Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

សម្រាប់រយៈពេល៣ខែខាងមុខ ខេត្តសៀមរាបមិនមានការខ្វះខាតសាច់សត្វឡើយ តែអាចនឹងខ្វះខាតបន្លែដោយសារពុំមានទឹកគ្រប់គ្រាន់

ដោយ Pothe Thun
25/03/2020
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ទី២៥ ខែមីនា ឆ្នាំ២០២០នេះ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប វាយតម្លៃថា រយៈពេលេ៣ខែខាងមុខ សត្វពាហនៈ និងត្រី ចិញ្ចឹមតាមបណ្ដាស្រុក សម្រាប់ផ្គត់ផ្គង់ក្នុងខេត្តសៀមរាប មិនមានជួបការខ្វះខាតឡើយ។ ដោយឡែក ការផ្គត់ផ្គង់បន្លែក្នុងខេត្ត អាចជួបការខ្វះខាតដោយសារពុំមានទឹកគ្រប់គ្រាន់។

តាមការចុះត្រួតពិនិត្យនៅតាមមូលដ្ឋាន ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកជីក្រែង និងស្រុកសូទ្រនិគម លោក ទា គឹមសុទ្ធ បង្ហាញថា ការចិញ្ចឹមសត្វពាហនៈ និងត្រី ទទួលបានទិន្នផលល្អប្រសើរ ដោយមិនមានការព្រួយបារម្ភ ចំពោះផ្គត់ផ្គង់នៅទូទាំងខេត្តឡើយ។ ចំពោះទិន្នផលបន្លែ អាចមានការធ្លាក់ចុះ ដោយសារមិនមានទឹកគ្រប់គ្រាន់។

លោកប្រធានមន្ទីរកសិកម្ម បញ្ជាក់ថា ក្នុងមួយថ្ងៃ ប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវការបន្លែ ជាមធ្យមប្រមាណ ៨០ទៅ ១០០តោន។ តាមការប៉ាន់ស្មាន បរិមាណផលបន្លែគ្រប់មុខ ទទួលបានពីក្រុងស្រុកទាំង១២ របស់ខេត្តសៀមរាប រយៈពេល៣ខែខាងមុខ គឺចាប់ពីខែមេសា ដល់ខែ មិថុនា ឆ្នាំ២០២០នេះ អាចនឹងទទួលបានទិន្នផល សរុប៧,៣២៦តោនប៉ុណ្ណោះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមការឲ្យដឹងពីមន្ត្រីជំនាញកសិកម្ម លើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា បាននិងកំពុងជួបប្រទះការឡើងកំដៅ និងរដូវប្រាំងមានរយៈយូរជាងរដូវវស្សា។ ជាមួយនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវដាំដុះដំណាំស្រូវ មិនឲ្យលើសពី១ដង និងងាកមកដាំដំណាំរួមផ្សំជំនួសវិញ។ ក្នុងនោះ ប្រជាកសិករ ក៏ត្រូវប្រើប្រាស់ទឹក ដោយការសន្សំសំចៃខ្ពស់ និងបម្រុងទឹកទុកក្នុងពាង អាងរក្សាទឹកនៅក្បែរផ្ទះ ចៀសវាងរក្សាទឹកនៅតាមស្រះ ប្រឡាយ ជាដើម។

អត្ថបទ និងរូបភាព៖ យូ វង្ស
សម្រួលអត្ថបទ៖ សេង ផល្លី

Tags: បន្លែសាច់សត្វ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរស្រុកបន្ទាយស្រី ផ្សព្វផ្សាយ និងអប់រំពីវិធីការពារជំងឺកូវីដ១៩ ដល់ភូមិទាំង៣៦

អាជ្ញាធរស្រុកបន្ទាយស្រី ផ្សព្វផ្សាយ និងអប់រំពីវិធីការពារជំងឺកូវីដ១៩ ដល់ភូមិទាំង៣៦

ក្រុមហ៊ុនLarryta Express រួមចំណែកជាមួយរាជរដ្ឋាបាលកម្ពុជា កាត់បន្ថយការរីករាលដាលមេរោគ Covid_19  តាមរយៈការត្រួតពិនិត្យ និងរក្សាអនាម័យដល់អតិថិជន

ក្រុមហ៊ុនLarryta Express រួមចំណែកជាមួយរាជរដ្ឋាបាលកម្ពុជា កាត់បន្ថយការរីករាលដាលមេរោគ Covid_19 តាមរយៈការត្រួតពិនិត្យ និងរក្សាអនាម័យដល់អតិថិជន

ទ្វីបអឺរ៉ុបគ្មានសញ្ញាធូរស្រាល! ករណីឆ្លង COVID-19 សរុបកើនលើស ២០០,០០០នាក់ ឬស្មើពាក់កណ្តាលនៃករណីឆ្លងសរុបលើភពផែនដី

ទ្វីបអឺរ៉ុបគ្មានសញ្ញាធូរស្រាល! ករណីឆ្លង COVID-19 សរុបកើនលើស ២០០,០០០នាក់ ឬស្មើពាក់កណ្តាលនៃករណីឆ្លងសរុបលើភពផែនដី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.