អាជ្ញាធរជាតិអប្សរាបន្តសកម្មភាពជួសជុលបង្កាន់ដៃនាគប្រវែង៣០ម៉ែត្រនៅប្រាសាទបន្ទាយសំរ៉ែ
ចាប់ពីដើមខែមីនា ឆ្នាំ២០២១ ក្រុមការងារអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័ន GIZ ប្រទេសអាល្លឺម៉ង់ បានជួសជុល អភិរក្សលើកតម្លៃបង្កាន់ដៃនាគ ស្ថិតនៅជ្រុងនិរតីនៃប្រាសាទបន្ទាយសំរ៉ែប្រវែង៣០ម៉ែត្រ ដែលគ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២១ ខាងមុខ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមការងារជួសជុលបានប្រមាណ៣៥ភាគរយហើយ។ បើតាមលោក ឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឲ្យដឹងនៅថ្ងៃទី១៣ ...