Friday, January 27, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ដំណើរ​កំសាន្ត​ក្រុម​អ្នកទេសចរ​ម៉ូតូ​ធំ​ថៃ រួមចំណែក​ផ្សព្វផ្សាយ​តំបន់​ទេ​សចណ៍​ក្នុង​ខេត្តសៀមរាប​

ដោយ Pothe Thun
25/11/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ដំណើរ​កំសាន្ត​ក្រុម​អ្នកទេសចរ​ម៉ូតូ​ធំ​ថៃ រួមចំណែក​ផ្សព្វផ្សាយ​តំបន់​ទេ​សចណ៍​ក្នុង​ខេត្តសៀមរាប​
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្រុម​អ្នកទេសចរ​ជនជាតិ​ថៃ ប្រមាណ​ជាង​៣០​នាក់ ជាមួយនឹង​ម៉ូតូ​ធំ ជាង​២០​គ្រឿង ចេញដំណើរ​ពី​ទីក្រុង​បាងកក មក​ទស្សនា​ប្រាសាទអង្គរវត្ត​ក្នុង​ខេត្តសៀមរាប រយៈពេល​២​ថ្ងៃ ( ថ្ងៃទី​២២ និង​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ) បានបង្ហាញ​ពី​ការចូលរួម​ផ្សព្វផ្សាយ តំបន់​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ក៏ដូចជា​វិស័យ​ទេសចរណ៍​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។​

​តាម​ការ​ឲ្យ​ដឹង​ពី លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទស​ចរណ៍​ខេត្តសៀមរាប នេះ​ជា​លើក​ទី​៣​ហើយ ដែល​ក្រុម​អ្នកទេសចរ​ថៃ​ជិះ​ម៉ូតូ​ធំ ធ្វើដំណើរ​ឆ្លងដែន​ចូលមក​ទស្សនា​កម្ពុជា ក៏ប៉ុន្តែ​នេះ​គឺជា​លើក​ទី​១ សម្រាប់​ការ​ចូលមក​ទស្សនា​អង្គរ​-​សៀមរាប ដែល​ពួកគេ​បានដាក់​ប្រធានបទ​នៃ​ដំណើរ​កំសាន្ត​នេះ​ថា “​ថៃ​-​កម្ពុជា ក្រុម​ម៉ូតូ​ធំ​ជួបជុំ​នៅ​អង្គរ​-​សៀមរាប ( BIKE MEET Siem Reap ឬ Angkor BIKERS )”​។​

​លោក​ប្រធាន​មន្ទីរ​ទស​ចរណ៍​ខេត្ត បាន​បន្តថា វត្តមាន​ក្រុម​អ្នកទេសចរ​ថៃ​ជិះ​ម៉ូតូ​ធំ​នេះ ក៏​ជាការ​ឆ្លើយតប​របស់​ភា​គី​ថៃ បន្ទាប់ពី​ភាគី​កម្ពុជា បានធ្វើ​ដំណើរ​ទស្សនកិច្ច​ឆ្លងដែន​ទៅកាន់​បណ្តា​ខេត្ត​មួយចំនួន​របស់​ប្រទេស​ថៃ នៅជាប់​ព្រំដែន​នៃ​ប្រទេស​កម្ពុជា កាលពី​ក្នុងអំឡុង​សប្តាហ៍​ទី​៤ នៃ​ខែតុលា​កន្លងទៅ របស់​ក្រុម Siem Reap Caravan Tour To Thailand ដែល​រៀបចំឡើង​ដោយ​ក្លឹប​សមាគម​ទេសចរណ៍​សៀមរាប ( STC ) ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ បង្ហាញ​សក្តានុពល​ទេសចរណ៍​កម្ពុជា និង​ដើម្បី​បង្ហាញថា ទេសចរណ៍​ឆ្លងដែន​មកកាន់​កម្ពុជា មិនមាន​របាំង​ឧ​ប​ស័គ្គ នោះឡើយ ។​

ព័ត៌មានជាតិ ថ្មីៗ

សមត្ថកិច្ចខេត្តសៀមរាប ប្ដេជ្ញាពន្លឿនផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាជនទើបគ្រប់អាយុ បាត់ និងអស់សុពលភាពឱ្យបានគ្រប់ៗគ្នា និងមិនគិតថ្លៃ

សមត្ថកិច្ចខេត្តសៀមរាប ប្ដេជ្ញាពន្លឿនផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាជនទើបគ្រប់អាយុ បាត់ និងអស់សុពលភាពឱ្យបានគ្រប់ៗគ្នា និងមិនគិតថ្លៃ

26/01/2023
សមិទ្ធិផលជាច្រើនក្នុងស្រុកអង្គរជុំ ដែលជាជំនួយរបស់សប្បុរសជនប្រទេសសឹង្ហហ្គាពួរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

សមិទ្ធិផលជាច្រើនក្នុងស្រុកអង្គរជុំ ដែលជាជំនួយរបស់សប្បុរសជនប្រទេសសឹង្ហហ្គាពួរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

26/01/2023

​អ្នកដឹកនាំ​ដំណើរ​កំសាន្ត​នៃ​ក្រុម​ម៉ូតូ​ធំ​ថៃ លោក យោធិន ដូ​រ៉ា​ក់​ខ្លាង បាន​រៀបរាប់​ពី​អារម្មណ៍​របស់ខ្លួន​ថា ៖ បើទោះបី នេះ​ជា​លើក​ទី​១ ជាមួយ​រយៈពេល​ដ៏​ខ្លី ដែល​ក្រុម​របស់លោក បាន​ឆ្លងដែន​ចូលមក​ទស្សនា​សៀមរាប​-​អង្គរ ក៏ប៉ុន្តែ​វា​គឺជា​កំណត់ត្រា​នៃ​អនុស្សាវរីយ៍​ដ៏​មានន័យ នៅលើ​ដែនដី​អច្ឆរិយៈ បេតិកភណ្ឌ​ពិភពលោក​មួយ​នេះ​។ លោក​គិតថា អង្គរវត្ត​ជា​ស្ថាបត្យកម្ម​ដ៏​កំពូល​នៃ​មនុស្សជាតិ វា​ពិតជា​មិនអាច​រាប់​ទំព័រ​នៃ​ការចងចាំ​បាន​នោះ​បានឡើយ ។ ក្រុម​របស់លោក ពិតជា មាន​ភាពកក់ក្តៅ និង រីករាយ​ខ្លាំងណាស់ សម្រាប់​ដំណើរ​កំសាន្ត​លើក​នេះ ។​

​គួរ​បញ្ជាក់ដែរថា ការទទួល​ស្វាគមន៍ ដំណើរ​កំសាន្ត​ឆ្លងដែន​លើក​ទី​១ នៃ​ក្រុម​ម៉ូតូ​ធំ​របស់​ថៃ មកកាន់​អង្គរ​-​សៀមរាប​នេះ បានរៀបចំ​ឡើង​ដោយ​មន្ទីរ​ទេសចរណ៍ សហការ​ជាមួយ​ក្លឹប​សមាគម​ទេសចរណ៍​សៀមរាប និង​មានការ​គាំទ្រ​ដោយ​ក្រសួងទេសចរណ៍ អាជ្ញាធរ​ខេត្តសៀមរាប និង​អាជ្ញាធរ​ជាតិ​អប្សរា​ផងដែរ ៕

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡឹង​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: BIKE MEET Siem Reap ឬ Angkor BIKERSដំណើរ​កំសាន្ត​ក្រុម​អ្នកទេសចរ​ម៉ូតូ​ធំ​ថៃម៉ូតូ​ធំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាគម​អ្នកបើកបរ​រថយន្ត​ដឹក​ភ្ញៀវទេសចរ​ប្រចាំ​អាកាស យានដ្ឋាន​អន្តរជាតិ​សៀមរាប បើក​សន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន ដើម្បី​ពង្រឹង​ផ្នែក​សេវាកម្ម​និង​បដិសណ្ឋារកិច្ច​ឱ្យ​កាន់តែ​ល្អប្រសើរ​

សមាគម​អ្នកបើកបរ​រថយន្ត​ដឹក​ភ្ញៀវទេសចរ​ប្រចាំ​អាកាស យានដ្ឋាន​អន្តរជាតិ​សៀមរាប បើក​សន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន ដើម្បី​ពង្រឹង​ផ្នែក​សេវាកម្ម​និង​បដិសណ្ឋារកិច្ច​ឱ្យ​កាន់តែ​ល្អប្រសើរ​

អាជ្ញាធរ​ខេត្តសៀមរាប ប្រារព្ធ​ទិវា​អន្តរជាតិរំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៤

អាជ្ញាធរ​ខេត្តសៀមរាប ប្រារព្ធ​ទិវា​អន្តរជាតិរំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៤

យ៉ាងហោចណាស់​មាន​មនុស្ស០៣នាក់​បាន​ស្លាប់​បន្ទាប់ពី​រថភ្លើង Amtrak បុក​ចូលក្នុង​រថយន្ត នៅ​រដ្ឋ​ហ្វ្ល​រី​ដា សហរដ្ឋអាមេរិក ស្លាប់​មនុស្ស​៣​នាក់​

យ៉ាងហោចណាស់​មាន​មនុស្ស០៣នាក់​បាន​ស្លាប់​បន្ទាប់ពី​រថភ្លើង Amtrak បុក​ចូលក្នុង​រថយន្ត នៅ​រដ្ឋ​ហ្វ្ល​រី​ដា សហរដ្ឋអាមេរិក ស្លាប់​មនុស្ស​៣​នាក់​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

    សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

    838 shares
    Share 335 Tweet 210
  • សាខាអង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តសៀមរាប បានចុះត្រួតពិនិត្យការចរាចរណ៍ទំនិញ ម្ហូបអាហារ នៅផ្សាលើធំថ្មី ក្រុងសៀមរាប ខណ: បុណ្យចូលឆ្នាំចិន វៀតណាម ខិតជិតមកដល់ !

    326 shares
    Share 130 Tweet 82
  • អ្នកទេសចរបង្ហាញការពេញចិត្ដ ចំពោះការកែលំអរសោភ័ណ្ឌភាពក្នុងក្រុងសៀមរាប ត្រៀមពិធីឆ្លងឆ្នាំសកលនាពេលខាងមុខ

    320 shares
    Share 128 Tweet 80
  • រដ្ឋបាលខេត្តសៀមរាប ចែកអំណោយដល់គ្រួសារ(ក្រ១.ក្រ២) ចាស់ជរា ជនពិការ ក្នុងឱកាសខួបកំណើត និងចម្រើនព្រះជន្ម ព្រះតេជគុណពិន សែម សិរីសុវណ្ណោ !

    254 shares
    Share 102 Tweet 64
  • អាជ្ញាធរ ផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដី ដល់ប្រជាពលរដ្ឋក្នុង ឃុំឃុនរាម ស្រុកបន្ទាយស្រី ពិនិត្យផ្ទៀងផ្ទាត់

    181 shares
    Share 72 Tweet 45

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (450)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,962)
  • ព័ត៌មានកីឡា (39)
  • ព័ត៌មានជាតិ (4,480)
  • ព័ត៌មានជាតិទូទៅ (201)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (654)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (770)
  • សាសនា និង មនុស្សធម៌ (784)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (178)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.