Saturday, September 30, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរ​ជាតិ​ព្រះវិហារ គ្រោង​រៀបចំអតីត​រាជធានី​កោះ​កេ​រិ៍ដឲ្យ​មាន​សក្ដានុពល​ទេសចរណ៍​ដូច​ប្រាសាទ​អង្គរវត្ដ​

ដោយ Pothe Thun
25/11/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរ​ជាតិ​ព្រះវិហារ គ្រោង​រៀបចំអតីត​រាជធានី​កោះ​កេ​រិ៍ដឲ្យ​មាន​សក្ដានុពល​ទេសចរណ៍​ដូច​ប្រាសាទ​អង្គរវត្ដ​
63
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ប្រាសាទ​កោះកែរ ដែល​ស្ថិតនៅក្នុង អតីត​រាជធានី​កោះ​កេ​រិ៍ដ មាន​ទំហំ​ផ្ទៃដី​១៦X១៦​គីឡូម៉ែត្រ គឺជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ ដែល​ក្នុង​មួយឆ្នាំៗ មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ ប្រមាណ​២​ម៉ឺន​នាក់មក​ទស្សនា​។ ប្រាសាទ​នេះ ស្ថិតនៅក្នុង ភូមិស្រ​យ៉ង់​ជើង ឃុំ​ស្រ​យ៉ង់ ស្រុក​គូ​លេន ខេត្តព្រះវិហារ​។​

​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់ រវាង​អាជ្ញាធរ​ជាតិ​ព្រះវិហារ ជាមួយ​ក្រុម​វិស័យ​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ ស្ដីពី ផែនការ​គ្រប់គ្រង​ទេសចរណ៍​តំបន់​ប្រាសាទ​កោះកែរ ធ្វើឡើង​នៅ​ខេត្ដ​សៀមរាប កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា​ឆ្នាំ​២០១៩ ឯកឧត្ដម គង់ ពុទ្ធិការ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​ប្រសាសន៍ថា រមណីយដ្ឋាន​ប្រាសាទ​កោះកែរ មានការ​ទាក់ទាញ​អ្នកទេសចរ​ប្រកបដោយ​និរន្តរភាព ដូច​តំបន់​រមណីយដ្ឋាន​អង្គ​រដែរ​។ រូបចំលាក់​ដ៏​ល្អ​ឯក ដែលមាន​លក្ខណៈ​ខុសប្លែក​ពី​អង្គរ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ​បុរាណ ដែល​ត្រូវបាន​អ្នកស្រាវជ្រាវ​វាយតម្លៃថា ជា​ស្នាដៃ​ដែល​បាន​ជះឥទ្ធិពល​ដល់​ការ កសាង​ប្រព័ន្ធធារាសាស្ត្រ​នៅក្នុង​តំបន់​អង្គរ​។​

​ឯកឧត្ដម​បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បានប្រគល់​បេសកកម្ម​សំខាន់ ចំនួន​ពីរ ដល់​អាជ្ញាធរ​ជាតិ​ព្រះវិហារ ក្នុងការ​អភិរក្ស និង​ការអភិវឌ្ឍ​លើ​តំបន់​រមណីយដ្ឋាន​កោះកែរ និង​ប្រាសាទព្រះវិហារ​។ បេសកកម្ម​ទាំងនេះ បាន​ផ្ដោតលើ ការចូលរួម​អភិវឌ្ឍ​ជីវភាព​សហគមន៍​ប្រជាជន​ក្នុង​មូលដ្ឋាន និង​ការអភិវឌ្ឍន៍​ទេសចរណ៍ ព្រោះ​វា​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការជួយ​កសាង​សេដ្ឋកិច្ចជាតិ​។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

29/09/2023
ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

29/09/2023

​ឯកឧត្ដម គង់ ពុទ្ធិការ បាន​លើកឡើងថា ដើម្បី​កែប្រែ រមណីយដ្ឋាន​ប្រាសាទ​កោះកែរ​ជា​គោលដៅ​ទស្សនា​ថ្មី​មួយ​ដ៏ ពេញនិយម គឺ​មិនអាច​ខ្វះ​បាន​ពី​ការចូលរួម របស់​ភាគី​ពាក់ព័ន្ធ​នានា​ទាំង​ក្នុង​កម្រិត​ថ្នាក់ជាតិ និង​វិស័យ​ឯកជន​បានឡើយ​។ ព្រោះ ពួកគាត់​ជា​អ្នកមាន​ទំនាក់​ទ​នង​ផ្ទាល់ ជាមួយ​ភ្ញៀវទេសចរ និង​ប្រកបដោយ​ប្រសិទ្ធិភាព មួយវិញទៀត​វា​ជា គ្រប់ភាគី​ពាក់ព័ន្ធ ក៏ត្រូវ​មានការ​ទទួល​ខុសត្រូវ​ខ្ពស់ ចំពោះ​ការអភិរក្ស​បេតិកភណ្ឌ ធនធានធម្មជាតិ និង​សហគមន៍​ប្រជាជន​ក្នុង​តំបន់​។​

​សូមជម្រាបថា ប្រាសាទ​កោះកែរ មាន​ចម្ងាយ ៧២​គ​.​ម ទី​រួម​ខេត្តសៀមរាប កាត់​តាមផ្លូវ​លេខ​៦៤ (២១១) និង​បន្ត​ឆ្លងកាត់​តាមផ្លូវ​ខេត្តព្រះវិហារ​ចម្ងាយ ៤៩​គ​.​ម ពី​ទី​រួម​ខេត្តព្រះវិហារ​។​

​អត្ថបទ និង រូបថត ៖ លោក បូ សា​វី​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ប្រាសាទកោះ​កេ​រិ៍ដអាជ្ញាធរ​ជាតិ​ព្រះវិហារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ដំណើរ​កំសាន្ត​ក្រុម​អ្នកទេសចរ​ម៉ូតូ​ធំ​ថៃ រួមចំណែក​ផ្សព្វផ្សាយ​តំបន់​ទេ​សចណ៍​ក្នុង​ខេត្តសៀមរាប​

ដំណើរ​កំសាន្ត​ក្រុម​អ្នកទេសចរ​ម៉ូតូ​ធំ​ថៃ រួមចំណែក​ផ្សព្វផ្សាយ​តំបន់​ទេ​សចណ៍​ក្នុង​ខេត្តសៀមរាប​

សមាគម​អ្នកបើកបរ​រថយន្ត​ដឹក​ភ្ញៀវទេសចរ​ប្រចាំ​អាកាស យានដ្ឋាន​អន្តរជាតិ​សៀមរាប បើក​សន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន ដើម្បី​ពង្រឹង​ផ្នែក​សេវាកម្ម​និង​បដិសណ្ឋារកិច្ច​ឱ្យ​កាន់តែ​ល្អប្រសើរ​

សមាគម​អ្នកបើកបរ​រថយន្ត​ដឹក​ភ្ញៀវទេសចរ​ប្រចាំ​អាកាស យានដ្ឋាន​អន្តរជាតិ​សៀមរាប បើក​សន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន ដើម្បី​ពង្រឹង​ផ្នែក​សេវាកម្ម​និង​បដិសណ្ឋារកិច្ច​ឱ្យ​កាន់តែ​ល្អប្រសើរ​

អាជ្ញាធរ​ខេត្តសៀមរាប ប្រារព្ធ​ទិវា​អន្តរជាតិរំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៤

អាជ្ញាធរ​ខេត្តសៀមរាប ប្រារព្ធ​ទិវា​អន្តរជាតិរំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៤

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    482 shares
    Share 193 Tweet 121
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ផ្លូវបេតុងចំនួនបួនខ្សែ ជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    215 shares
    Share 86 Tweet 54
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,991)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (812)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (857)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (202)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.