Sunday, March 26, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​៖ដើម្បី​ការពារនិងអភិរក្ស​ធនធានធម្មជាតិ ត្រូវការ​ការចូលរួម​ពី​ប្រជាជន​នៅ​មូលដ្ឋាន​

ដោយ Pothe Thun
25/11/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​៖ដើម្បី​ការពារនិងអភិរក្ស​ធនធានធម្មជាតិ ត្រូវការ​ការចូលរួម​ពី​ប្រជាជន​នៅ​មូលដ្ឋាន​
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ក្រសួងបរិស្ថាន បានរៀបចំ​វេទិកា ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ក្រោម​ប្រធានបទ «​ការប្ដេជ្ញាចិត្ត និង​ភាពជា​ម្ចាស់ការ​នៅ​មូលដ្ឋាន ដើម្បី​ធានា​ឲ្យ​បាន​ដល់​និរន្តរភាព​នៃ​ការប្រើប្រាស់​ធនធានធម្មជាតិ​»​។​

​វេទិកា​នេះ ប្រារព្ធ​ក្រោម​អធិបតីភាព ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្តសៀមរាប ដោយបាន​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរង​ខេត្ត (​កំពង់ចាម កំពង់ធំ ព្រះវិហារ បន្ទាយមានជ័យ និង​ឧត្ដរមានជ័យ​) ព្រមទាំង​អស់លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ​បរិស្ថាន ប្រធាន​សហគមន៍ និង​អ្នកពាក់ព័ន្ធ​នានា​សរុប​ចំនួន​ប្រមាណ​ជាង​២២៨​នាក់​។​

​តាម​សេចក្ដីរាយការណ៍​របស់ លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា តំបន់​ការពារ​ធនធានធម្មជាតិ ក្នុង​ខេត្តសៀមរាប មាន​០៨​កន្លែង ដូចជា​៖ ១-​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន ២-​តំបន់ការពារទេសភាព​អង្គរ ៣-​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ទន្លេសាប ៤-​ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ៥-​ដែនជម្រកសត្វព្រៃ​បឹង​ពែរ ៦-​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ៧-​តំបន់ការពារទេសភាព​ទំនាប​ខាងជើង​បឹង​ទន្លេសាប ៨-​តំបន់​ស្នូល​បឹង​ទន្លេ​ឆ្មារ (​តំបន់​រ៉ា​ម​សារ​) ។ តំបន់​ការពារ​ទាំងអស់នេះ កំពុងតែ​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​ព្រៃឈើ និង​រាន​យក​ដី​ពី​ជនខិលខូច​ជា​បន្តបន្ទាប់​។​

ព័ត៌មានជាតិ ថ្មីៗ

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

24/03/2023
សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

24/03/2023

ជា​អនុសាសន៍​របស់ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដើម្បី​ការពារ និង អភិរក្ស​ធនធានធម្មជាតិ​របស់​យើង លុះត្រាតែ​មានការ​ប្ដេជ្ញារ​ចិត្ត និង​ភាពជា​ម្ចាស់ការ​នៅ​មូលដ្ឋាន ក្នុងនោះ ប្រជាពលរដ្ឋនៅក្នុង​សហគមន៍ ត្រូវ​ទទួលបាន​អត្ថប្រយោជន៍​ពី​សហគមន៍ និង​ធ្វើ​ឲ្យ​ជីវភាព​សហគមន៍​មានការ​ប្រសើរឡើង រួមមាន​អាហារ​រូប​ត្ថ​ម្ភ សន្តិសុខ​ស្បៀង សុខុមាលភាព​របស់​ប្រជាជន ភាព​មាន​ការងារ​ធ្វើ ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ ដើម្បី​កែប្រែ​សហគមន៍ តំបន់​អភិវឌ្ឍន៍ តំបន់​អេកូ​ទេសចរណ៍ និង​ស្របតាម​គោលនយោបាយ អេកូ​ទេសចរណ៍ រួមបញ្ចូល​សហគមន៍​ជា​បេតិកភណ្ឌ​ជាតិ ។​

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​បង្ហាញ​ពី​គោលបំណង​នៃ​វេទិកា​នេះ​ផងដែរ គឺ​៖ ១-​ដើម្បី​ពិភាក្សា​បញ្ហា​ប្រឈម និង​តម្រូវ​វ​ការ​នានា ដែល​ធ្វើ​ឲ្យ​រាំងស្ទះ និង​ប៉ះពាល់​ដល់​ការប្តេជ្ញាចិត្ត និង​ភាពជា​ម្ចាស់ការ​ក្នុង​មូលដ្ឋាន​ដែល​រួមចំណែក​ដល់​ការគ្រប់គ្រង និង​ប្រើប្រាស់​ធនធានធម្មជាតិ​ដោយ​និរន្តរភាព​។ ២-​ដើម្បី​បង្កើន​ភាពជា​ម្ចាស់​របស់​សហគមន៍​ទាំង​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​នានា​នៅ​ថ្នាក់ក្រោម​ជាតិ ក្នុង​ការងារ​អភិបាលកិច្ច​ធនធានធម្មជាតិ និង​ការទទួលខុសត្រូវ និង​ដើម្បី​ពង្រឹង​កិច្ចសហការ​រវាង​អ្នកពាក់ព័ន្ធ​ទាំងអស់​ក្នុងការ​ការពារ​ធនធាន​ធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់​អ្នកជំនាន់ក្រោយ វា​ជាការ​ពិតណាស់​ដែល​យើងទាំងអស់គ្នា​គួរតែ​ចូលរួម​អភិរក្ស នឹង​ថែរក្សា​ឲ្យ​បាន​គង់វង្ស​។

​ជាមួយគ្នា​នោះ ឯកឧត្តម ក៏បាន​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​និង​ដៃគូ​ចូលរួមរ​អភិវឌ្ឍន៍​នៅតាម​តំបន់​សហគមន៍​នានា ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជា​សហគមន៍ តាមរយៈ​នៃ​ការធ្វើ​ផ្លូវថ្នល់ ទឹកស្អាត ផ្តល់នូវ​ចំណេះដឹង​លើ​ការ​ចិញ្ចឹមសត្វ​គ្រប់​ប្រភេទ ដើម្បី​ប្រជា​សហគមន៍​អាច​ដោះស្រាយ​ជីវភាព​រស់នៅ​បាន​ធូរធារ​។ ក្រៅពីនេះ​ក្រសួងបរិស្ថាន នឹងចូលរួម​សហការ​ជាមួយ​ក្រសួងសុខាភិបាល ក្នុង​គោលបំណង​លុបបំបាត់​នូវ​ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺអេដស៍​ក៏ដូចជា​ជួយ​លើ​វាក់​សាំង​បង្ការ​រោគ ជំងឺ​មួយចំនួន តាម​សហគមន៍​ផងដែរ​៕

​អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: រដ្ឋមន្ត្រី​ក្រសួងបរិស្ថានអភិរក្ស​ធនធាន​ធម្មជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុវជន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចុះ​អប់រំ​អំពី​ការពាក់​មួកសុវត្ថិភាព​និង​ចែក​ខិតប័ណ្ណ (​ពិការភាព​)​ដល់​សិស្សានុសិស្ស​តាម​ថ្នាក់រៀន​នៅ​វិទ្យាល័យ​អង្គរ​

យុវជន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចុះ​អប់រំ​អំពី​ការពាក់​មួកសុវត្ថិភាព​និង​ចែក​ខិតប័ណ្ណ (​ពិការភាព​)​ដល់​សិស្សានុសិស្ស​តាម​ថ្នាក់រៀន​នៅ​វិទ្យាល័យ​អង្គរ​

ក្រសួងទេសចរណ៍​កម្ពុជា រៀបចំ​សន្និសីទ​មេគង្គ​-​ឡាន​ឆាង នៅ​ខេត្តសៀមរាប ស្តីពី​ការបកស្រាយ​បេ​តិក​ភ័​ណ្ឌ​ធម្មជាតិ និង​វប្បធម៌ ឆ្ពោះទៅ​រកម​គ្គុ​ទ្ទេស​ក៏ ប្រកបដោយ​គុណភាព និង​ទេសចរ​ពេញចិត្ត​-​ក​ម្រឹត​១

ក្រសួងទេសចរណ៍​កម្ពុជា រៀបចំ​សន្និសីទ​មេគង្គ​-​ឡាន​ឆាង នៅ​ខេត្តសៀមរាប ស្តីពី​ការបកស្រាយ​បេ​តិក​ភ័​ណ្ឌ​ធម្មជាតិ និង​វប្បធម៌ ឆ្ពោះទៅ​រកម​គ្គុ​ទ្ទេស​ក៏ ប្រកបដោយ​គុណភាព និង​ទេសចរ​ពេញចិត្ត​-​ក​ម្រឹត​១

កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​លើក​ទី​១៣ របស់​មេបញ្ជាការ​កង​ទ័ពជើងទឹក​អាស៊ាន ( ANCM ) ក្រោម​ប្រធានបទ បង្កើន​កិច្ចសហប្រតិបត្តិការ ដើម្បី​សន្តិសុខ​សមុទ្រ​យូរអង្វែង​

កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​លើក​ទី​១៣ របស់​មេបញ្ជាការ​កង​ទ័ពជើងទឹក​អាស៊ាន ( ANCM ) ក្រោម​ប្រធានបទ បង្កើន​កិច្ចសហប្រតិបត្តិការ ដើម្បី​សន្តិសុខ​សមុទ្រ​យូរអង្វែង​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1370 shares
    Share 548 Tweet 343
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    886 shares
    Share 354 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145
  • ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងមកដល់ខេត្តសៀមរាបហើយ ដើម្បីយាងប្រទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៏ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃស្អែកនេះ

    269 shares
    Share 108 Tweet 67

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (475)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,026)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,619)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (701)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (782)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.