Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ការសិក្សាបង្ហាញថា នៅកម្ពុជាក្នុងមួយឆ្នាំមានសត្វសុនខ ជាងបីលានក្បាលត្រូវបានគេសម្លាប់ធ្វើជាអាហារ ខណៈខេត្តសៀមរាបក៏ជាប្រភពផ្គត់ផ្គង់ដ៏ធំមួយដែរ

ដោយ Pothe Thun
07/03/2022
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីអង្គការហ្វរផរ (Four Paws) បានឲ្យដឹងថា តាមការសិក្សាស្រាវជ្រាវ កាលពីពេលថ្មីៗកន្លងមកនេះ គេកត់សម្គាល់ឃើញថា ខេត្តសៀមរាប ជាទីតាំងចែកចាយសត្វសុនខ (ឆ្កែ) សម្រាប់អាជីវកម្មអាហារនៅក្នុងប្រទេសកម្ពុជា ខណៈទូទាំងប្រទេសមានការសម្លាប់សត្វសុនខនេះធ្វើជាអាហារ មានចំនួនដល់ទៅបីលានក្បាល។

ថ្លែងក្នុងការពិធីប្រកាសអំពីការរៀបចំពិព័រណ៍សត្វសុនខ នាក្រុងសៀមរាប កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ អ្នកនាង ថន រតនី តំណាងអង្គការហ្វរផរ បានលើកឡើងថា យោងតាមការសិក្សានាពេលកន្លងមកក្នុងមួយឆ្នាំៗ នៅទូទាំងទ្វីបអាស៊ីមានសត្វឆ្កែ និងឆ្មា ប្រមាណ ៣០លានក្បាល ត្រូវបានគេសម្លាប់ដើម្បីយកសាច់ធ្វើជាអាហារ។ ក្នុងចំណោមនោះ សត្វឆ្កែចំនួនបីលានក្បាល ត្រូវបានរកឃើញថា បានសម្លាប់ធ្វើជាម្ហូបនៅក្នុងប្រទេសកម្ពុជា ដោយមានខេត្តសៀមរាប ជាប្រភពផ្គត់ផ្គង់ដ៏ធំមួយក្នុងការផ្គត់ផ្គង់សាច់សត្វនេះ ទៅកាន់បណ្តាខេត្តផ្សេងៗ។

អ្នកនាង បន្តថា បើទោះបីជាយ៉ាងនេះក្តី ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្តសៀមរាប ជាពិសេសមន្ទីរកសិកម្មខេត្ត ដែលមានការចាត់វិធានការតឹងរឹង គេសង្កេតឃើញថា សកម្មភាពធ្វើអាជីវកម្មសត្វឆ្កែមានការថយចុះខ្លះ។ ប៉ុន្តែគេមិនទាន់បានសិក្សាអំពីថា តើការថយចុះនៅកម្រិតណានៅឡើយនោះទេ?

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អ្នកនាង រតនី បញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៨ អង្គការហ្វរផរ បានសហការជាមួយសមត្ថកិច្ចកម្ពុជា សង្គ្រោះបានសត្វឆ្កែបានជាង១០០ក្បាល ដោយក្នុងនោះសត្វឆ្កែមួយចំនួន ត្រូវបានបញ្ជូនទៅកាន់ម្ចាស់ថ្មីរបស់វា ដែលមានខ្លះនៅក្នុងប្រទេស ខ្លះនៅសហរដ្ឋអាមេរិក និងខ្លះនៅអឺរ៉ុប។ អ្នកនាងបន្តថា រហូតមកដល់ពេលនេះ មានតែសត្វឆ្កែចំនួន ១៥ក្បាល ប៉ុណ្ណោះដែលនៅមិទាន់មានអ្នកមកសុំទៅចិញ្ចឹម។

គួរឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដសៀមរាប បានចេញសេចក្តីជូនដំណឹងមួយស្តីពី ការហាមឃាត់ការធ្វើអាជីវកម្មទិញ លក់ ពិឃាដសត្វសុនខ (ឆ្កែ)។ ចំពោះអ្នកដែលល្មើស នឹងការហាមឃាត់នេះ នឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរតាមមាត្រា១១២ ១១៣ និង ១១៥នៃច្បាប់ ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលអាចជាប់ពន្ធនាគារ រហូតដល់៥ឆ្នាំ ឬត្រូវផាកពិន័យជាទឹកប្រាក់ប្រមាណ ៥០លានរៀល។
បន្ទាប់ពីមានសេចក្តីជូនដំណឹងនេះ មន្ត្រីបសុពេទ្យខេត្តសៀមរាប ក៏បានធ្វើការបង្ក្រាបការដឹកជញ្ជូនសត្វសុនខចំនួន៦១ ក្បាល កាលពីថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២១ និង ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ក្រុមសមត្ថកិច្ចក៏បានចុះបិទទីតាំងអាជីវកម្មលក់សាច់ឆ្កែមួយកន្លែងនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាបផងដែរ៕

អត្ថបទ និង រូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: Four Pawsសត្វសុនខ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្ត្រីមេម៉ាយក្រីក្រនៅស្រុកស្វាយលើបានទទួលផ្ទះមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប 

ស្ត្រីមេម៉ាយក្រីក្រនៅស្រុកស្វាយលើបានទទួលផ្ទះមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប 

ពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលាធម្មសភា និងស្រះទឹក ក្នុងវត្តអារញ្ញសាគរ ក្រុងសៀមរាប 

ពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលាធម្មសភា និងស្រះទឹក ក្នុងវត្តអារញ្ញសាគរ ក្រុងសៀមរាប 

រដ្ឋបាលខេត្តសៀមរាប បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២២

រដ្ឋបាលខេត្តសៀមរាប បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២២

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.