Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលាធម្មសភា និងស្រះទឹក ក្នុងវត្តអារញ្ញសាគរ ក្រុងសៀមរាប 

ដោយ Pothe Thun
07/03/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលាធម្មសភា និងស្រះទឹក ក្នុងវត្តអារញ្ញសាគរ ក្រុងសៀមរាប 
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណ:ថ្នាក់ឯកឧត្តមប្រឹក្សាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អុិន រដ្ឋាសេរី អនុរដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង និងលោកជំទាវ ឯកឧត្តម ឧត្តមសេនីយឯក គង់ ប៊ុនលី មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងអង្គរក្ស និងជាជំនួយការផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននិមន្តយាង និងអញ្ជើញជាព្រះអធិបតី និងអធិបតី រួមជាមួយព្រះវត្តមាន និងវត្តមានព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋជាពុទ្ឋសាសនូបត្ថម្ភក៍ និមន្តនិងអញ្ជើញចូលរួមផងដែរ។

ក្នុងនាមអាជ្ញាធរក្រុងសៀមរាប លោក បូ ម៉េងទ្រី បានសម្តែងនូវការកោតសរសើរដល់ព្រះចៅអធិការ ព្រះសង្ឃ និងគណ:កម្មការវត្តអារញ្ញសាគរ ដែលបានខិតខំប្រមូលផ្តុំនូវកម្លាំងសាមគ្គី គៀរគរធនធានថវិកាពីសប្បុរសជនជិតឆ្ងាយ កសាងបាននូវសមិទ្ឋផល និងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទុកជាសម្បត្តិសាធារណ:សម្រាប់វត្តនេះ។ លោក អភិបាលរងក្រុងមានប្រសាសន៍បន្តថា៖ព្រះពុទ្ឋសាសនាត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញថាចាសាសនារបស់រដ្ឋ ហេតុនេះ ការរៀបចំពិធីប្រកាសព្រះរាជក្រិត ប្រកាសន័យបត្រ ព្រះរាជាគណ: ស្រោចសុគន្ឋវារី និងកាត់ខ្សែបូរសម្ពោធសាលាធម្មសភា និងស្រះទឹក នៅវត្តអារញ្ញសាគរ នេះគឺជាការបញ្ជាក់ពីការរីកចម្រើន និងស្ថិតស្ថេរគង់វង្ស នៃវិស័យព្រះពុទ្ឋសាសនា ដោយផ្តើមចេញពីឆន្ទ: និងការគាំទ្ររបស់ពុទ្ឋបរិស័ទ តាមរយ:សទ្ធាជ្រះថ្លា និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ គណ:កម្មការវត្តលោកតាលោយាយ ទាំងអស់គ្នា។

លោក បូ ម៉េងទ្រី បន្តទៀតថា៖ នៅក្នុងបរិបទ នៃការប្រយុទ្ឋប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រី សម្តេចបានខិតខំសព្វបែបយ៉ាងដោយមិនគិតពីការលំបាកនិងសុវត្ថិភាពផ្ទាល់នោះទេ គឺរិះរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចាប់តាំងពីអាយុ ៣ឆ្នាំឡើងទៅ និងចាប់តាំងពីដូសជំរុញរហូតដល់ដូសទី៤ បានគ្រប់ៗគ្នា។ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល បាននាំសង្ឃដិការបស់ថ្នាក់ដឹកនាំមន្ត្រីសង្ឃជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា សួរសុខទុក្ខ និងផ្តាំផ្ញើដល់ព្រះគ្រូ និងភិក្ខុសង្ឃដែលទទួលបានការតែងតាំងជាព្រះរាជាគណ:ថ្នាក់កិត្តិយសក្តី ជាព្រះគ្រូក្តី សូមខិតខំប្រឹងប្រែងយកព្រះទ័យទុកដាក់ អស់ពីកម្លាំងកាយចិត្ត ដើម្បីបំរើព្រះពុទ្ឋសាសនាឱ្យកាន់តែរីកចម្រើនជាភយ្យោភាព ជានិរន្តរ៍ ក្នុងអំឡុងពេលប្រទេសមានសន្តិភាពក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលសម្តេចបានប្រឹងប្រែងយកចិត្តទុកដាក់គ្រប់ពេលវេលាក្នុងការ បំរើជាតិ បំរើព្រះពុទ្ឋសាសនា និងព្រះមហាក្សត្រ។ សម្តេច មានថេរ:ដិកាកើតសរសើរនូវការយកព្រះទ័យ និងយកចិត្តទុកដាក់សហការលើការអភិវឌ្ឍនិងជួសជុលកែលំអព្រះវិហារ សាលាឆាន់ ស្រះទឹក ទុកប្រើប្រាស់ជាប្រយោជន៍រួម ក្នុងទីអារាមនេះ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សម្តេចព្រះធម្មលិខិត បញ្ជាក់ថា៖ ប្រទេសយើងមានសន្តិភាព បងប្អូនប្រជាពុទ្ឋបរិស័ទអាចបំពេញបុណ្យ និងធ្វើអ្វីៗទៅតាមគោលបំណង និងសេចក្តីត្រូវការរបស់ខ្លួនដោយគ្មានក្តីបារម្ភ បើគ្មានសន្តិភាពទេ យើងក៏មិនអាចធ្វើអ្វីៗតាមតម្រូវការរបស់យើងបានឡើយ ជាក់ស្តែងដូចជាសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន ជាឧទាហរណ៍ គឺត្រូវរងនូវវិនាសកម្មយ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាមនេះឯង។
ក្នុងឱកាសនោះ ព្រះធម្មលិខិត បានប្រគេនព្រះរាជក្រិតប្រកាសតែងតាំងគោរម្យងារជាព្រះរាជាគណ:ថ្នាក់កិត្តិយសចំនួនពីរអង្គ ប្រកាសន័យបត្រតែងតាំងគោរម្យងារជាព្រះគ្រូចំនួន ៩អង្គ និងបំពាក់គ្រឿងឥស្សរិយយសប្រគេន និងជូនចំនួន ២៤អង្គ/នាក់ផងដែរ។
សូមរម្លឹកថា៖ សាលាធម្មសភាមួយខ្នងនេះ ពីមុនតូចចង្អៀតសំណង់ចាស់មានសភាពទ្រុឌទ្រោមត្រូវបានជួសជុល និងពង្រីកបន្ថែម ដោយ រុះរើ ជញ្ជាំងចាស់ចេញទាំងអស់ធ្វើថ្មី រុះរើដំបូល និងក្បាច់តាមហោជាងទាំងអស់ ធ្វើថ្មីឡើងវិញ ដោយប្រក់ថ្មី លាបថ្នាំ និងតពង្រីកទំហំទទឹងបន្ថែម៤ម៉ែត្រ ទៀត(២២ម ×១៧ម) សរុបថវិកាចំណាយចំនួន២៥,៣០០ម៉ឺនដុល្លារ៕

អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!

Tags: វត្ត​អារញ្ញ​សាគរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២២

រដ្ឋបាលខេត្តសៀមរាប បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២២

វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការងារត្រួតពិនិត្យតាមដាន និងវាយតម្លៃសម្រាប់អ្នកអភិបាលកម្មវិធីជំងឺរបេង ថ្នាក់រាជធានី ខេត្ត !

វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការងារត្រួតពិនិត្យតាមដាន និងវាយតម្លៃសម្រាប់អ្នកអភិបាលកម្មវិធីជំងឺរបេង ថ្នាក់រាជធានី ខេត្ត !

ប្រទេសជប៉ុននឹងបញ្ចេញប្រេងចំនួន ៧,៥លានបារ៉ែលពីទុនបម្រុងរបស់ខ្លួន

ប្រទេសជប៉ុននឹងបញ្ចេញប្រេងចំនួន ៧,៥លានបារ៉ែលពីទុនបម្រុងរបស់ខ្លួន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.