ថ្ងៃនេះរដ្ឋមន្ត្រីក្រសួងវប្បធម៌និងទេសចរណ៍នៃប្រទេសចិនបានធ្វើទស្សនកិច្ចនៅរមណីយដ្ឋានអង្គរ
ក្នុងឱកាសមកបំពេញទស្សនកិច្ចផ្លូវការនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ មករា ឆ្នាំ២០១៩នោះ ថ្ងៃនេះ ឯកឧត្តម ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងគណៈប្រតិភូ បានធ្វើទស្សនកិច្ចទៅកាន់ប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ពិសេសទៅកាន់ប្រាសាទដែលស្ថិតក្នុងគម្រោងសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងបណ្ឌិតសភាសម្រាប់បេតិកភណ្ឌវប្បធម៌ចិន ហៅកាត់ថា CSA។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ឡ ...