Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ទៀ សីហា ទទួលជួបប្រធានសហព័ន្ឋសន្តិភាពសកលប្រចាំតំបន់ឥណ្ឌូចិន ពិភាក្សាការងារ និងលទ្ធផលការងារក្នុងខេត្តសៀមរាប

ដោយ Pothe Thun
03/03/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ទៀ សីហា ទទួលជួបប្រធានសហព័ន្ឋសន្តិភាពសកលប្រចាំតំបន់ឥណ្ឌូចិន ពិភាក្សាការងារ និងលទ្ធផលការងារក្នុងខេត្តសៀមរាប
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នាសាលាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានទទួលជួបលោក ហាជិមិសៃតុ ប្រធានសហព័ន្ឋសន្តិភាពសកលប្រចាំតំបន់ឥណ្ឌូចិន ដើម្បីសម្ដែងការគួរសម និងជម្រាបពីការងាររបស់សហព័ន្ឋ ដែលបានដំណើរការនាពេលកន្លងមកក្នុងខេត្តសៀមរាប។

លោក ហាជិមិសៃតុ បានរម្លឹកថា នៅឆ្នាំ២០១៨ សម្រាប់ខេត្តសៀមរាប ក្រុមការងារសហព័ន្ឋសន្តិភាពសកលកម្ពុជា ធ្លាប់បានរៀបចំ កម្មវិធីអប់រំគ្រួសារនៅស្រុកពួក ក្រឡាញ់ អង្គរធំ និងស្រុកបន្ទាយស្រី។ លោកថា សហព័ន្ឋរបស់លោក មានបំណងរៀបចំព្រឹត្តិការណ៍ និងកម្មវិធីជួបជុំជាច្រើនក្នុងខេត្តសៀមរាប ដោយពិនិត្យឃើញថា ទី១ ខេត្តសៀមរាបជាខេត្តពោរពេញដោយសក្តានុពលទេសចរណ៍ ជាទីប្រមូលផ្តុំភ្ញៀវអន្តរជាតិចម្រុះជាតិសាសន៍ និងទី២ សន្តិសុខ សុវត្ថិភាព បរិស្ថាន សណ្តាប់ធ្នាប់សាធារណៈមានរបៀបរៀបរយ ចំណែកក្នុងក្រុងសៀមរាប ក៏មានផាសុខភាព និងសុវត្ថិភាពល្អផងដែរ។ ប៉ុន្តែជាអកុល ពិភពលោកបានជួបនូវវិបត្តិនៃជំងឺកូវីដ-១៩ គម្រោងជួបប្រជុំនានា ក៏ត្រូវបានអាក់ខាន ។ តែយ៉ាងណាក៏ដោយ យើងនៅតែរក្សាបាននូវទំនាក់ទំនងការងារ ជាមួយប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ទំនាក់ទំនងជាមួយក្រុមប្រឹក្សាវប្បធម៌អាស៊ី ពីព្រោះសន្តិភាពពិភពលោក គឺកើតចេញវប្បធម៌នេះឯង។ តាមរយៈវប្បធម៌នេះដែរ យើងនឹងទទួលបានពិភពលោកមួយ ដែលមានសន្តិភាព ការគោរពគ្នាទៅវិញទៅមក រួមរស់ជាមួយគ្នាដោយសុដុមរមនាទាំងផ្លូវកាយនិងផ្លូវចិត្ត។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា ក្នុងអតីតកាល កម្ពុជាធ្លាប់រងគ្រោះដោយសារសង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្សមកហើយ តែដោយសារគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេសជាតិ ទទួលបានសុខសន្តិភាពពេញលេញ រក្សាបានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈ។ តែទោះជាដូច្នេះក្តីក៏កម្ពុជាមិនអាចខ្វះបាន នូវការចូលរួម និងកិច្ចសហការគ្រប់ជ្រុងជ្រោយពីដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករនៃវិស័យឯកជននានាឡើយ។ ការរួមគ្នានេះ គឺនឹងអភិវឌ្ឍន៍ឱ្យកម្ពុជាផ្លាស់ប្តូរពីប្រទេសកំពុងអភិវឌ្ឍន៍តិចតួច ក្លាយទៅជាប្រទេសអភិវឌ្ឍន៍រីកចម្រើនដូចបណ្តាប្រទេសជឿនលឿននៅក្នុងពិភពលោក។

ឯកឧត្តមអភិបាលខេត្ត ក៏បានគាំទ្រនូវរាល់សកម្មភាពរបស់សហព័ន្ឋសន្តិភាពសកលប្រចាំតំបន់ឥណ្ឌូចិន(UPF)ថាពិតជាបានជួយរួមចំណែកជាមួយការងារសង្គមជាច្រើនជាពិសេសតាមរយៈកម្មវិធីពិភាក្សា ដើម្បីយល់ចិត្តគ្នា ដែលបានរៀបចំធ្វើនៅក្នុងស្រុកមួយចំនួននៅខេត្តសៀមរាបនាពេលកន្លងមក ដែលបានជួយសម្រួលនូវស្មារតីអហិង្សាក្នុងគ្រួសារ កាត់បន្ថយនូវជំងឺផ្លូវចិត្ត និងអំពើហិង្សាក្នុងគ្រួសារនៅតាមតំបន់ជនបទ។

សូមជម្រាបថា សហព័ន្ឋសន្តិភាពសកលគឺជាបណ្តាញនៃគ្រួសារ និងស្ថាប័នអន្តរជាតិ អន្តរសាសនា ដែលមានអ្នកតំណាងមកពីគ្រប់សាសនា រដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន ដោយមិនប្រកាន់និន្នាការនយោបាយ និងមិនមែនជាគណបក្សនយោបាយ ឬពាក់ព័ន្ឋនឹងនយោបាយឡើយ ប៉ុន្តែសហព័ន្ឋនេះ ផ្តល់តម្លៃលើតួនាទី ដែលអ្នកនយោបាយដើរតួក្នុងពិភពដ៏ស្មុគស្មាញក្នុងអភិបាលកិច្ច និងទំនាក់ទំនងអន្តរជាតិរបស់ខ្លួន។ សហព័ន្ឋសន្តិភាពសកលនេះដែរ បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សន្តិភាពជាសកល ដើម្បីរួបរួមគ្នាបង្កើតពិភពលោកសន្តិភាពមួយ ហើយសមាជិកទាំងអស់គឺជាសង្គមគ្រួសារមួយដែលអាចរស់នៅនិងធ្វើការជាមួយគ្នាដោយសុដុមរមនា មានវិបុលភាពរួមគ្នានិងចេះគោរពគ្នាទៅវិញទៅមក ក្រោមការប្តេជ្ញាចិត្តរួមគ្នា ក្នុងកិច្ចសហប្រតិបត្តិការតាមរយៈអភិបាលកិច្ចល្អ៕

អត្ថបទ និងរូបភាព : លោក ជា ស្រស់ និងលោក យូ វង្ស
កែសម្រួល : លោក សេង ផល្លី

Tags: ប្រតិភូសហព័ន្ឋសន្តិភាពសកលប្រចាំតំបន់ឥណ្ឌូចិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ទៀ សីហា ទទួលអំណោយពីសប្បុរសជន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប

ឯកឧត្តម ទៀ សីហា ទទួលអំណោយពីសប្បុរសជន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប

អ្នកវិទ្យាសាស្ត្រមច្ឆជាតិ និងអង្គភាពជំនាញជលផលប្រលែងពូជត្រីដែលតំណាងឲ្យប្រទេសកម្ពុជាដែលជិតផុតពូជមួយហ្វូង ចូលទៅក្នុងបឹងទន្លេសាប

អ្នកវិទ្យាសាស្ត្រមច្ឆជាតិ និងអង្គភាពជំនាញជលផលប្រលែងពូជត្រីដែលតំណាងឲ្យប្រទេសកម្ពុជាដែលជិតផុតពូជមួយហ្វូង ចូលទៅក្នុងបឹងទន្លេសាប

ម្សិលមិញនេះ មានភ្ញៀវទេសចរអន្តរជាតិជិត១៧០នាក់ បានមកទស្សនាខេត្តសៀមរាបតាមផ្លូវអាកាស

ម្សិលមិញនេះ មានភ្ញៀវទេសចរអន្តរជាតិជិត១៧០នាក់ បានមកទស្សនាខេត្តសៀមរាបតាមផ្លូវអាកាស

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.