Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បង្ហាញ​ពី​គម្រោង​ពង្រីក​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​បន្ថែម​នៅក្នុង​ក្រុង​សៀមរាប​

ដោយ Pothe Thun
18/02/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ង៉ូវ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានឲ្យដឹងថា មណ្ឌល​ព័ត៌មាន គឺ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការណែនាំ និង​ផ្តល់​ព័ត៌មាន​ពី​តំបន់​ទេសចរណ៍ ជួយ​សម្រួល​ដល់​ភ្ញៀវ​ទេសចរ​បាន​ទៅ​ស្គាល់ និង​បាន​ទៅ​កម្សាន្ត​តំបន់​ទាំងនោះ ខណៈ​នៅក្នុង​ខេត្តសៀមរាប មាន​តំបន់​ទេសចរណ៍​ជាច្រើន ទាំង​តំបន់​ទេសចរណ៍ធម្មជាតិ បេតិកភណ្ឌ ប្រវត្តិសាស្ត្រ និង​តំបន់​ទេសចរណ៍​កែឆ្នៃ ហើយ​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​នេះ គឺ​មិន​ត្រឹមតែ​ជា​កន្លែង​ផ្តល់​នូវ​សេវា​បដិសណ្ឋារកិច្ច និង​ផ្តល់​ព័ត៌មាន​ទេសចរណ៍​នានា​ដល់​ភ្ញៀវទេសចរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​កន្លែង​ផ្សព្វផ្សាយ​ពី​សក្តានុពល និង​ផលិតផល​ទេសចរណ៍​ក្នុងស្រុក​ផងដែរ ដែល​ទាំងនេះ គឺជា​ការ​ផ្តល់​អត្ថប្រយោជន៍​វិជ្ជមាន​ដល់​សង្គម​សេដ្ឋកិច្ច និង​ភាពសុខដុមរមនា​ក្នុង​តំបន់​គោលដៅ​ទេសចរណ៍​ផងដែរ​។​

​លោក ង៉ូវ សេង​កាក់ បញ្ជាក់ទៀតថា បច្ចុប្បន្ននេះ មាន​អ្នកទេសចរ​ជាច្រើន​បាន​មក​សួរ​ព័ត៌មាន​នៅ​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​នេះ ហើយ​ភាគច្រើន​ជា​ប្រភេទ​ភ្ញៀវទេសចរ​ធ្វើដំណើរ ឬ​ក្រុម​ភ្ញៀវ​ធ្វើដំណើរ​ដោយ​ឯករាជ្យ ព្រោះ​ការសម្រេចចិត្ត​របស់​ភ្ញៀវទេសចរ​បែប​ឯករាជ្យ គឺ​អាស្រ័យ​លើ​ការស្វែងរក​ព័ត៌មាន​ពី​ប្រភព​ព័ត៌មាន​ខាងក្រៅ ដូច​ជា​សៀវភៅ​ផ្នត់់​ទេសចរណ៍ សៀវភៅ​មគ្គុទេសក៍​ទេសចរណ៍ ប្រព័ន្ធ​ផ្សព្វផ្សាយ​ល្បីៗ ទី​ភ្នាក់ងារទេសចរណ៍ និង​ព័ត៌មាន​ទេសចរណ៍​ដែល​ផ្តល់​ដោយ​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​ប្រចាំ​នៅតាម​គោលដៅ​ទេសចរណ៍ ជាពិសេស​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​នេះ បាន​ជួយ​សម្រួល​ដល់​អ្នកទេសច​រ​ដែល​វង្វេងផ្លូវ​រក​សណ្ឋាគារ​ស្នាក់នៅ​មិន​ឃើញ ឬក៏​មាន​ពាក្យបណ្តឹង​ក្នុង​ខេត្ត អាចដាក់​ប្តឹង​បាន ខណៈ​មន្ត្រី​ជំនាញ​នឹង​ដោះស្រាយ​ជូន​គាត់​ឲ្យបាន​ទាន់​ពេលវេលា ។​

​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានឲ្យដឹង​ទៀតថា បច្ចុប្បន្ននេះ នៅក្នុង​ក្រុង​សៀមរាប មាន​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​ចំនួន​៤​កន្លែង​ហើយ ប៉ុន្តែ​ដោយសារ​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​នេះ បាន​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប គ្រោង​បង្កើត​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​មួយទៀត​នៅ​ជិត​រង្វង់​មូល​ផ្លូវ​៦០​ម៉ែត្រ ដែល​សាងសង់ឡើង​តាម​ស្តង់ដា មាន​កន្លែង​ផ្តល់​ព័ត៌មាន មាន​ភោជី​យដ្ឋា​ន មាន​បន្ទប់​ទឹកស្អាត ហើយ​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​ថ្មី​នេះ គ្រោង​សាងសង់​ឲ្យ​រួចរាល់​នៅ​ខែ​សីហា​ឆ្នាំ​២០១៩​នេះ ក្រៅពីនេះ​នៅ​ក្នុង​ក្រុង មន្ទីរ​ក៏​គ្រោង​រៀបចំ​ឲ្យមាន​មណ្ឌល​ព័ត៌មាន​ទេសច​រណ៍នៅ​តាម​សហគមន៍​ផងដែរ ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​អត្ថបទ រូបថត ៖ លោក ឃុត សៅ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ខេត្តសៀមរាប​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំ​ក្រសួង​កិច្ចការនារី បង្ហាញថា អំពើហិង្សា​គ្រប់​ទម្រង់ ជា​ក្តីកង្វល់​និង​ជា​បញ្ហា​រួម ដែល​ទាមទារ​ឲ្យ​យើង​ទាំងអស់​គ្នា​ទប់ស្កាត់​និង​កាត់បន្ថយ​

ថ្នាក់ដឹកនាំ​ក្រសួង​កិច្ចការនារី បង្ហាញថា អំពើហិង្សា​គ្រប់​ទម្រង់ ជា​ក្តីកង្វល់​និង​ជា​បញ្ហា​រួម ដែល​ទាមទារ​ឲ្យ​យើង​ទាំងអស់​គ្នា​ទប់ស្កាត់​និង​កាត់បន្ថយ​

អាជ្ញាធរ​ជាតិ​អប្សរា នឹង​តម្លើង​ផ្ទាំង​ស្លាក​ឈ្មោះ និង​ព័ត៌មាន​ប្រាសាទ ដើម្បី​ជួយ​សម្រួលការ​ទស្សនារ​បស់​ភ្ញៀវទេសចរ​

អាជ្ញាធរ​ជាតិ​អប្សរា នឹង​តម្លើង​ផ្ទាំង​ស្លាក​ឈ្មោះ និង​ព័ត៌មាន​ប្រាសាទ ដើម្បី​ជួយ​សម្រួលការ​ទស្សនារ​បស់​ភ្ញៀវទេសចរ​

កិច្ច​ជំនួប​ពិភាក្សា​ការងារ​រវាង​ថ្នាក់ដឹកនាំ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ជាមួយ​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​

កិច្ច​ជំនួប​ពិភាក្សា​ការងារ​រវាង​ថ្នាក់ដឹកនាំ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ជាមួយ​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.