ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបរំពឹងថាភ្ញៀវទេសចរជនជាតិចិនដែលមកកំសាន្តនៅខេត្តសៀមរាបនៅលំដាប់ថ្នាក់លេខ១ក្នុងឆ្នាំ២០១៩នេះខណៈឆ្នាំ២០១៨ ភ្ញៀវទេសចរជនជាតិចិនស្ថិតនៅក្នុងលំដាប់ថ្នាក់លេខ១មករួចហើយ
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប រំពឹងថា តាមរយៈដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិនមកកាន់ខេត្តសៀមរាបនាចុងមករាឆ្នាំ២០១៩នេះ នឹងធ្វើឲ្យភ្ញៀវទេសចរជនជាតិចិនកាន់តែមានកំណើនឡើង ខណៈឆ្នាំ២០១៨ ភ្ញៀវទេសចរជនជាតិចិនស្ថិតនៅក្នុងលំដាប់ថ្នាក់លេខ១ ក្នុងចំណោមភ្ញៀវទេសចរណ៍បរទេសមកកំសាន្តនៅខេត្តសៀមរាប លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា តាមរយៈដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិននៅខេត្តសៀមរាប រយៈពេលពីរថ្ងៃនាចុងមករាឆ្នាំ២០១៩នេះ លោករំពឹងថា ភ្ញៀវទេសចរចិន នឹងមកកាន់ខេត្តសៀមរាបកាន់តែច្រើនបន្ថែមទៀត ហើយអ្វីដែលមន្ទីរទេសចរណ៍ ...