Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ខេត្តសៀមរាប ប្រារព្ធ​ទិវា​អន្តរជាតិរំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៤

ដោយ Pothe Thun
25/11/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរ​ខេត្តសៀមរាប ប្រារព្ធ​ទិវា​អន្តរជាតិរំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៤
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ​២០១៩​នេះ រដ្ឋបាល​ខេត្តសៀមរាប បាន​ប្រារព្ធ​ទិវា​អន្តរជាតិ រំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៤ នៅ​ស្រុក​សូទ្រនិគម ក្រោម​អធិបតីភាព លោក ពិន ប្រាកដ អភិបាលរង​នៃ​គណៈ​ភិ​បាល​ខេត្តសៀមរាប និង ជា​អនុប្រធាន នៃ​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព អាជ្ញាធរ​ស្រុក មន្ត្រីរាជការ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ប្រមាណ​ជាង ៥០០​នាក់​ចូលរួម ។​

​លោក ពិន ប្រាកដ មានប្រសាសន៍ថា ការ​ប្រារព្ធ​ទិវា​នេះ គឺជា​ការ​បន្លឺ​ស្នូរ​ជួង​ជាថ្មីទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយនឹង​ការផ្សព្វផ្សាយ​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក​ដែល​ទើប​តែមាន​ការធ្វើ​វិសោធនកម្ម​ថ្មី ដើម្បី​ដាស់តឿន​អ្នកប្រើប្រាស់​ផ្លូវ ទាំង​ថ្មើរជើង និង​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ ត្រូវតែ​ផ្លាស់ប្តូរ​ឥរិយាបថ ដែល​មិន​គោរព​ច្បាប់ មក​ប្រកាន់យក​ឥរិយាបថ ចេះ​អធ្យាស្រ័យ​គ្នា និង​គោរព​ច្បាប់​ចរាចរណ៍ នៅពេល​ធ្វើដំណើរ និង បើកបរ​យានយន្ត ។​

​លោក ពិន ប្រាកដ មានប្រសាសន៍​បន្ថែមថា ជា​សាកល​នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​ទូទាំង​ពិភពលោក បាន​ប្រារព្ធ​ទិវា​នេះ​ដូចគ្នា រំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ហើយ​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ ស្តីពី​ទស្សវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក គឺ​កាត់បន្ថយ​ចំនួន​អ្នកស្លាប់​ឲ្យ​បាន ៥០% នៅក្នុង​ឆ្នាំ​២០២០ ខណៈ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​នូវ​អនុសាសន៍ និង អំពាវនាវ​ឲ្យ​ជា​ពលរដ្ឋ​កម្ពុជា អនុវត្ត​ដោយ​ការចងចាំ គឺ ថ្ងៃនេះ ថ្ងៃស្អែក កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​លោក គី វិ​រិន្ទ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​អនុគណកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បើ​គិត​ជា​មធ្យម​ក្នុង​ខេត្តសៀមរាប​យើង ក្នុង​មួយ​សប្តាហ៍​មាន​ប្រជាពលរដ្ឋ​ស្លាប់​២​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ដែលជា​បញ្ហា​ប្រឈម ចំពោះ​ការអភិវឌ្ឍ​ជាតិ សុខុមាលភាព​ប្រជាជន ប៉ះពាល់​ដល់​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ របស់​រាជរដ្ឋាភិបាល និង បន្សល់​ផលវិបាក​ជាច្រើន​ទៀត​ក្នុង​សង្គមជាតិ ដូចជា​បាន​បង្កើតឡើង​នូវ​សោកនាដកម្ម បន្សល់ទុក​កូនកំព្រា ស្ត្រី​មេម៉ាយ និង​ពិការភាព​ជាដើម ។​

​សូមបញ្ជាក់ថា យោងតាម​ការប្រៀបធៀប​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​ខេត្តសៀមរាប រយៈពេល​១០​ខែ រវាង​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ ឃើញថា​ឆ្នាំ​២០១៨​មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៥៨​ករណី ខណៈ​ឆ្នាំ​២០១៩​មាន​ចំនួន ៧៤​ករណី កើនឡើង​១៦​ករណី មាន​អ្នករងគ្រោះ​ចំនួន​២០៦​នាក់ ក្នុងនោះ​ស្រី​៨១​នាក់ ហើយ​បណ្តាល​ឲ្យ​ស្លាប់​ចំនួន​៧៤​នាក់ ក្នុងនោះ​ស្រី​១៨​នាក់ , របួសធ្ងន់​ចំនួន ៤២​នាក់ ក្នុងនោះ​ស្រី​២១​នាក់ និង របួសស្រាល​ចំនួន​៩០​នាក់ ក្នុងនោះ​ស្រី​៣៨​នាក់ ៕

​អត្ថបទ ៖ លោក ខេង ឧត្ដម​
​រូបថត ៖ រដ្ឋបាល​ខេត្តសៀមរាប​

Tags: គ្រោះថ្នាក់​ចរាចរណ៍ប្រារព្ធ​ទិវា​អន្តរជាតិរំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៤
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យ៉ាងហោចណាស់​មាន​មនុស្ស០៣នាក់​បាន​ស្លាប់​បន្ទាប់ពី​រថភ្លើង Amtrak បុក​ចូលក្នុង​រថយន្ត នៅ​រដ្ឋ​ហ្វ្ល​រី​ដា សហរដ្ឋអាមេរិក ស្លាប់​មនុស្ស​៣​នាក់​

ទីបំផុត​មហាសេដ្ឋី​អាមេរិកBloombergព្រម​ចូលរួម​ប្រកួត​ជា​ផ្លូវការ ដើម្បី​ដណ្តើម​តំណែង​ប្រធានាធិបតី​ពី​លោក ដូ​ណា​ល់ ត្រាំ​! ​

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​៖ដើម្បី​ការពារនិងអភិរក្ស​ធនធានធម្មជាតិ ត្រូវការ​ការចូលរួម​ពី​ប្រជាជន​នៅ​មូលដ្ឋាន​

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​៖ដើម្បី​ការពារនិងអភិរក្ស​ធនធានធម្មជាតិ ត្រូវការ​ការចូលរួម​ពី​ប្រជាជន​នៅ​មូលដ្ឋាន​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.