Thursday, May 26, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ធ្វើការ​ផ្សព្វផ្សាយ​ស្ដីពី ពិការភាព​និង​សុវត្ថិភាព​ចរាចរណ៍ នៅ​វិទ្យាល័យ​សម្តេចឪ​

ដោយ Pothe Thun
23/11/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
https://www.facebook.com/tvsiemreap/videos/2484174224985609/
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​យុវជន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប មាន​សមាជិក​សរុប​ចំនួន ៣៦ នាក់ ដឹកនាំ​ដោយ​លោកស្រី សំ សា​វ៉ាង មន្ត្រី​គម្រោង​សុវត្ថិភាព​ចរាចរណ៍ នៃ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង លោក ឃឹម សុផល អ្នកសម្របសម្រួល​គម្រោង​សុវត្ថិភាព​ចរាចរណ៍ បាន​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍ ស្តីពី ហា​នី​ភ័យ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង បើកបរ​មិន​ពាក់មួក​សុវត្ថិភាព នៅ​វិទ្យាល័យ សម្តេចឪ រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​២១-២២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​អត្រា​ការស្លាប់ របួស និង​ពិការភាព​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ។​

​ក្នុង​សកម្មភាព​ផ្សព្វផ្សាយ​នោះ មាន​បង្រៀន​អំពី​ការ​មួក​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ , ផលប៉ះពាល់​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង , អប់រំ​ផ្សព្វផ្សាយ​តាម​ថ្នាក់រៀន , បង្រៀន​អំពី​របៀប​ឆ្លងផ្លូវ​ដោយ​សុវត្ថិភាព ព្រមទាំង​មាន​ចែក​ខិតប័ណ្ណ​សុវត្ថិភាព​ចរាចរណ៍ ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍ វិធី​ពាក់មួក​សុវត្ថិភាព ឱ្យបាន​ត្រឹមត្រូវ និង​សារ​សុវត្ថិភាព (​ថ្ងៃនេះ​ថ្ងៃស្អែក​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​) និង​ស្ទិ​ក​ខ័​រ​ចំណាំងផ្លាត​ជនពិការ​ផងដែរ​។​

​លោកស្រី សំ សា​វ៉ាង បានឱ្យដឹងថា បច្ចុប្បន្ន​គ្រោះថ្នាក់​ចរាចរណ៍ គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​របស់​ប្រទេស​កម្ពុជា វា​បានសម្លាប់​មនុស្ស​ជា​រៀងរាល់ថ្ងៃ បានធ្វើឱ្យ​បាត់បង់​ធនធានមនុស្ស បន្សល់ទុក​នូវ​កុមារ​កំព្រា ស្ត្រី មេម៉ាយ ជនពិការ ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេសជាតិ និង​ខូចខាត​សណ្តាប់ធ្នាប់​សង្គម គឺ​បណ្តាលមកពី​អ្នកប្រើប្រាស់​ផ្លូវ មិន​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង បើកបរ​ហួស​ល្បឿន​កំណត់ និង​មិន​ពាក់មួក​សុវត្ថិភាព នៅពេល​ធ្វើដំណើរ​ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

26/05/2022
កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

26/05/2022

​លោក ឈិន តៃ​ឈាង នាយក​សាលា​វិទ្យាល័យ​សម្តេចឪ បាន​មានប្រសាសន៍ថា​៖ នៅ​សាលា​វិទ្យាល័យ​របស់លោក បច្ចុប្បន្ននេះ មាន​សិស្ស​សរុប​ចំនួន​២.៦៥០​នាក់ និង​លោកគ្រូ អ្នកគ្រូ​ចំនួន​២០៤​នាក់ ខណៈ​កាលពី​ឆ្នាំ​ចាស់​កន្លងទៅ​កូនសិស្ស​បាន​ជួបប្រទះ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាលមកពី​ឡាន​ដឹក​ដី បើកបរ​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន​ទើប​ធ្វើ​ឲ្យ​គ្រោះថ្នាក់​បែប​នោះ ដូច្នេះ​តាមរយៈ​នេះ សំណូមពរ​ដល់​អ្នកបើក​បរ​យា​យន្ត​គ្រប់​ប្រភេទ ពេលមកដល់​ជិត​សាលារៀន មន្ទីរពេទ្យ និង​ទីប្រជុំជន​នានា សូមមេត្តា​បន្ថយល្បឿន​ផង ដើម្បី​រួមគ្នា​កាត់បន្ថយ ការស្លាប់​និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​បាន​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម សូមជួយ​ណែនាំ​ដល់​កូនចៅ​ក្នុង​សមា​ជិ​គ្រួសារ និង​អ្នកជិតខាង ឱ្យ​ពួកគាត់​ពេល​បើកបរ​ត្រូវ​ពាក់មួក និង​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ឱ្យបាន​ជាប់​ជាប្រចាំ បើកបរ​ទៅតាម​ល្បឿន​កំណត់ គោរព​ស្លាក​សញ្ញា​តាម​ដងផ្លូវ ជាដើម ដើម្បី​ជៀសវាង​នៅ​ការគ្រោះថ្នាក់​ដោយ​យថាហេតុ​ណាមួយ​បានកើត​ឡើង ៕

ការផ្សព្វផ្សាយស្ដីពី ពិការភាពនិងសុវត្ថិភាពចរាចរណ៍ នៅវិទ្យាល័យសម្តេចឪ…………….

ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ធ្វើការផ្សព្វផ្សាយស្ដីពី ពិការភាពនិងសុវត្ថិភាពចរាចរណ៍ នៅវិទ្យាល័យសម្តេចឪ#ព័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Saturday, November 23, 2019

​អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​វិទ្យាល័យ​សម្តេចឪសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបសុវត្ថិភាព​ចរាច​រណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ធ្វើការ​ផ្សព្វផ្សាយ​ស្ដីពី ពិការភាព​និង​សុវត្ថិភាព​ចរាចរណ៍ នៅ​វិទ្យាល័យ​សម្តេចឪ​

អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ចំនួន​៣០៥​នាក់ ក្នុង​ខេត្តសៀមរាប ទទួលបាន​អំណោយ​មនុស្សធម៌​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

អាជ្ញាធរ​ជាតិ​ព្រះវិហារ គ្រោង​រៀបចំអតីត​រាជធានី​កោះ​កេ​រិ៍ដឲ្យ​មាន​សក្ដានុពល​ទេសចរណ៍​ដូច​ប្រាសាទ​អង្គរវត្ដ​

អាជ្ញាធរ​ជាតិ​ព្រះវិហារ គ្រោង​រៀបចំអតីត​រាជធានី​កោះ​កេ​រិ៍ដឲ្យ​មាន​សក្ដានុពល​ទេសចរណ៍​ដូច​ប្រាសាទ​អង្គរវត្ដ​

ដំណើរ​កំសាន្ត​ក្រុម​អ្នកទេសចរ​ម៉ូតូ​ធំ​ថៃ រួមចំណែក​ផ្សព្វផ្សាយ​តំបន់​ទេ​សចណ៍​ក្នុង​ខេត្តសៀមរាប​

ដំណើរ​កំសាន្ត​ក្រុម​អ្នកទេសចរ​ម៉ូតូ​ធំ​ថៃ រួមចំណែក​ផ្សព្វផ្សាយ​តំបន់​ទេ​សចណ៍​ក្នុង​ខេត្តសៀមរាប​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (367)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,653)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,977)
  • ព័ត៌មានជាតិទូទៅ (114)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (549)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (728)
  • សាសនា និង មនុស្សធម៌ (713)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (153)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.