Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សមាគម​អ្នកបើកបរ​រថយន្ត​ដឹក​ភ្ញៀវទេសចរ​ប្រចាំ​អាកាស យានដ្ឋាន​អន្តរជាតិ​សៀមរាប បើក​សន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន ដើម្បី​ពង្រឹង​ផ្នែក​សេវាកម្ម​និង​បដិសណ្ឋារកិច្ច​ឱ្យ​កាន់តែ​ល្អប្រសើរ​

ដោយ Pothe Thun
25/11/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
សមាគម​អ្នកបើកបរ​រថយន្ត​ដឹក​ភ្ញៀវទេសចរ​ប្រចាំ​អាកាស យានដ្ឋាន​អន្តរជាតិ​សៀមរាប បើក​សន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន ដើម្បី​ពង្រឹង​ផ្នែក​សេវាកម្ម​និង​បដិសណ្ឋារកិច្ច​ឱ្យ​កាន់តែ​ល្អប្រសើរ​
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​រសៀល​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ សមាគម​អ្នកបើកបរ​រថយន្ត​ដឹក​ភ្ញៀវ​ប្រចាំ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​សៀមរាប បានរៀបចំ​បើក​សន្និបាត​សាមញ្ញ​បូកសរុប​ល​ទ្ឋ​ផល​ការងារ​របស់​ក្រុមប្រឹក្សាភិបាល​អាណត្តិ​ទី​៩ ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​បន្ត​ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​ស៊ី​ធី​អង្គរ​ខេត្តសៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង ឯកឧត្តម ប៊ុន រដ្ឋា នាយក​អាកា​យ​ន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​សមាជិក​សមាជិកា​សមាគម សរុប​ចំនួន​ប្រមាណ​ជាង​២៥០​នាក់​។​

​លោក អេង ភារ​ម្យ ប្រធាន​សមាគម​អ្នកបើកបរ​រថយន្ត​ដឹក​ទេសចរ​ប្រចាំ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​សៀមរាប ថា​៖​សមាគម​នេះ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៨ បច្ចុប្បន្ន​មាន​សមាជិក សមាជិកា ចំនួន​៣២៥​នាក់​ក្នុងនោះ​ស្រី​១២​នាក់ ចែកចេញជា​ពីរ​ផ្នែក គឺ​ផ្នែក​រថយន្ត និង​ផ្នែក​ទោចក្រយានយន្ត ហើយ​ចាប់ពី​ខែមករា​ឆ្នាំ​២០១៨​មក អ្នកបើកបរ​រថយន្ត​ជួបនឹង​បញ្ហា​ប្រឈម​ដៃគូ​ប្រកួតប្រជែង​សេវាកម្ម​ដឹក​ភ្ញៀវ​តាមរយៈ​App មានដូចជា​Grab App Pass App​ជាដើម ប៉ុន្តែ​សម្រាប់​ទិសដៅ​ត្រូវអនុវត្ត​បន្ត គឺ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ពាក់​ព័​ន្ឋ ដូចជា​មន្ទីរ​ទេសចរ​ណ៍​ខេត្ត សាលាខេត្ត​និង​ក្រុមហ៊ុន​ខេ​ម​ស៍​ជាដើម ពង្រឹង​ផ្នែក​សេវាកម្ម​និង​បដិសណ្ឋារកិច្ច​ឱ្យ​កាន់តែ​ល្អប្រសើរ បង្កើត​កម្មវិធី​សប្បុរសធម៌​សម្រាប់​ជនក្រីក្រ​និង​គ្រោះមហន្តរាយ​នានា ។​

​ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប មានប្រសាសន៍ថា វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប បាន​នឹង​កំពុង​បន្ត​បោះ​ជំ​ហ៊ាន​ទៅមុខ ស្រប​នឹង​វិស័យ​ផ្សេងទៀត ប៉ុន្តែ​គ្មាន​ប្រទេស​ណាមួយ​នៅលើ​សាកលលោក ដែល​អាច​ស្វែងរក​ការរីកចម្រើន​បាន​នោះទេ បើសិនជា​ប្រទេសជាតិ​ណាមួយ​នោះ​គ្មាន​សន្តិភាព ហើយក៏​រឹត​ច្បាស់​ណាស់ដែរ​ថា សត្រូវ​ដ៏​ធំ​បំផុត​របស់​ក្នុង​វិស័យ​ទេសចរណ៍ គឺ​អសន្តិសុខ យ៉ាងណាក៏ដោយ​សម្រាប់​ការជំរុញ​សេវាកម្ម​ទេសចរណ៍​ឲ្យ​ស្ថិត​ចូលក្នុង​បន្ទាត់​នៃ​ភាព​ទាក់ទាញ​នោះ ខ្សែក្រវ៉ាត់​ទី​១ គឺ​បដិសណ្ឋារកិច្ច​ល្អ ហេតុនេះ​បងប្អូន​ដែល​កំពុង​ប្រកប​អា​ជីក​ម្ម​ដឹកជញ្ជូន​ភ្ញៀវ គួរ​ត្រូវ​ត្រិះរិះ​ពិចារណា​ពី​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​ទាំង​ស្ថានភាព​ក្នុងស្រុក​និង​សកល ព្រោះថា នយោបាយ​និង​សេដ្ឋកិច្ច តែងតែ​ដើរ​ទន្ទឹមគ្នា​ជានិច្ច​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​ឯកឧត្តម សៀង ណាំ មានប្រសាសន៍​បន្ថែមថា អ្នកបើកបរ​រថយន្ត​ដឹកជញ្ជូន​ភ្ញៀវទេសចរ គឺជា​កម្លាំង​ជួរមុខ​ក្នុង​វិស័យ​ទេសចរណ៍ ដែល​ទាមទារ​ឲ្យ​មាន​ការគោរព​ក្រមសីលធម៌ វិជ្ជាជីវៈ​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះថា​វិន័យ​ក្រមសីលធម៌​នេះ មិន​ត្រឹមតែ​មានតម្លៃ​ស្រូប​ទាញ​ភ្ញៀវ បម្រើ​ទីផ្សារ​ប្រកួតប្រជែង​ខាង​ផ្នែក​សេវាកម្ម​ប៉ុណ្ណោះ​ទេ តែបើ​យល់​ឲ្យ​បាន​ស៊ីជម្រៅ អ្នក​បើ​បរ​ម្នាក់ គឺ​ត្រូវតែ​ជា​អ្នកការទូត​ដ៏​ប៉ិនប្រសប់​ម្នាក់ ព្រោះថា​ក្រោយពី​ភ្ញៀវ​ចុះ​ពីលើ​យន្តហោះ អ្នកបើកបរ​រថយន្ត​នេះហើយ ដែល​ត្រូវ​ជួប​ប្រាស្រ័យ​រាក់ទាក់​មុនគេ​បំផុត ជាមួយ​ភ្ញៀវទេសចរ​ទាំងនោះ ដូច្នេះ​វា​មិនមែន​តែ​សម្រាប់​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សេវាកម្ម​ជំនាញ​របស់ខ្លួន​ប៉ុណ្ណោះ​ទេ តែ​កិត្តិយស​ជាតិ ក៏​ស្ថិតនៅ​ជាមួយគ្នា​នោះដែរ​៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស និង លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: មាគម​អ្នកបើកបរ​រថយន្ត​ដឹក​ភ្ញៀវទេសចរអាកាស យានដ្ឋាន​អន្តរជាតិ​សៀមរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ខេត្តសៀមរាប ប្រារព្ធ​ទិវា​អន្តរជាតិរំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៤

អាជ្ញាធរ​ខេត្តសៀមរាប ប្រារព្ធ​ទិវា​អន្តរជាតិរំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៤

យ៉ាងហោចណាស់​មាន​មនុស្ស០៣នាក់​បាន​ស្លាប់​បន្ទាប់ពី​រថភ្លើង Amtrak បុក​ចូលក្នុង​រថយន្ត នៅ​រដ្ឋ​ហ្វ្ល​រី​ដា សហរដ្ឋអាមេរិក ស្លាប់​មនុស្ស​៣​នាក់​

ទីបំផុត​មហាសេដ្ឋី​អាមេរិកBloombergព្រម​ចូលរួម​ប្រកួត​ជា​ផ្លូវការ ដើម្បី​ដណ្តើម​តំណែង​ប្រធានាធិបតី​ពី​លោក ដូ​ណា​ល់ ត្រាំ​! ​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.