Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការងារត្រួតពិនិត្យតាមដាន និងវាយតម្លៃសម្រាប់អ្នកអភិបាលកម្មវិធីជំងឺរបេង ថ្នាក់រាជធានី ខេត្ត !

ដោយ Pothe Thun
07/03/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងនៅសណ្ឋាគារសុខាល័យអង្គរខេត្តសៀមរាប ដោយមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់ហ្សិន នៃក្រសួងសុខភិបាល សហការជាមួយគម្រោងធីប៊ីឌៀ (TB DIAH) តាមរយ:ការផ្តល់មូលនិធិពីទីភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)។ វាគ្មិនសម្របសម្រួលមកពីមជ្ឈមណ្ឌលជាតិ និងអ្នកជំនាញបច្ចេកទេសអន្តរជាតិមកពីគម្រោងធីប៊ីឌៀ (TBDIAH) ។ មានរយ:ពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ដោយមានសិក្ខាកាមដែលមិនធ្លាប់បានទទួលការបណ្តុះបណ្តាល ហើយពួកគាត់ជាមន្ត្រីផ្នែកអភិបាលសម្រាប់កម្មវិធីជំងឺរបេងមកពីរាជធានី ខេត្តទាំង២៥ សរុបទាំងចំនួន ៤៥រូប ។ នេះជាវគ្គបណ្តុះបណ្តាលលើកទី២ ខណ:ដែលលើកទី១ ធ្វើនៅខេត្តសៀមរាបដែរ មានរយ:ពេល ៥ថ្ងៃក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។

វគ្គនេះធ្វើឡើងក្នុងបំណងបណ្តុះបណ្តាលដល់សិក្ខាកាមជំនាញត្រួតពិនិត្យ និងវាយតម្លៃ ផ្តោតលើការពង្រឹងមូលដ្ឋានចំណេះដឹង និងជំនាញរបស់បុគ្គលិក ទាំង ថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់ស្រុកប្រតិបត្តិ ព្រមទាំងបុគ្គលិក នៃអង្គការមិនមែនរដ្ឋាភិបាលដែលសហការគ្នា ដើម្បីគាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ។ តាមរយ:កម្មវិធីសិក្សានេះ សិក្ខាកាមនឹងសិក្សាអំពីមូលដ្ឋានគ្រឹះ នៃការត្រួតពិនិត្យនិងវាយតម្លៃ និងការឃ្លាំមើលដោយផ្តោតលើសកម្មភាពអាទិភាព ដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រជាតិ និងទទួលបានការបណ្តុះបណ្តាល អំពីរបៀបវិភាគ និងបកស្រាយទិន្នន័យជំងឺរបេង សំយោគទិន្នន័យដើម្បីចងក្រងជារបាយការណ៍។ល។

ថ្លែងបើកវគ្គបណ្តុះបណ្តាល លោកវេជ្ជបណ្ឌិត ហួត ចាន់យូដា ប្រធានមជ្ឈមណ្ឌលជាតិ មានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមដែលជាតំណាងឱ្យរាជធានី ខេត្ត ជាអ្នកទទួលបន្ទុកការងាររបេងទាំងអស់ ខិតខំត្រងត្រាប់ស្តាប់ការពន្យល់របស់គ្រូឧទ្ទេស ដើម្បីទទួលបានសមត្ថភាពបន្ថែមសម្រាប់យកទៅអនុវត្តនិងសម្របសម្រួលការងារឱ្យមានប្រសិទ្ឋភាពក្នុងការស្រាវជ្រាវ ព្យាបាល ការពារនូវជំងឺរបេងគ្រប់សណ្ឋាន នៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព សហគមន៍មូលដ្ឋានរៀងៗខ្លួន។ លោកវេជ្ជបណ្ឌិត ហួត ចាន់យូដា មានប្រសាសន៍បន្តថា៖ នៅកម្ពុជា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានអត្រាថយចុះដោយសារវិបត្តិ នៃជំងឺកូវីដ-១៩ បណ្តាលឱ្យយើងអាក់ខាន ក្នុងការស្រាវជ្រាវ ដើម្បីនាំយកករណីដែលកើតថ្មីៗ នៃជំងឺរបេងយកទៅព្យាបាលបានទាន់ពេលវេលា។ ដូចនេះ ក្នុងពេលសមស្របណាមួយយើងនឹងបើកសេវាស្រាវជ្រាវ ពិនិត្យ និងព្យាបាលអ្នកជំងឺរបេងតាមប្រក្រតីភាពឡើងវិញ និងមានការងារជាច្រើន ដែលទាមទារឱ្យយើងទាំងអស់គ្នាឈ្មុសឈ្មុលស្រាវជ្រាវយកមកព្យាបាលឱ្យទាន់ពេលវេលា ព្រោះថាមេរោគរបេងជាដៃគូជាមួយនឹងមេរោគកូវីដ-១៩ ហេតុនេះការស្រាវជ្រាវរកអ្នកជំងឺរបេងគឺយើងបានរួមចំណែកក្នុងការស្រាវជ្រាវ នៃអ្នកមានមេរោគកូវីដ-១៩ផងដែរ ដើម្បីព្យាបាលជំងឺទាំងពីរឱ្យមានប្រសិទ្ឋភាពទៅតាមផែនការរយ:ពេល ១០ឆ្នាំ(២០២១-២០៣០) ក្នុងការបញ្ឈប់ការរីករាលដាល នៃជំងឺរបេង របស់មជ្ឈមណ្ឌល ជាតិកំចាត់រោគបេង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកវេជ្ជបណ្ឌិត ហួត ចាន់យូដា ក៏បានបញ្ជាក់ផងដែរថា៖ តាមរយ:វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានបទពិសោធន៍ និងបច្ចេកវិទ្យាថ្មីបន្ថែមទៀត ដែលមូលដ្ឋានគ្រឹះនៃការត្រួតពិនិត្យនិងវាយតម្លៃ និងការឃ្លាំមើល ដោយផ្តោតលើអាទិភាពជាតិ ដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រជាតិ ដើម្បីសម្រេចបានគោលដៅប្រទេសកម្ពុជា ប្រកបសន្តិសុខសុខមាលភាព៕

អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!! សូមឯកឧត្តមមេត្តាជ្រាប សូមអរគុណ ។

Tags: TBDIAHUSAIDរោគេបេង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រទេសជប៉ុននឹងបញ្ចេញប្រេងចំនួន ៧,៥លានបារ៉ែលពីទុនបម្រុងរបស់ខ្លួន

ប្រទេសជប៉ុននឹងបញ្ចេញប្រេងចំនួន ៧,៥លានបារ៉ែលពីទុនបម្រុងរបស់ខ្លួន

មនុស្សច្រើនជាង ៤,៣០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងបាតុកម្មប្រឆាំងសង្រ្គាមនៅអ៊ុយក្រែន

មនុស្សច្រើនជាង ៤,៣០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងបាតុកម្មប្រឆាំងសង្រ្គាមនៅអ៊ុយក្រែន

ដើមឈើនៃព្រៃសហគមន៍អូរទឹកក្នុងស្រុកស្រីស្នំ ប្រមាណជាង៥០០ដើមត្រូវបានបំបួស ដើម្បីបង្ហាញពីការបញ្ឈប់ការកាប់ទន្ទ្រាន

ដើមឈើនៃព្រៃសហគមន៍អូរទឹកក្នុងស្រុកស្រីស្នំ ប្រមាណជាង៥០០ដើមត្រូវបានបំបួស ដើម្បីបង្ហាញពីការបញ្ឈប់ការកាប់ទន្ទ្រាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.