ចាក់សម្លាប់ប៉ូលិស៤នាក់ នឹងធ្វើឱ្យរបួស៥នាក់ក្នុងក្រុងប៉ារីស
សហភាពប៉ូលិសបាននិយាយថា ភ្នាក់ងារប៉ូលិស៤នាក់ស្លាប់ និង៥នាក់ទៀតរបួស នៅក្នុងការវាយ ប្រហារដោយកាំបិតមួយ នៅឯទីស្នាក់ការប៉ូលិសក្នុងក្រុងប៉ារីសកាលពីរសៀលថ្ងៃព្រហស្បតិ៍ ។ លោក Loic Traves ប្រធានសម្ព័ន្ធសហភាពប៉ូលិសក្នុងស្រុកបាននិយាយនៅលើបណ្តាញព័ត៌មាន BFMTV ថា អ្នកវាយប្រហារដែលគេស្គាល់ថា ជាបុគ្គលិករដ្ឋបាលមួយរូប នៅក្នុងកងឯកភាពចារកម្មនោះ បានចាក់សម្លាប់សហសេវិករបស់លោក៤នាក់ នៅខាងក្នុងតំបន់ប៉ូលិសនោះនៅក្រោយម៉ោង១២ថ្ងៃត្រង់ ម៉ោងក្នុងស្រុក ។ ...