Monday, July 4, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ចំនួន​៣០៥​នាក់ ក្នុង​ខេត្តសៀមរាប ទទួលបាន​អំណោយ​មនុស្សធម៌​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

ដោយ Pothe Thun
23/11/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
https://www.facebook.com/tvsiemreap/videos/1406202839529624/
62
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ចំនួន​៣០៥​នាក់ ក្នុងនោះ​ចំនួន ២២៦​នាក់ មកពី​១២​សង្កាត់​ក្នុង​ក្រុង​សៀមរាប , ចំនួន ៤៨​នាក់ មកពី​១៣​ឃុំ​ក្នុងស្រុក​ពួក និង ចំនួន​៣១​នាក់ មកពី​៧​ឃុំ​ក្នុងស្រុក​ប្រាសាទបាគង ទទួលបាន​អំណោយ​មនុស្សធម៌​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ ២០១៩​នេះ ក្រោម​អធិបតីភាព​លោកជំទាវ ទាង អេង ទៀ​សីហា អនុប្រធាន​គណៈកម្មាធិកា​រ​កាកបាទក្រហមកម្ពុជា​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​កាកបាទក្រហមកម្ពុជា​ខេត្ត ដែល​ក្នុង​មួយ​នាក់​ទទួលបាន​ភួយ​១ , មុង​១ , សារុង​១ , ក្រមា ១ , ទឹកដោះគោ​ខាប់​២​កំប៉ុង , អាវយឺត​២ , ស្ករស ១ គីឡូក្រាម , មី​១​កេស , សាប៊ូ​ក្រអូប​២​ដុំ , ត្រីខ​១​យួរ , អង្ករ ៣០ គីឡូក្រាម​, ទឹកត្រី​១​យួរ និង ថវិកា​៥​ម៉ឺន​រៀល ។​

​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ លោកជំទាវ ទាង អេង ទៀ​សីហា បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ចំពោះ​សុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ និង​រងគ្រោះ ដោយសារ​ឧបទ្ទវហេតុ​ផ្សេងៗ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ក្នុង​គោ​រម្យ​ងារ​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ឆ្លើយតប​មេរោគ​-​ជំងឺអេដស៍ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែមាន​សន្តាន​ចិត្ត​ប្រោសប្រណី និង​គិតគូរ​ចំពោះ​ទុក្ខលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​មេរោគ​អេដស៍ និង​ជំងឺអេដស៍​ផងដែរ ។​

​លោកជំទាវ ទាង អេង ទៀ​សីហា មានប្រសាសន៍​ទៀតថា ក្នុង​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​១​ធ្នូ ជា​រៀងរាល់ឆ្នាំ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែ​ផ្ញើ​សារ​អប់រំ​សុខភាព ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប រួមមាន​៖​ទី​១. សូម​បងប្អូន​ជនរួមជាតិ​ទាំងអស់ ពិសេស​ក្មួយៗ​ជា​យុវជន យុវនារី ត្រូវ​ស្វែងយល់​ឲ្យ​បាន​ប្រចាំ​នូវ​ចំណេះដឹង ស្ដីពី​ការបង្ការ​ការចម្លង​មេរោគ​អេដស៍ ដើម្បី​បង្ការ​ខ្លួន​យើង គ្រួសារ​យើង សហគមន៍​យើង និង​សង្គមជាតិ​ពី​ការ​រាលដាល​នៃ​មេរោគ​អេដស៍ , ២. ប្រជាពលរដ្ឋ​ដែល​បាន​ប្រព្រឹត្ត ឬ​សង្ស័យថា ខ្លួន​បាន​ប្រឈម និង​ការឆ្លង​មេរោគ​អេដស៍ សូម​ប្រញាប់​រួសរាន់​ស្វែងរក​សេវ​ផ្តល់​ប្រឹក្សា និង​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​ដោយ​ស្ម័គ្រចិត្ត​ការសម្ងាត់ នៅតាម​សេវាសាធារណៈ សេវា​អង្គការ​សង្គម​ស៊ីវិល សេវា​ឯកជន​។​ល​។ ដើម្បី​ឆាប់​បានដឹង​ពី​ស្ថានភាព​ផ្ទុកមេរោគ​អេដស៍ ដែល​អាច​ប្រើប្រាស់​ក្នុងការ​សម្រេចចិត្ត​ទទួលបាន​សេវា​ថែទាំ និង​ព្យាបាល​បន្តបាន​ទាន់ពេលវេលា , ៣. ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់ សូម​ប្រញាប់​រួសរាន់​ទៅ​ស្វែងរក​សេវា​ថែទាំ និង​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ត្រឹមត្រូវ និង​ទៀងទាត់​តាម​ការណែនាំ​របស់​បុគ្គ​លិ​ក​ពេទ្យ ដើម្បី​ទប់ស្កាត់​ការចម្លង​មេរោគ​អេដស៍​ពី​ម្តាយ​ទៅ​ទារក , ៤. ត្រូវ​បញ្ឈប់​ជាដាច់ខាត​នូវ គ្រប់​ទម្រង់​រើសអើង ឬ​មាក់ងាយ​ទៅលើ​អ្នក​ផ្ទុកមេរោគ​អេដស៍​និង​ជំងឺអេដស៍ ព្រោះ​ជា​អំពើ​ផ្ទុយទៅនឹង​ច្បាប់​ស្តីពី​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅ​កម្ពុជា និង ៥.​ប្រជាពលរដ្ឋ​ទាំងឡាយ​ដែលមាន​មុខរបរ ឬ​ការប្រព្រឹត្ត​ប្រឈម​ខ្ពស់​នឹង​ការឆ្លង​មេរោគ​អេ​ដ​សំ សូម​ប្រើប្រាស់​ស្រោមអនាម័យ​ឲ្យ​បាន​១០០% នៅ​រៀង​រាល់ពេល​ដែលមាន​ទំនាក់ទំនង​រួមភេទ​។​

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

03/07/2022
ក្រុមការងារចម្រុះក្រុងសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងលួចឈូយឆាយដីព្រៃលិចទឹកនៅឃ្លាំងទឹកទំនប់៧៨ បញ្ជូនទៅកាន់តុលាការ

ក្រុមការងារចម្រុះក្រុងសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងលួចឈូយឆាយដីព្រៃលិចទឹកនៅឃ្លាំងទឹកទំនប់៧៨ បញ្ជូនទៅកាន់តុលាការ

03/07/2022

​លោកជំទាវ ទាង អេង ទៀ សីហា មានប្រសាសន៍​បន្ថែមថា​៖ ជាការ​ពិតណាស់​កាកបាទ​ក្រហម​កម្ពុជា​តែងតែ​ចាត់​តំណាង​ចុះសួរសុខទុក្ខ​បងប្អូន និង​ផ្តល់​ប្រឹក្សា​លើកទឹកចិត្ត ឲ្យ​បន្ត​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ទៀងទាត់ ក៏ដូចជា​បានផ្តល់​អំណោយ​មនុស្សធម៌ ជួយ​សង់​លំនៅដ្ឋាន​សមរម្យ និង​ផ្តល់​អណ្តូង​ទឹកស្អាត​ដល់​គ្រួសារ​ក្រីក្រ​ដោយ​ជំងឺ​នេះ​ទៀតផង ពិសេស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​យើង ដោយមាន​កិច្ចសហការ​ជាមួយ​សុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះសាកសួរ​សុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌​ដល់​បងប្អូន​ដែល​រងគ្រោះ​ដោយ​ជំងឺ​នេះ​ជា​បន្តបន្ទាប់ ដោយ​យើងទាំងអស់គ្នា តែង​ចាត់ទុកថា ក្នុងចំណោម​អ្នក​ងាយ​រងគ្រោះ​បំផុត​ដែល​កាកបាទក្រហម​យកចិត្តទុកដាក់​នោះ មាន​ចាស់ជរា​គ្មាន​ទីពឹង អ្នកជំងឺ​រ៉ាំរ៉ៃ ជនពិការ ស្ត្រី​មេម៉ាយ​ក្រីក្រ​មានកូន​ច្រើន​ក្នុងបន្ទុក កុមារកំព្រា​គ្រួសារ​ក្រីក្រ ក្នុងនោះ​ក៏មាន​អ្នកជំងឺ​អេដស៍​ផងដែរ ។​

​បើតាម​របាយការណ៍រ​បស់ លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត និង​ជា​សមាជិក​ស​គណៈកម្មាធិកា​រ​កាកបាទក្រហម​សាខា​ខេត្តសៀមរាប បាន​បង្ហាញថា​៖​តាមរយៈ​សកម្មភាព​ផ្តល់​ប្រឹក្សា​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​ដោយ​ស្ម័គ្រចិត្ត លាក់​ការណ៍​សំងាត់​និង​ឥត​បង់ប្រាក់ ចាប់ពី​ឆ្នាំ​២០១៤ សេវា​ផ្តល់​ប្រឹក្សា​និង​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​គ្រប់​ទីកន្លែង​តាម​សេវា​មន្ទីរពេទ្យបង្អែក ប​ណ្ឌ​ល​សុខភាព ប៉ុស្តិ៍​សុខភាព​និង​តាម​សហគមន៍​សម្រាប់​ក្រុម​តាម​គោលដៅ​ប្រឈមមុខ​ខ្ពស់​។​ជាល​ទ្ឋ​ផល​នៅ​ឆ្នាំ​២០១៩​អតិថិជន​មក​ទទួល​ការផ្តល់​ប្រឹក្សា​និង​ធ្វើតេស្ត​ឈាម​ចំនួន​៥១.១១២​នាក់​ក្នុងនោះ​អ្នកមាន​ល​ទ្ឋ​ផល​វិជ្ជមាន​៣៨៧​នាក់ ៕

អ្នករស់នៅជាមួយមេរោគអេដស៍ចំនួន៣០៥នាក់ ក្នុងខេត្តសៀមរាប ទទួល…..

អ្នករស់នៅជាមួយមេរោគអេដស៍ចំនួន៣០៥នាក់ ក្នុងខេត្តសៀមរាប ទទួលបានអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប#ព័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Saturday, November 23, 2019

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបអ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ជាតិ​ព្រះវិហារ គ្រោង​រៀបចំអតីត​រាជធានី​កោះ​កេ​រិ៍ដឲ្យ​មាន​សក្ដានុពល​ទេសចរណ៍​ដូច​ប្រាសាទ​អង្គរវត្ដ​

អាជ្ញាធរ​ជាតិ​ព្រះវិហារ គ្រោង​រៀបចំអតីត​រាជធានី​កោះ​កេ​រិ៍ដឲ្យ​មាន​សក្ដានុពល​ទេសចរណ៍​ដូច​ប្រាសាទ​អង្គរវត្ដ​

ដំណើរ​កំសាន្ត​ក្រុម​អ្នកទេសចរ​ម៉ូតូ​ធំ​ថៃ រួមចំណែក​ផ្សព្វផ្សាយ​តំបន់​ទេ​សចណ៍​ក្នុង​ខេត្តសៀមរាប​

ដំណើរ​កំសាន្ត​ក្រុម​អ្នកទេសចរ​ម៉ូតូ​ធំ​ថៃ រួមចំណែក​ផ្សព្វផ្សាយ​តំបន់​ទេ​សចណ៍​ក្នុង​ខេត្តសៀមរាប​

សមាគម​អ្នកបើកបរ​រថយន្ត​ដឹក​ភ្ញៀវទេសចរ​ប្រចាំ​អាកាស យានដ្ឋាន​អន្តរជាតិ​សៀមរាប បើក​សន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន ដើម្បី​ពង្រឹង​ផ្នែក​សេវាកម្ម​និង​បដិសណ្ឋារកិច្ច​ឱ្យ​កាន់តែ​ល្អប្រសើរ​

សមាគម​អ្នកបើកបរ​រថយន្ត​ដឹក​ភ្ញៀវទេសចរ​ប្រចាំ​អាកាស យានដ្ឋាន​អន្តរជាតិ​សៀមរាប បើក​សន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន ដើម្បី​ពង្រឹង​ផ្នែក​សេវាកម្ម​និង​បដិសណ្ឋារកិច្ច​ឱ្យ​កាន់តែ​ល្អប្រសើរ​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    208 shares
    Share 83 Tweet 52
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (569)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (736)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.