​ជា​ថ្ងៃ​បង្ហាញ​សេចក្ដីស្រឡាញ់បំផ្លាញ​អនាគត យុវវ័យ និង​សិស្សានុសិស្ស

ទិវា​នៃ​ក្ដី​ស្រលាញ់១៤កុម្ភៈ ពុំមែន​ជា​ថ្ងៃ​បង្ហាញ​សេចក្ដីស្រឡាញ់បំផ្លាញ​អនាគត យុវវ័យ និង​សិស្សានុសិស្ស

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.