Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

អ្នកវិទ្យាសាស្ត្រមច្ឆជាតិ និងអង្គភាពជំនាញជលផលប្រលែងពូជត្រីដែលតំណាងឲ្យប្រទេសកម្ពុជាដែលជិតផុតពូជមួយហ្វូង ចូលទៅក្នុងបឹងទន្លេសាប

ដោយ Pothe Thun
04/03/2022
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
អ្នកវិទ្យាសាស្ត្រមច្ឆជាតិ និងអង្គភាពជំនាញជលផលប្រលែងពូជត្រីដែលតំណាងឲ្យប្រទេសកម្ពុជាដែលជិតផុតពូជមួយហ្វូង ចូលទៅក្នុងបឹងទន្លេសាប
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះ ក្រុមអ្នកវិទ្យាសាស្ត្រមច្ឆជាតិ និងអង្គភាពជំនាញជលផលបានរៀបចំពិធីព្រលែងពូជត្រី ចំនួន៣ប្រភេទ ដែលតំណាងឲ្យប្រទេសកម្ពុជា ដែលជិតផុតពូជមួយហ្វូងចូលទៅក្នុងបឹងទន្លេសាប នៅក្នុងឡូតិ៍អភិរក្សរបស់ខណ្ឌរដ្ឋបាលជលផលសៀមរាប ដែលស្ថិតនៅក្នុងបឹងទន្លេសាប ភូមិសាស្ត្រសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដើម្បីជួយសង្គ្រោះត្រីដែលរងគ្រោះជិតផុតពូជខ្លាំងបំផុតក្នុងពិភពលោក។

លោកបណ្ឌិត ហ្សេប ហូហ្គេន ជីវវិទូមច្ឆជាតិនៅសាកលវិទ្យាល័យណេវ៉ាដា រ៉េណូ និងជាអ្នកដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID បានមានប្រសាសន៍ថា នេះគឺជាជំហានដំបូង ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារចំនួនត្រីទឹកសាបដ៏ធំបំផុតរបស់ពិភពលោក ហើយការថែររក្សាទុកបម្រុងត្រី ត្រូវបានបង្ហាញឲ្យឃើញថា វាជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការការពារជីវចម្រុះក្នុងទឹក និងការជំរុញជីវម៉ាសរបស់ត្រី ដែលជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើន ដែលគេត្រូវការដើម្បីស្ដារប្រភេទសត្វទាំងនេះឲ្យជៀសផុតពីការខិតជិតការផុតពូជ។

លោក ពុម្ព ស៊ីថា អគ្គនាយករដ្ឋបាលជលផលក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការ ក្នុងការបង្កើតកន្លែងអភិរក្សត្រី ការពារតំបន់ស្នូលនៃតំបន់បម្រុងជីវមណ្ឌលទន្លេសាប និងបង្កើតសហគមន៍នេសាទជាផ្លូវការ និងតំបន់បម្រុងដែលពាក់ព័ន្ធ ដែលសកម្មភាពទាំងនេះធ្វើឲ្យកម្ពុជាក្លាយជាកន្លែង ស័ក្តិសមបំផុតក្នុងការចាប់ផ្ដើមស្តារចំនួនត្រីទន្លេមេគង្គដែលជិតផុតពូជ។ លោកថា ថ្ងៃនេះជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរយៈពេលជាច្រើនឆ្នាំ ដើម្បីសាកល្បងមើលពីប្រសិទ្ធភាពនៃការប្រើប្រាស់ បណ្តាញត្រីបម្រុងដ៏ធំរបស់កម្ពុជា ដើម្បីលែងត្រីជិតផុតពូជដែលគេបានចិញ្ចឹមទុកឲ្យត្រលប់ទៅក្នុងធម្មជាតិវិញ។ គោលដៅសំខាន់គឺការពារត្រីរហូតដល់ពួកវាធំល្មម អាចធ្វើការបន្តពូជបាន ដើម្បីគាំទ្រដល់វិស័យជលផល និងជីវៈចម្រុះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គម្រោងអច្ឆរិយៈមេគង្គបានឲ្យដឹងថា ត្រីទាំងបីប្រភេទដែលត្រូវព្រលែងនោះ មាន ៖ ត្រីរាជចំនួន២ក្បាល , ត្រីគល់រាំងចំនួន ៥០០ក្បាល និងត្រីប្រាចំនួន ១៥០០ក្បាល។ ត្រីរាជ ជាប្រភេទត្រីជិតផុតពូជបំផុត និងជាត្រីដែលកាន់កាប់កំណត់ត្រាពិភពលោកថា ជាត្រីទឹកសាបដ៏ធំបំផុតរបស់ពិភពលោកដែលមានទម្ងន់រហូតដល់ ២៩៣គីឡូក្រាម (៦៤៦ផោន) ខណៈត្រីប្រា ដែលធ្លាប់ជាអាហារសំខាន់នៅក្នុងតំបន់ ត្រូវបានគេសម្គាល់ថា ចំនួនរបស់វាបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងធម្មជាតិ និងត្រីគល់រាំងដែលជិតផុតពូជ និងជាប្រភេទត្រីកាបដ៏ធំបំផុតរបស់ពិភពលោក និងជានិមិត្តរូបមច្ឆជាតិរបស់កម្ពុជា។

បឹងទន្លេសាប ដែលគេរាប់ជាបឹងដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងជាជម្រករបស់ត្រីជាង ៣០០ប្រភេទ គឺជាកន្លែងសំខាន់មួយ សម្រាប់ជីវចម្រុះទឹកសាប និងជាតំបន់បម្រុងជីវមណ្ឌលរបស់អង្គការយូណេស្កូ។ ជាប្រវត្តិសាស្ត្រ វាបានបម្រើការជាកន្លែង ចិញ្ជឹមកូនត្រីដ៏សំខាន់សម្រាប់ត្រីខ្នាតយក្សដែលជិតផុតពូជ និងសម្រាប់ចំនួនត្រីធ្វើការផ្លាស់ទីជាច្រើនទៀតនៅក្នុងអាង ទន្លេមេគង្គ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រីទាំងនេះបានស្ថិតនៅក្រោមការគំរាមកំហែងកាន់តែខ្លាំងឡើង ពីការសាងសង់ទំនប់វារីអគ្គិសនី នេសាទហួសកម្រិត និងគ្រោះរាំងស្ងួត។
ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងទាំងនេះទៅលើចំនួនត្រី ដែនជម្រកសត្វត្រីមួយចំនួនដែលគ្រប់គ្រងដោយ រដ្ឋាភិបាល និងតំបន់អភិរក្សសហគមន៍ត្រូវបានបង្កើតឡើងនៅក្នុងបឹងទន្លេសាប ដែលបង្កើតបានជាបណ្តាញដ៏ធំបំផុត មួយនៃតំបន់អភិរក្សជលផលនៅលើពិភពលោក៕

អត្ថបទ និងរូបភាព ៖ លោក ជា ស្រស់ និង លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ​បឹង​ទន្លេសាបពូជត្រីអ្នកវិទ្យាសាស្ត្រមច្ឆជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ម្សិលមិញនេះ មានភ្ញៀវទេសចរអន្តរជាតិជិត១៧០នាក់ បានមកទស្សនាខេត្តសៀមរាបតាមផ្លូវអាកាស

ម្សិលមិញនេះ មានភ្ញៀវទេសចរអន្តរជាតិជិត១៧០នាក់ បានមកទស្សនាខេត្តសៀមរាបតាមផ្លូវអាកាស

ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង នៅសាលានគរបាលជាតិភូមិភាគ៤

ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង នៅសាលានគរបាលជាតិភូមិភាគ៤

ការសិក្សាបង្ហាញថា នៅកម្ពុជាក្នុងមួយឆ្នាំមានសត្វសុនខ ជាងបីលានក្បាលត្រូវបានគេសម្លាប់ធ្វើជាអាហារ ខណៈខេត្តសៀមរាបក៏ជាប្រភពផ្គត់ផ្គង់ដ៏ធំមួយដែរ

ការសិក្សាបង្ហាញថា នៅកម្ពុជាក្នុងមួយឆ្នាំមានសត្វសុនខ ជាងបីលានក្បាលត្រូវបានគេសម្លាប់ធ្វើជាអាហារ ខណៈខេត្តសៀមរាបក៏ជាប្រភពផ្គត់ផ្គង់ដ៏ធំមួយដែរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.