Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរ​ខេត្ដ​សៀមរាបអំពាវនាវ​ដល់​យុវជន​ទាំង​អស់កុំ​យក​ថ្ងៃ​១៤​កុម្ភៈ​ធ្វើ​ជា​វប្បធម៌​របស់​ខ្មែរ​

ដោយ Pothe Thun
14/02/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្លែង​ក្នុង​ពិធី​វេទិកាសាធារណៈ ស្ដី​ពី​យុវជន​រួម​គ្នា​កាត់បន្ថយ​អំពើហឹង្សា ដែល​ធ្វើឡើង​នៅ​វិទ្យាល័យ​១០​មករា​១៩៧៩​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​នេះ លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ថ្ងៃ​១៤​កុម្ភៈ មិនមែន​ជា​ថ្ងៃ​បុណ្យ​សង្សា​នោះ​ទេ គឺជា​ទិវា​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​របស់​ប្រទេស​អឺរ៉ុប ហើយ Valentine’s Day ជា​ពិធីបុណ្យ​មួយ របស់​ជនជាតិ​នៅ​ប៉ែក​អឺរ៉ុប ប៉ុន្តែ​បច្ចុប្បន្ន​ប្រជាជន​ស្ទើរតែ​ទូទាំង​ពិភពលោក ក៏​តែង​ប្រារព្ធ​ដូចគ្នា ដូច្នេះ​សូម​សិស្សានុសិស្ស កុំ​យក​វប្បធម៌​នេះ ទៅ​ធ្វើ​អ្វី​ផ្ដេសផ្ដាស ដែល​នាំឲ្យ​បាត់បង់​តម្លៃ​ស្ដ្រី​ខ្មែរ ពិសេស​បាត់បង់​នូវ​វប្បធម៌​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ ។​

​លោកស្រី យូ សុភា មានប្រសាសន៍​ទៀត​ថា Valentine’s Day ឬ ទិវា​បុណ្យ​នៃ​សេចក្តីស្រឡាញ់ មនុស្ស​ជាច្រើន តែង​យក​ថ្ងៃនេះ បង្ហាញ​ពី​ទឹកចិត្ត​របស់​ខ្លួន ចំពោះ​អ្នក​ដែល​គេ​ស្រឡាញ់ តាមរយៈ​ការទិញ​កាដូ , បាច់​ផ្កា ឬ​ចំណាយ​ពេល​ទៅ​ក្រៅ​ញ៉ាំ​អាហារ ជាមួយ​គ្នា​យ៉ាង​រ៉ូមែ​ន​ទិក ខណៈ​នៅក្នុង​ប្រទេស​កម្ពុជា ក៏​មាន​យុវវ័យ​ជាច្រើន កំពុង​តែ​យល់​ច្រឡំ​ថា ថ្ងៃ Valentine’s Day គឺជា​ថ្ងៃ​ដែល​ត្រូវ​លះបង់​ខ្លួនប្រាណ ជូន​ដល់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​ទៅ​វិញ ដែល​មាន​ន័យ​សំដៅ ដល់​ការបង្ហាញ​នូវ​ភក្តីភាព​ស្នេហា រវាង​គូស្នេហ៍ ចំពោះ​គ្នា និង​គ្នា តាមរយៈ​ការទិញ ផ្កាកូលាប ឬ​វត្ថុ​អនុ​ស្សាវ​រីយ៏ ឬ​ចំណាយ​ពេល​នៅ​ជិត​គ្នា ហើយ​វប្បធម៌​នេះ មិន មែន​ជា​វប្បធម៌​របស់​ខ្មែរ​នោះ​ទេ ប៉ុន្ដែ​យើង​ត្រូវ​យក​ទិវា​នេះ​ទៅ​ផ្ដល់ជូន​ជាមួយ​ក្រុម​គ្រួសារ មាតាបិតា​ទៅវិញ​ជា​ការប្រសើរ ។​

​លោកស្រី យូ សុភា មានប្រសាសន៍​បន្ថែម​ទៀត​ថា សមត្ថកិច្ច​នៅ​ខេត្ដ​សៀមរាប បាន​ដា​ក់ម្លាំង​សម្រាប់​ឃ្លាំ​មើល​សិស្សានុសិស្ស​ទៅ​ដេក​នៅ​ផ្ទះសំណាក់​គ្រប់​ទីកន្លែង ប៉ុន្ដែ​ទោះជា​យ៉ាងណា តាម​ការសង្កេត​ឃើញ​នៅ​ខេត្ដ​សៀមរាប នៅ​ថ្ងៃ​Valentine’s Day ១៤​កុម្ភៈ​ឆ្នាំ​២០១៩​នេះ ហាក់​មិនសូវ​បាន​ធ្វើឲ្យ​យុវជន​អាច ពុះ​កញ្ច្រោ​លបាន​ច្រើន​ប៉ុន្មាន​ទេ ដែល​មានន័យថា ពួកគាត់​បាន​យល់ដឹង​ច្បាស់​ពី​វប្បធម៌​បរទេសមួយ​នេះ​ច្បាស់លាស់ ៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​អត្ថបទ និង រូបថត ៖ លោក ឃុត សៅ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ខេត្តសៀមរាប​ថ្ងៃ​១៤​កុម្ភៈទិវា​នៃ​ក្តីស្រឡាញ់​អាជ្ញាធរ​ខេត្ដ​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនសង្ស័យ​ចំនួន​០៤​នាក់ រួម​នឹង​វត្ថុតាងត្រូវបាន​នគរបាល​គ្រឿងញៀន​ខេត្ត​សៀមរាបបញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

ជនសង្ស័យ​ចំនួន​០៤​នាក់ រួម​នឹង​វត្ថុតាងត្រូវបាន​នគរបាល​គ្រឿងញៀន​ខេត្ត​សៀមរាបបញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

ទិវា​នៃ​ក្ដី​ស្រលាញ់១៤កុម្ភៈ ពុំមែន​ជា​ថ្ងៃ​បង្ហាញ​សេចក្ដីស្រឡាញ់បំផ្លាញ​អនាគត យុវវ័យ និង​សិស្សានុសិស្ស

ទិវា​នៃ​ក្ដី​ស្រលាញ់១៤កុម្ភៈ ពុំមែន​ជា​ថ្ងៃ​បង្ហាញ​សេចក្ដីស្រឡាញ់បំផ្លាញ​អនាគត យុវវ័យ និង​សិស្សានុសិស្ស

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បង្ហាញ​ពី​គម្រោង​ពង្រីក​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​បន្ថែម​នៅក្នុង​ក្រុង​សៀមរាប​

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បង្ហាញ​ពី​គម្រោង​ពង្រីក​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​បន្ថែម​នៅក្នុង​ក្រុង​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63313 shares
    Share 43697 Tweet 8173
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.